វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ ២០២៣ នេះ ​ប្រព្រឹត្ត​ទៅ​​ក្នុង​​​​សភាព​ស្ងប់ស្ងាត់។​​ ពលរដ្ឋ​​មិន​សូវ​ចេញ​ដើរលេង​កម្សាន្ត​​គគ្រឹក​គគ្រេង​ដូច​រាល់​ឆ្នាំ​ទេ ខណៈនៅតាម​ទី​វត្តអារាម ស្ថិត​ក្នុង​ស្ថានភាព​សោះកក្រោះ មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃឡើយ។​ ជាក់ស្តែង ដូចវត្ត​និគ្រោធវ័ន ហៅវត្ត​គល់​ទទឹង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និងជាវត្តមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏​មិន​សូវ​អ៊ូអរ​ដែរ។

#RFAKhmer #Cambodia #KNY2023 #KhmerNewYear #YearOfTheRabbit #KolTorTeung #Pagoda
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jXwFGPzHCM/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អាជីវករ​និង​អ្នក​រត់​ម៉ូតូ​ឌុប​ត្អូញត្អែរ​ពី​ជីវភាព​ដោយសារ​តែ​ពិបាក​រក​ប្រាក់
---
អាជីវករ​លក់​ដូរ​មួយ​ចំនួន និងអ្នក​រត់​ម៉ូតូ​ឌុប​នៅ​រាជធានី​ភ្នំពេញ លើកឡើង​ថា ពួកគាត់​មាន​ជីវភាព​កាន់​តែ​ដុនដាប ហើយ​ត្រូវ​កាត់​បន្ថយ​ការ​ហូបចុក ដោយសារ​តែ​ការ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​កាន់​តែ​ធ្លាក់​ចុះ។ អ្នក​ខ្លះ​ថា ពួកគាត់​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #KhmerNewYear #EconomyKH #Debts #Vendors #FamilyBusinesses #SmallBusinesses 
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​និង​ពលរដ្ឋ​នៅរាជធានី​ភ្នំពេញ ​រៀបចំ​វត្តអារាមត្រៀម​ទទួល​ពិធី​​បុណ្យ​ចូល​ឆ្នាំ
---
ព្រះសង្ឃ និងពលរដ្ឋខ្មែរ ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ នៅ​សប្ដាហ៍​នេះ។ វត្តអារាម​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​រៀបចំសម្អាត​ទីធ្លា​វត្ត និងតុបតែងលម្អទីតាំងប្រារព្ធសង្ក្រាន្តអបអរបុណ្យចូលឆ្នាំថ្មី នៅ​ថ្ងៃទី១១ ខែ​មេសា។ ចំណែកស្ថាប័ន​រដ្ឋ និង​ឯកជន និង​គេហដ្ឋាន​របស់ពលរដ្ឋ ក៏បាន​រៀបចំ​ត្រៀម​សម្រាប់​ស្វាគមន៍ និង​អបអរ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណីជាតិដ៏ធំមួយនេះ ផងដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Culture #KhmerNewYear #KNY2024 #Sankranti
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០២៤៖

១. លោក ហ៊ុន ម៉ាណែត ថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោក្រោយវៀតណាម រិះគន់
២. ពលរដ្ឋរងគ្រោះស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដោះស្រាយឧបទ្រពចង្រៃនៅឆ្នាំចាស់
៣. ប្រវត្តិនៃទំនៀមរាប់ឆ្នាំសត្វទាំង១២របស់ខ្មែរ
៤. នៅរាត្រីនេះយើងនឹងមានលោក មាន ឫទ្ធិ មកជជែកអំពីថា តើកម្ពុជាអាចជម្នះសាងសង់ព្រែកជីកហ្វូណនតេជោបានដែរឬទេ?
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Vietnam #China #ChinaReach #PRC #HunManet #HunSen #FunanTechoCanal #FunanCanal #Mekong #SecurityCooperation #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #MRC #SoutheastAsia #Culture #KhmerNewYear #KNY2024 #Sankranti #NagaBeliefInKhmerCulture
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_ApK6edEzUE
Media is too big
VIEW IN TELEGRAM
សួស្តីឆ្នាំថ្មី​ ឆ្នាំរោង​គ្រិស្ដសករាជ​២០២៤​

​សួស្តី​លោក​អ្នកនាង​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ទាំងអស់​ជាទី​មេត្រី!​ ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំរោង​នេះ​​ ក្រុម​ការងារ​របស់​វិទ្យុ​អាស៊ី​សេរី​សូម​ជូន​ពរ​លោក​អ្នកនាង​កញ្ញា​និង​ក្រុម​គ្រួសារ​ទាំង​អស់​ជួប​ប្រទះ​តែ​នឹង​ សេចក្តី​សុខ​ សេចក្តី​ចំរើន​ សុខ​ភាពល្អ ​និង​មាន​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ៕
​​
#RFAKhmer#Cambodia#KhmerNewYear2024 #YearofDragon#KhmerNewYear
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ថ្ងៃ​សៅរ៍​ទី១៣​ ខែ​មេសា។​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ថ្ងៃទី១​នេះ​ មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​វ៉ាស៊ីន​តោន​ឌីស៊ី​ (Washington D.C) ​ដើម្បី​រំឭក​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​​និង​ប្រទេស​កំណើត​របស់​ពួក​គេ។​ ​សូម​ទស្សនា​វីដេអូ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ពិធីបុណ្យ​នេះ​ក្នុង​វត្ត​ពុទ្ធិការាម​នៃ​រដ្ឋ​ម៉ារីឡែន​ ​(Maryland)​ ​ដូច​តទៅ៕​

#RFAKhmer#Cambodia#KhmerNewYear2024 #YearofDragon#KhmerNewYear #Maryland#WashingtonDC
Media is too big
VIEW IN TELEGRAM
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០២៤​នេះ?
១. ការ​បន្ត​ឃុំ​ខ្លួន​លោក កើត សារ៉ាយ នាំ​ឱ្យ​មាន​ការរិះគន់​កាន់​តែ​ខ្លាំង​ថា ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន
២. ពលរដ្ឋ​រងគ្រោះ​ពី​ការ​វិនិយោគ និង​ទិញ​បុរី គ្រោង​បន្ត​តវ៉ា​ក្រោយ​ចូល​ឆ្នាំ​ថ្មី
៣. គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ នៅតែ​ជា​បញ្ហា​ប្រឈម
៤. អាជ្ញាធរ​អះអាង​ថា​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ទូទាំង​ប្រទេស​ជាង ១៣លាន​នាក់
៥. ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​កម្ពុជា​ក្រោម

---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #YearOfTheDragon #RoadTrafficAccidents #SocialJustice #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #FraudInvestments #LengChanna #HongPiv #BoreyNewWorld #BoreyPiphupThmey
Media is too big
VIEW IN TELEGRAM
ទេវតាឆ្នាំចាស់បានផ្លាស់វេន ជំនួសមកវិញដោយទេវតាឆ្នាំថ្មី។ ក៏ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនមិនសង្ឃឹមថា កម្ពុជានឹងមានដំណោះស្រាយថ្មី ល្អប្រសើរមកជំនួសវិបត្តិធំៗមួយចំនួនដែលកំពុងកើតមាន នៅកម្ពុជាឡើយ។ វិបត្តិធំៗដែលចាក់ស្រេះដោះស្រាយមិនចេញនោះ រួមមានវិបត្តិដីធ្លី និងជម្លោះផ្ទះបុរីរវាងក្រុមហ៊ុននិងអតិថិជន។
ជម្លោះរឿងអាស្រូវឆបោកលុយរាប់សិបលានដុល្លារក្នុងក្រុមហ៊ុន CIC ជាដើម។
នៅរយៈពេលប៉ុន្មានថ្ងៃមុនពីធីចូលឆ្នាំថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងប្រៀបធៀបរឿងទាំងនេះថា មិនអាចយករួបមន្ត សម្លាប់មេមាន់នោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមេមាន់រស់ ដើម្បីយកពងមាន់។
តើមូលហេតុអ្វីបានជាលោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ?
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញទំនុកចិត្តទាក់ទងនឹងការវិនិយោគនៅកម្ពុជា។
វាគ្មិន៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #callinshow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាលោកនាយរដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និយាយដោយគ្មានការទទួលខុសត្រូវក្នុងអំពើឆបោករបស់អ្នករកស៊ីផ្នែកវិនិយោគមួយចំនួន។

វីដេអូទាំងស្រុង៖ https://youtu.be/QstkaJEUryY

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #callinshow
Laos and Cambodia see rise in traffic deaths over New Years weekend
---
Authorities in Cambodia and Laos have reported an uptick in traffic-related deaths during this week’s New Years festivities, a period that typically sees an increase in traffic fatalities.
👉 https://www.rfa.org/english/news/laos/laos-traffic-deaths-new-years-04162024162115.html
---
#RFAKhmer #Cambodia #Laos #KhmerNewYear #HappyKhmerNewYear #YearOfTheDragon #RoadTrafficAccidents