វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការអនុវត្តច្បាប់ធូរលុង និងអំពើពុករលួយ ជំរុញឱ្យមានការជួញដូរមនុស្ស
២. អង្គការសង់ត្រាល់ រកឃើញថា ពលករជាច្រើននាក់កំពុងជំពាក់បំណុលធនាគារ
៣. ពលរដ្ឋប្រមាណ២០០នាក់នៅខេត្តកំពង់ស្ពឺ តវ៉ារឿងម្ចាស់គម្រោងដីឡូត៍ មិនគោរពកិច្ចសន្យា
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើពុទ្ធសាសនិកត្រូវធ្វើបែបណាដើម្បីកុំឱ្យងាយជឿលើជំនឿផ្តេសផ្តាសបាន
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Corruption #HumanTrafficking #MigrantWorkers #Superstition #CENTRAL #ButhBuntenh #LuonSovath #ChunChanboth #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fQpr-vpBnMs
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤៖

១. អាជ្ញាធរអូស្ត្រាលី តាមដានមន្ត្រីគណបក្សប្រជាជនកម្ពុជាប្រារព្ធខួប៧មករា
២. លោក ស្រ៊ុន ស្រ៊ន បន្តចាត់ទុកអំពើហិង្សាលើរូបលោកថាជារឿងនយោបាយ
៣. អ្នកឃ្លាំមើលសង្គម ចង់ឃើញលោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិមនុស្សក្រោយជំនួបនឹងប្រធានាធិបតីបារាំង
៤. តំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្លាយជាកន្លែងអភិរក្សត្រី
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #Australia #Thailand #HunManet #HunSen #January7 #EmmanuelMacron #SrunSrorn #PPA #LowerSeSan2Dam #PreyLang #ForestOffenses #MigrantWorkers #SAI
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Ghe0EWhY8sQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ០៤ ខែ មករា ឆ្នាំ២០២៤៖

1. សង្គមស៊ីវិលប្រារព្ធពិធីរំលឹកខួប១០ឆ្នាំ នៃព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា
2. សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរបង្ហាញពីតម្លាភាព ករណីចាប់ខ្លួនអភិបាលក្រុងកែប ហើយដោះលែងវិញ
3. អ្នកឃ្លាំមើលសង្គម ចង់ឃើញលោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិមនុស្សក្រោយលោកជួបប្រធានាធិបតីបារាំង
4. តំបន់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្លាយជាកន្លែងអភិរក្សត្រី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #បារាំង #ហ៊ុនម៉ាណែត #ហ៊ុនសែន #អេម៉ានូអែលម៉ាក្រុង #ទំនប់វារីអគ្គិសនីសេសានក្រោម២ #ការ​បាញ់​ប្រហារ​នៅ​មហាវិថី​វេ​ង​ស្រេង​ #១​០​ឆ្នាំ​​គ្មាន​យុត្តិធម៌
#RFAKhmer #Cambodia #France #HunManet #HunSen #January7 #EmmanuelMacron #LowerSeSan2Dam #PreyLang #ForestOffenses #MigrantWorkers #VengSrengShootings #TenYearsWithoutJustice
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ObfNla67cRI
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សន​កិច្ច​លោក ហ៊ុន ម៉ាណែត
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ​។ ពួកគេ​អះអាង​ថា​គម្រោង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅ​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត អួតប្រាប់ពលករខ្មែរនៅកូរ៉េ ថា លោកទាក់ម៉ូយរកស៊ីបានច្រើន
---
លោក ហ៊ុន ម៉ាណែត បានជួបពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដោយលោកលើកសរសើររដ្ឋាភិបាលរបស់លោក ថាតែងតែគិតគូរដល់ពលករ ដែលធ្វើការនៅក្រៅប្រទេស។ អ្នកឃ្លាំមើល លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាការធ្វើនយោបាយប្រជាភិថុតិ ដើម្បីប្រយោជន៍បក្ស ជាជាងប្រយោជន៍សង្គមជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-manet-met-his-supporters-in-s-korea-as-cambodian-workers-planned-to-protest-against-him-on-sunday-05182024085418.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​កូរ៉េ​ខាង​ត្បូង
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ ភាគច្រើន​ជា​ពលករ​ចំណាកស្រុក និង​អ្នក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​តវ៉ា​តាម​វិថី​នានា ក្នុងរដ្ឋធានី​សេអ៊ូល (Seoul) ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។ ក្រុម​បាតុករ​នៅ​តែ​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ដឹកនាំ​គណៈ​ប្រតិភូ​មក​ដល់​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ក្ដី។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #Protests #MigrantWorkers #CambodianWorkersInKorea #YoonSukYeol
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន ម៉ាណែត ​ដោះស្រាយ​វិបត្តិ​សង្គម​ ​ហើយ​គិតគូរ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ជា​ពិសេស​បើក​លំហ​សេរីភាព និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ តើ​បាតុកម្ម​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ខ្លះ?​

