វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ស្លៀក​ពាក់​សំលៀកបំពាក់​បុរាណ ដង្ហែក្បួន​ទិវា​ទេសចរណ៍​ពិភព​លោក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
---
ពលរដ្ឋ​និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​កាលពីល្ងាច​​ថ្ងៃ​ទី២៧ កញ្ញា បាន​ដើរ​ដង្ហែ​ក្បូន ស្រែក​ឃោសនា​រួមគ្នា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២៤ ដោយ​លើក​បដា​ ពាក្យស្លោក​សរសេរ​ថា «យើង​រួមគ្នា​ដើម្បី​ទេសចរណ៍» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា» ។ យុវជន​ខ្លះ​ស្លៀក​ពាក់សំលៀកបំពាក់​បុរាណ បង្ហាញ​ពី​អត្ត​សញ្ញាណ​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HuotHak #Cambodia #MinistryofTourism #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន (

រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន​នោះ​ទេ។ ពលរដ្ឋ​នៅ​តំបន់​នោះ លើក​ឡើង​ថា ដោយសារ​កត្តា​សេដ្ឋកិច្ច​ ទើប​ធ្វើ​ឲ្យភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ លែង​ចាប់​អារម្មណ៍​ចូល​ទស្សនាតំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទៀត។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Oddarmeanchey #HuotHak #Tourism #MoT #TamokHouseTourismSite

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​៖ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ បើមិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ និងអំពើ​ពុករលួយនោះ​ទេ
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​ អាច​ស្ដារ​វិស័យ​នេះ ឱ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nUq0XWdR5vA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HuotHak #Tourism #MinistryofTourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា​ចង់​ឱ្យ​ឥណ្ឌា​ជួយ​ផ្សព្វផ្សាយ​​រឿង​ល្អ​ប្រាប់​ពិភពលោក​ដើម្បី​ទាក់ទាញ​ទេសចរ
---
អ្នក​វិភាគ​លើកឡើង​ថា កម្ពុជា​គួរ​តែ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត និង​ឆបោក​តាម​អនឡាញ​ជាមុន​សិន មុន​នឹង​ពឹង​​បរទេស និង​វិស័យ​ឯកជន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​រឿង​ល្អ​របស់​កម្ពុជា ប្រាប់​ទៅ​ពិភពលោក​។ ក្រសួង​ទេសចរណ៍ បាន​ស្នើ​ដល់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​កត្តា​សន្តិសុខ វប្បធម៌ និង​សក្ដានុពល​ទេសចរណ៍ ដល់​ភ្ញៀវ​ជន​ជាតិ​ឥណ្ឌា និង​ភ្ញៀវ​អន្តរជាតិ​ដទៃ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Tourists #Tourism #Economy #MoT #HuotHak #India #Cybercrimes #Cyberscams #Kidnapping #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer