វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តជាតិ បញ្ចេញសាររិះគន់ព្រមគ្នា អំពីការចាប់ខ្លួនលោក នី ណាក់ ជាជំនាញកសិកម្ម ជាលើកទី២នេះ ថា ជារឿងមិនត្រឹមត្រូវ និងជារឿងអយុត្តិធម៌មួយទៀតសម្រាប់លោក នី ណាក់។ ករណីនេះសរបញ្ជាក់ឲ្យឃើញថាឆ្នាំថ្មី២០២៤នេះ និងក្រោយពីកម្ពុជាមាននាយករដ្ឋមន្រ្តីថ្មីបន្តពីឪពុកមកកូន ធ្វើឲ្យកម្ពុជាកាន់ដើរចាកឆ្ងាយទៅៗពីគន្លងប្រធិបតេយ្យ និង សិទ្ធិមនុស្ស ជាពិសេសសិទ្ធបញ្ចេញមតិ ដែលបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

លោក សេក បណ្ឌិត សូមដកស្រង់នូវទស្សនមតិមួយចំនួន នៅលើបណ្តាញសង្គមជុំវិញរឿងនេះ ជូនលោកអ្នកនាងបានជ្រាបដូចតទៅនេះ៖ https://www.facebook.com/rfacambodia/videos/1504567993724163

#RFAKhmer #Cambodia #HunManet #HunSen #NyNak #Facebookcomments
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​CLV ដោយសារ​បារម្ភ​«​បាត់​ទឹក​ដី​ដូច​កម្ពុជា​ក្រោម​»
---
ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផ្ទុះ​ប្រតិកម្ម​នៅ​លើ​បណ្តាញ​សង្គម ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​រួម​គ្នា​នៃ​កម្ពុជា ឡាវ និង​វៀតណាម ហៅ​កាត់​ថា (CLV) ។ ពួក​គាត់​បញ្ចេញ​នូវ​សារ​ជាតិនិយម​ពាក់ព័ន្ធ​បុរណភាព​ទឹក​ដី​ខ្មែរ​ប្រហាក់ហែល​គ្នា ទោះបីជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន យក​តុលាការ និង​គុក​ច្រវាក់ គំរាម​អ្នក​រិះគន់ និង​គ្រួសារ​សាច់​ញាតិ​យ៉ាង​ណា​ក្តី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #FacebookComments