អ្នកស្រី​ សុ ជីវី​ ​សម្ភាសផ្ទាល់​ជាមួយ​លោក​ យ៉ង់ ស៊ីណេត​ ​​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើបាតុកម្ម ​និង​លោក​ ​ម៉ាត់ វណ្ណនី​ ​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ ជុំវិញ​បាតុកម្ម​នេះ​ដូច​ត​ទៅ៖​

#RFAKhmer #RFAInterview#Cambodia#SouthKorea#HunSen#HunManet#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សេអ៊ូល​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត
---
ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​សង្គម ហើយ​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ ជាពិសេស​បើក​លំហ​សេរីភាព និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #Protests #MigrantWorkers #CambodianWorkersInKorea #YoonSukYeol
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី១០] ​អ្នកដឹកនាំបាតុកម្ម​នៅកូរ៉េថាត្រកូល​ហ៊ុន​កំសាក​រត់គេច​ពី​បាតុករ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ លោក​ យ៉ង់ ស៊ីណេត​ ​​យុវជន​​ខ្មែរ​ និង​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ត្រកូល​ហ៊ុន​កំសាក​ ​និង​រត់គេច​ពី​​បាតុកម្ម​កាល ពី​ថ្ងៃ​ទី១៩​ខែ​ឧសភា។​ ​លោក​ថា​ពេល​ដែល​ពលរដ្ឋ​ឈឺចាប់​កាន់​តែ​ច្រើន​ ​អ្នក​តវ៉ា​នឹង​របប​ផ្តាច់​ការ​កាន់​តែ​ខ្លាំង។​

#RFAKhmer #Cambodia #HunManet#HunSen#YangSinet#TheCPP​​ #OppositionParty#PoliticsKh#SouthKorea ​​#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol​​ #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ​ ​[ទី១២] ​ខ្មែរ​នៅ​ជប៉ុន​នៅ​តែ​តស៊ូ​ដើម្បី​ប្រជា​ធិបតេយ្យ​និងយុត្តិធម៌​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​លោក​ គា ថាណា​ ប្រធាន​សាខា​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​មាន​ជំនឿ​ចិត្ត​ថា​​​​ខ្មែរ​នៅ​ជប៉ុន​នៅតែ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ភាព​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#KeaThana #NPP#OppositionParty​ ​#KhmerinJapan#ProtestinJapan​ ​​#Protests#MigrantWorkers#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ពលការិនី​ម្នាក់​នៅ អារ៉ាប៊ី សាអ៊ូឌីត បាត់​ដំណឹង​ក្រោយ​មាន​ជម្លោះ​ជាមួយ​ថៅកែ
---
ពលការិនី​ម្នាក់​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) បាត់​ដំណឹង ហើយ​សាច់​ញាតិ​មិន​អាច​ទាក់ទង​បាន​ជិត ២ខែ​មក​ហើយ។ ក្រុម​ពលករ​បញ្ជាក់​ថា ក្រុម​មន្ត្រី​ស្ថានទូត​នៅ​ទីនោះ មិន​ទាន់​បញ្ជាក់​ពី​ការ​បាត់​ដំណឹង​នេះ​នៅ​ឡើយ​ទេ។​ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បញ្ជាក់នៅថ្ងៃទី០៦ ខែសីហា ថា មន្ត្រីកំពុងសម្របសម្រួលបែបបទជួយពលការិនីរូបនេះ វិលមកកម្ពុជាវិញឆាប់ៗខាងមុខនេះ។


ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SaudiArabia #HunManet #HunSen #HengSour
#UkSarun #MLVT #ManTeramizy #FATINA #FatinaManpower #SvaySokunnary #MigrantWorkers #Housemaid
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«យើង​តស៊ូ​ដើម្បី​ខ្លួន​យើង និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង...»
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣​ពាន់​នាក់ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាលើកទី២នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី០១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)។ ពួកគេ​យល់​ថា​ការ​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ពី​ប្រទេស​វៀតណាម។ ក្រុម​ពលករ​ខ្លះ អួល​ដើម​ក និង​ហូរ​ទឹក​ភ្នែក​នៅ​ពេល​នឹក​រឭក​ដល់​ក្រុម​គ្រួសារ និង​មាតុភូមិ ដោយ​ពួកគេ​មិន​ចង់​ឱ្យ​ទឹក​ដី​ខ្មែរ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #MigrantWorkers #ArbitraryArrests #Youths #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រកប​របរ​សុំ​ទាន​នៅ​ប្រទេស​ថៃ​​​ដោយសារ​ជីវភាព​ក្រីក្រ
---
ពលករ​ខ្មែរ​មួយ​ចំនួន​បង្ខំ​ចិត្ត​​​​ប្រថុយ​ជីវិត​ឆ្លង​ដែន​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​​ជីវភាព​ក្រីក្រ ​ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។ ​បច្ចុប្បន្ន​​របរ​នេះ ​ពួកគាត់​រក​ប្រាក់​ចំណូល​បាន​តិចតួច ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HengSour #MLVT #WorkersKH #MigrantWorkers #Beggars #Economic #Poverty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer