វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អង្គការសិទ្ធិក្នុងការថែរក្សាអាកាសធាតុអន្តរជាតិ (Climate Rights International) ហៅកាត់ថា ស៊ី.អារ.អាយ (CRI) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលប់ចោលបម្រាម ដែលហាមមិនឱ្យតំណាងយុវជនចលនាមាតាធម្មជាតិចំនួន ៣នាក់ ចាកចេញពីប្រទេស ដើម្បីទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអែត (Sweden) ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nn4XnJ4ae5s
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ រួម​នឹង​យុវជន​សកម្ម​ប្រមាណ ២០​នាក់ ធ្វើ​យុទ្ធនាការ​ដើរ​ជា​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃទី៦ តុលា។ យុវជន​ទាំង​៣​រូប​បាន​ដាក់​ច្រវ៉ាក់​ចាក់​សោរ​ជើង និង​ដៃ​របស់​ខ្លួន ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​នេះ ករណី​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​ពួកគេ​ចេញ​ទៅ​ក្រៅ​ស៊ុយអែត (Sweden) ដើម្បី​ចូលរួម​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ពី​អង្គការ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) ដោយ​ផ្ទាល់។
នៅ​រសៀល​ថ្ងៃ​នេះ មេឃ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង ប៉ុន្តែ​ពុំ​បាន​បង្អាក់​ដំណើរ​ពួកគេ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​នោះ​ឡើយ។ មន្ត្រី​ក្រសួង​នេះ​ បាន​ព្រម​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ​ទាំង​តានតឹង ដោយ​ដំបូង​ឡើយ មន្ត្រី​បាន​បដិសេធ​ញត្តិ​នេះ ក្រោម​ហេតុផល​ថា ខ្លឹម​សារ​ញត្តិ​សរសេរ​ពុំ​ត្រូវ​តាម​គោរមងារ។
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden
Media is too big
VIEW IN TELEGRAM
យុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ទាមទារឲ្យក្រសួងយុត្តិធម៌អនុញ្ញាតឲ្យពួកគេទៅទទួលពានរង្វាន់នៅក្រៅប្រទេស
---
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ១០នាក់ នៅរសៀលថ្ងៃទី ០៦ តុលា បានប្រមូលផ្ដុំគ្នានៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត(Sweden)។
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
យុវជន​មាតា​ធម្មជាតិ​ខក​ចិត្ត​នឹង​ក្រសួង​យុត្តិធម៌ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ក្រៅ​ប្រទេស​ទៅ​ទទួល​ពាន​រង្វាន់
---
យុវជន​ចលនា​មាតា​ធម្មជាតិ​បី​នាក់ នឹង​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ដើម្បី​ទៅ​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ​ដោយ​ផ្ទាល់ នៅ​ប្រទេស​ស៊ុយអែត (​Sweden​) នោះ​ទេ​។ ការ​មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​២០​តុលា ក្រុម​យុវជន​បាន​ព្យាយាម​ទៅ​សួរនាំ​ពី​ញត្តិ ​ដែល​បាន​ដាក់​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​ចេញ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ នៅ​តែ​មិន​ចេញ​មក​ឆ្លើយ​តប​អ្វី​ទាំង​អស់​ទៅ​ញត្តិ​នោះ​។
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៖

១.ក្រសួងយុត្តិធម៌ថា គ្មានពេលឆ្លើយតបសំណើររបស់ក្រុមសកម្មជនមាតាធម្មជាតិ ដែលស្នើសុំទៅទទួលពាន់រង្វាន់នៅក្រៅប្រទេស
២.អ្នកគាំទ្រទាមទារឲ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា
៣.សកម្មជនបក្សប្រឆាំង និងពលករខ្មែរនៅថៃគ្រោងរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពី កិច្ចប្រជុំពិសេសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice #CandleLightParty #CLP #ThachSetha #HumanRights #PPA #parispeaceaccords

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/TfTetuvUKbg
#រូបត្លុកនយោបាយ៖ ព្រះរាជអាជ្ញា ច្រឹង ខ្មៅ និង «រឿង​មិន​ចាំបាច់!»
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #Sweden #HunManet #Prosecutor #ChroeungKhmao #MotherNatureCambodia #RightLivelihoodAward #RightLivelihoodLaureate #AlternativeNobel #ThonRatha #PhuonKeoreaksmey #LongKunthea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សកម្មជន​មាតា​ធម្មជាតិ​នាំ​គ្នា​ស្លៀក​ពាក់​សដើម្បី «​កាន់​ទុក្ខ​យុត្តិធម៌​» ដើរ​ទៅ​តុលាការ​
---
យុវជន​ចលនា​មាតា​ធម្មជាតិ ស្លៀក​ស​ពាក់​ស​ ដើរទៅចូលរួមសវនាការនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពួកគេ​រង​ការ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃទី២៩ ឧសភា។ ​ក្រុម​យុវជន ​និង​ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ​៣០​នាក់​ បាន​ចូលរួម​ដើរ​ដោយ​ថ្មើរ​ជើង ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ និង​នៅ​ឈរ​លើកទឹកចិត្ត​គាំទ្រ​ពួកគេ នៅ​មុខតុលាការ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MotherNatureCambodia #EnvironmentYouth #ThonRatha #LongKunthea #YimLeangHy #PhuonKeoRaksmey #LyChandaravuth
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​នឹង​បន្ត​សាកសួរ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​សប្ដាហ៍​ក្រោយ
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា បាន​សាកសួរ​សមាជិក​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​លោក យីម លាងហ៊ី ក្នុង​ចំណោម​៥​នាក់ ដែល​ពួកគេ​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ប្រកាន់ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​»​។ ចំណែក​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​៤​នាក់​ទៀត រួម​មាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត តុលាការ​នឹង​បន្ត​សវនាការ​សាកសួរ​ពួក​គេ នៅ​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MotherNatureCambodia #EnvironmentYouth #ThonRatha #LongKunthea #YimLeangHy #PhuonKeoRaksmey #LyChandaravuth
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​មាតា​ធម្មជាតិ​នាំគ្នា​អង្គុយ​ក្រៅ​តុលាការ ដោយសារ​តុលាការ​មិន​បើក​សវនាការ​ជាសាធារណៈ
---
ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ​ចំនួន៥​នាក់​ នាំគ្នាអង្គុយនៅ​ក្រៅ​បរិវេណ​តុលាការ ដើម្បី​បដិសេធ​មិន​ចូលរួម​សវនាការ​ ដែកមិនបើកសាធារណៈ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា បន្ទាប់ពី​មន្ត្រី​តុលាការ​បាន​រឹតត្បិត​យុវជន ពលរដ្ឋ និង​អ្នកសារព័ត៌មាន​មិន​ឱ្យ​ឃ្លាំមើល​សវនាការ​របស់​ពួកគេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MotherNature #Environment #LyChandaravuth #ThonRatha #LongKunthea #YimLeanHy #PhuonKeoRaksmey #ForestActivist #EnvironmentKH #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
H060524.00_01_26_01.Still001.jpg
687.4 KB
សកម្មជន​មាតា​ធម្មជាតិ​រិះគន់​តុលាការ​ថា​បាន​បំពាន​លើ​គោលការណ៍​ជំនុំជម្រះ​ជា​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​អ្នក​សារព័ត៌មាន ​និង​អ្នក​គាំទ្រ​ពួកគេ បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃ​ទី០៥​ ខែ​មិថុនា។​ ក្រុម​សកម្មជន​មាតា​ធម្មជាតិ​បញ្ជាក់​ថា​ពួកគេ​នឹង​ចូលរួម​សវនាការ​នៅ​ពេល​ខាងមុខ ប្រសិនបើ​តុលាការ​ព្រម​ធ្វើ​ជា​សាធារណៈ​ ដូច​ការ​កំណត់​ពី​មុន​មក។​

សូម​លោកអ្នក​នាង​ទស្សនា​បទ​សម្ភាស​រវាង​លោក យ៉ង ចាន់តារា និង​សកម្មជន​មាតា​ធម្មជាតិ​លោក​ លី ចាន់ដារ៉ាវុត​ អំពី​រឿង​នេះ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1528221311383007
​​
#RFAKhmer#Cambodia #RFAInterview  ​#MotherNature#Environment#LyChandaravuth#ThonRatha#LongKunthea#YimLeanHy#PhuonKeoRaksmey#ForestActivist#EnvironmentKH#Deforestation
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ «​ចង់​បាន​ប្ដី​នៅ​ក្បែរ​» បន្ទាប់​ពី​ទើប​សម្រាល​កូន​រួច
---
ក្រុម​គ្រួសារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លើក​ឡើង​ថា ពួក​គាត់​កំពុង​រស់​នៅ​ជា​មួយ​ទុក្ខ​ក្រៀមក្រំ និង​បាត់បង់​ភាព​កក់​ក្ដៅ​ពី​គ្រួសារ ក្រោយ​ពេល​សកម្មជន​ទាំង​៥​នាក់ ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ហើយ​ដោយ​សារ​ការ​ការពារ​ធនធាន​ធម្មជាតិ​។ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចង់​ឃើញ​តុលាការ​កម្ពុជា ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​អស់​ឱ្យ​មាន​សេរីភាព និង​បើក​ចំហ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MotherNatureCambodia #EnvironmentYouth #ThonRatha #LongKunthea #YimLeangHy #PhuonKeoRaksmey #LyChandaravuth #VititMuntarbhorn #UNSpecialRapporteur
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​អង្គការ​សង្គមស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​៥​រូប បន្ទាប់​ពី​ជាប់​ឃុំ​១០០​ថ្ងៃ
---
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​យុវជន ស្នើ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥​រូប ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​ពួកគេ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ អស់​រយៈពេល​១០០​ថ្ងៃ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea#PhuonKeoRaksmey #MotherNatureCambodia #Awards #RightLivelihood #Sweden#MinistryofJustice
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer