វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​បាន​រង​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​អះអាង​ខ្លួន​ថា​ជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ខណៈ​រូប​លោក​ឈ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​កាល​ពី​ថ្ងៃ​ច័ន្ទ។​ ​លោក​អះអាង​ថា​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សមត្ថកិច្ច​​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ ​និង​អ្នក​ថតរូប​លោក។​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​ជុំវិញ​បញ្ហា​នេះ​ដូច​ត​ទៅ៖​

#RFAKhmer#Cambodia#HunSen#HunManet#HunMany#HangChuonNaron #KeoSovannrith#NationalInstituteofPhysicalEducationandSport#NIPES #MOEYS​​ #MinistryofCivilService
Media is too big
VIEW IN TELEGRAM
លោក កែវ សុវណ្ណឫទ្ធិ ប្តឹងអាជ្ញាធរខណ្ឌដូនពេញ ដែលប្រើហិង្សាលើរូបលោកទៅកាន់ក្រសួងមហាផ្ទៃ
---
អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណ​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​១២​តុលា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្តឹង​អាជ្ញាធរ​ខណ្ឌដូនពេញ ជុំវិញ​ការប្រើ​អំពើហិង្សា​លើ​រូបលោក កាលពី​ថ្ងៃទី​៩ ខែតុលា​។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService #MinistryofInterior #GeneralCommissariatofNationalPolice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ កាលពីថ្ងៃទី១៦តុលា បានទៅទទួលលិខិតឆ្លើយតបពីក្រសួងមុខងារសាធារណៈ របស់កូនលោក ហ៊ុន សែន។ ក្រសួងបានច្រានចោលសំណើររបស់លោក ដោយអះអាងថាបញ្ហារបស់លោកមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនេះទេ។

ទោះយ៉ាងណា លោក កែវ សុវណ្ណឫទ្ធិ អះអាងថាលោកនឹងដាក់លិខិតមួយផ្សេងទៀតទៅរដ្ឋសភាដើម្បីបន្តរកយុត្តិធម៌ ជុំវិញការបណ្តេញលោកចេញពីក្របខ័ណ្ឌសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហើយលោកក៏នៅតែបន្តការតវ៉ានៅមុខក្រសួងអប់រំបើទោះជារងអំពើហិង្សាជាច្រើនលើកក៏ដោយ៕

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService #MinistryofInterior #GeneralCommissariatofNationalPolice
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សស្នើ​រដ្ឋមន្ត្រីក្រសួងអប់រំឱ្យ​ចុះ​ចេញ​ពី​តំណែង​​ដោយសារ​គ្មាន​សមត្ថភាពដោះស្រាយបញ្ហារបស់លោក
---
អតីតគរុសិស្សមួយរូបនៅតែបន្តទាមទាររកយុត្តិធម៌ពីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៣ តុលា ទោះបីមានបញ្ហាសុខភាព និងក្រោមភ្លៀងធ្លាក់ បន្ទាប់ពីការតវ៉ាអស់រយៈពេលជិត៣ខែមកនេះ នៅតែគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់រូបគាត់។ អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ លោក កែវ សុវណ្ណឫទ្ធិ ថា លោកនឹងមិនចុះចាញ់នោះឡើយ ដរាបណាលោកនៅមិនទាន់បានដំណោះស្រាយសមស្របពីក្រសួងអប់រំ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងបានឃើញអត្ថន័យសារនៅលើស្លាកក្រដាស ហើយងាកមកដោះស្រាយរឿងអយុត្តិធម៌ ដែលកើតមាននៅក្នុងស្ថាប័នអប់រំឡើងវិញ។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត ថាការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ មានអនុភាពដូចសាលក្រមតុលាការដែរ
២. រដ្ឋកាត់ដីសាធារណៈជិត៨០០ហិកតានៅខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជន
៣. មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលមានវិធានការណ៍ទៅលើតារាកំប្លែងដែលបញ្ចេញមតិមានចរិតរើងអើងលើអ្នកស្រលាញ់ភេទដូចគ្នា
៤. សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពធ្វើប្លង់រឹងខុសច្បាប់សម្រាប់ព្រៃស្រោងនៅក្នុងខេត្តមណ្ឌលគិរី និងខេត្ដស្ទឹងត្រែង
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunSen #OuBunarat #Discrimination #Violation #LGBT #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ZYMoi2zzUE0
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣៖

៚ ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ហៅនិស្សិតថតរូបឱ្យលោក កែវ សុវណ្ណឫទ្ធិ ទៅសួរនាំ
៚លោក ហ៊ុន ម៉ាណែត ថាការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការមានអនុភាពដូចតុលាការដែរ
៚សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពធ្វើប្លង់រឹងខុសច្បាប់លើព្រៃស្រោងនៅខែត្រចំនួនពីរ
៚រដ្ឋកាត់ដីសាធារណៈជិត១ពាន់ហិកតានៅខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
---
#RFAKhmer #Cambodia #HunManet #HunSen #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #Logging #Corruption #LandIssue
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/L-rvGre-f7U
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សបន្តស្វែងរកយុត្តិធម៌ពីក្រសួងអប់រំ និងអគ្គស្នងការនគរបាលជាតិ
---
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កែវ សុវណ្ណឫទ្ធិ បន្តចេញតវ៉ានៅថ្ងៃទី១៣វិច្ឆិកា ដើម្បីស្វែងរកយុត្តិធម៌នៅខាងមុខក្រសួងអប់រំយុវជន និងកីឡា និងបន្ទាប់មក បានទៅសួរនាំពីដំណើរការនីតិវិធីរបស់អគ្គស្នងការនគរបាលជាតិ លើកងសន្ដិសុខខណ្ឌដូនពេញ ដែលប្រើហិង្សាលើការតវ៉ាដោយសន្ដិវិធីកាលពីជាង១ខែមុន។ យុវជន កែវ សុវណ្ណឫទ្ធិ ព្រមានដាក់ពាក្យប្ដឹងទៅតុលាការ ប្រសិនបើអគ្គស្នងការនគរបាលជាតិ នៅតែមិនចាត់វិធានការលើករណីប្រើហិង្សាពីកងសន្ដិសុខទាំងនោះ៕
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #MOEYS #GeneralCommissariatOfNationalPolice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីត​គរុ​សិស្ស​លោក កែវ សុវណ្ណឫទ្ធិ បន្ត​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ទាមទារ​យុត្តិធម៌
---
អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បន្ត​លើក​បដា​តវ៉ា​នៅ​ខាងមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន។

នេះ​ជា​សប្តាហ៍​ទី​១៤ ដែល​យុវជន​រូប​នេះ​បាន​តវ៉ា ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ពុំបាន​អើពើ​នឹង​ការ​ទាមទារ​របស់​ខ្លួន​យ៉ាងណាក្ដី​។ ការ​តវ៉ា​នៅ​ព្រឹក​នេះ ពុំ​មាន​ការរារាំង និង​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ដូច​លើក​មុន​ទេ។

#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សមាគមនិស្សិតបានដាក់លិខិតឱ្យក្រសួងអប់រំបកស្រាយ ករណីយុវជន កែវ សុវណ្ណឫទ្ធិ
---
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីថ្ងៃទី ១៥ មករា បានសរសេរលិខិតដាក់ជូនក្រសួងអប់រំ ដើម្បីស្នើសូមជួបរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន ដោយផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយរួម ករណីអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ ត្រូវបានក្រសួងលុបឈ្មោះគាត់ចេញពីវិទ្យាស្ថានជាតិអប់រំកាយ ដោយខ្វះតម្លាភាព។

រីឯអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ តែងតែលើកបដាតវ៉ាទាមទាររកយុត្តិធម៌ជាង ២ ឆ្នាំមកហើយ ក្រសួងនៅមិនទាន់ដោះស្រាយឱ្យជ្រះស្រឡះ នៅឡើយទេ។
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ និងយុវជនធ្វើធម្មយាត្រាទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ
---
ព្រះសង្ឃ និងយុវជន ប្រមាណ២០អង្គ/នាក់ នៅព្រឹកថ្ងៃទី១២កុម្ភៈ បានជួបជុំគ្នា នៅសួនច្បារវត្តបទុមវតី នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើធម្មយាត្រា ដង្ហែញត្តិទៅដាក់នៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដកឈ្មោះចេញពីក្របខណ្ឌ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ក្រសួងអប់រំ គួរតែបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer