វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ម្ចាស់​បុរី​ពិភព​ថ្មី បន្ត​រឹបអូស និង​ចាក់​សោ​ផ្ទះ​របស់​អតិថិជន​
---
ក្រុម​អតិថិជន​បុរី​ពិភពថ្មី​មួយចំនួន កាលពី​យប់​ថ្ងៃទី០១ ខែមេសា បាន​នាំគ្នា​ទៅ​ដេក​នៅ​ពីមុខ​ផ្ទះ​របស់​ពួកគាត់ ដែល​បាន​ទិញ​បង់​រំលស់។ អតិថិជន​អស់​លទ្ធភាព​បង់​ប្រាក់​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​បុរី​ពិភពថ្មី អះអាង​ថា ម្ចាស់​បុរី​ពិភពថ្មី​នៅតែ​បន្ត​រឹប​អូស​​ផ្ទះ​ពី​អតិថិជន និង​ចាក់សោ​ផ្ទះ​របស់​ពួកគាត់ ដែល​ភាគី​ក្រុមហ៊ុន​ថា ជា​ផ្ទះ​របស់​ក្រុមហ៊ុន​អនុវត្ត​តាម​កិច្ចសន្យា។ ក្រុម​អតិថិជន​ទទូច​ដល់​ក្រសួង​ដែនដី ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ទទួល​ទិញ​ផ្ទះ​ក្នុង​តម្លៃ ៥០​ភាគរយ (៥០%) ពី​ពួកគាត់​វិញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPiphupThmey #NewWorld #PropertySeizure #Economy #EconomicCrisis #FinancialCrisis #RealEstateKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អតិថិជន​បុរី​ពិភព​ថ្មី​គាស់​ទ្វារ​ផ្ទះ​ចូល​រស់​នៅ​វិញ ក្រោយ​ក្រុមហ៊ុន​ទើប​រឹបអូស
---
អតិថិជន​បុរី​ពិភព​ថ្មី​កួរ​ស្រូវ​២ ក្នុង​ខណ្ឌ​ដង្កោ បាន​ផ្សារ​ទម្លុះ​ទ្វារ​ផ្ទះ​ចូល​ទៅ​រស់​នៅ​ឡើង​វិញ ក្រោយ​ពី​ផ្ទះ​ពួកគាត់ ទើប​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស ដោយសារ​លែង​មាន​លទ្ធភាព​បង់​រំលស់​បន្ត​។ ក្រុម​អតិថិជន​នៅ​តែ​ប្ដេជ្ញា​ថា ពួកគាត់​នឹង​មិន​ព្រម​ប្រគល់​ផ្ទះ​ទៅ​ក្រុមហ៊ុន​វិញ​ទាំង​ទទេ​ៗ ដោយ​មិន​មាន​គោលការណ៍​ទទួល​ទិញ​ផ្ទះ​វិញ​ក្នុង​តម្លៃ​៥០​%​នោះ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #BoreyPiphupThmey #BoreyNewWorld #Financing #PropertySeized #RealEstate #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អតិថិជនទិញបុរីពិភពថ្មីចោទម្ចាស់បុរីថា បំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់
---
អតិថិជនបង់រំលស់ផ្ទះបុរីពិភពថ្មី ចោទក្រុមហ៊ុនថា បានកាត់ទ្វារផ្ទះរបស់ពួកគាត់ចោល នៅពេលពួកគាត់ចេញតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទាររកដំណោះស្រាយ។ ពួកគាត់អះអាងថា ការកាត់ទ្វារផ្ទះរបស់ពួកគាត់នេះ គឺជាការគំរាមកំហែង និងបំភិតបំភ័យមិនឱ្យពួកគាត់ចេញតវ៉ា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPiphupThmey #NewWorld #PropertySeizure #Economy #EconomicCrisis #FinancialCrisis #RealEstateKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​ទាមទារ​ដោះលែង​ប្ដី​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​តវ៉ា​នៅ​បុរី​ពិភព​ថ្មី
---
ប្រពន្ធ​របស់​លោក អេង ប្រុស ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​តវ៉ា​ទាមទារ​ដំណោះស្រាយ​ពី​បុរី​ពិភព​ថ្មី ស្នើ​ឱ្យ​ដោះលែង​ប្ដី​របស់​ខ្លួន​វិញ​។ លោកស្រី ចាន់ ភី លើកឡើង​ថា ប្ដី​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ គ្រាន់​តែ​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ប៉ុណ្ណោះ​។ លោកស្រី​បន្ថែម​ថា គ្រួសារ​លោកស្រី​បាន​លក់​ដី​ស្រែ​ចម្ការ​អស់ ដើម្បី​ប្រមូល​លុយ​បង់​រំលស់​ផ្ទះ​នៅ​បុរី​ពិភព​ថ្មី ប៉ុន្តែ​ត្រូវ​បាន​បុរី​រឹបអូស ដោយ​ពុំ​ទទួល​ទិញ​វិញ​ក្នុង​តម្លៃ​៥០​%​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPiphupThmey #NewWorld #PropertySeizure #Economy #EconomicCrisis #FinancialCrisis #RealEstateKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញថាតើអ្វីខ្លះដែលជាវិបត្តិបន្សល់ពីឆ្នាំចាស់? និងតើរដ្ឋាភិបាលថ្មី អាចដោះស្រាយវិបត្តិទាំងនោះដោយរបៀបណាក្នុងឆ្នាំថ្មី?

#RFAKhmer #Cambodia #HunManet #HunSen #HappyKhmerNewYear2024 #KNY2024 #Culture #Sankranti #YearOfTheDragon #HumanRights #ArbitraryArrests #PoliticalPrisoners #Oil #Gasoline #Economy #PoliticalCrisis #EconomicCrisis #RFACallinShow #CallinShow


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​២០២៤​នេះ?

តស់! មក​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Economy #HunManet #HunSen #ADB #EconomicForecast
---
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
t.me/rfakhmer
instagram.com/rfakhmer
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ត្បាញ​ហូល នៅ​ខេត្ត​តាកែវ ត្អូញត្អែរ​ពី​ការ​បាត់​បង់​ប្រាក់​ចំណូល​ដោយ​សារ​ហូល​ខ្មែរ​ធ្លាក់​ថ្លៃ
---
ពលរដ្ឋ​ប្រកប​របរ​ត្បាញ​ហូល ក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្អូញត្អែរ​ថា ដោយសារ​តែ​តម្លៃ​ហូល​ខ្មែរ​នៅ​លើ​ទីផ្សារ​ធ្លាក់​ថ្លៃ ដូច្នេះ​ពួកគេ​មិន​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​ហូល​ច្រើន​ដូច​មុន​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​អភិរក្ស​ហូល និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ប្រកប​របរ​ត្បាញ​ហូល រដ្ឋាភិបាល​គួរ​ជំរុញ​ឱ្យ​មាន​បណ្ដាញ​ផលិត​ហូល ផាមួង ពេញ​មួយ​ចង្វាក់​ផលិតកម្ម និង​រក​ទីផ្សារ​ហូល​ក្នុង​ស្រុក និង​អន្តរជាតិ​ឱ្យ​មាន​តម្លៃ​សមរម្យ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #DithTina #MAFF #Economy #Farmers #Agriculture #AgricultureMarket #HaulWaving #SilkWeaving #KhmerSilkCraft #Takeo
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Closed dam in Vietnam is leading to dry river beds in Cambodia
---
Authorities in Vietnam have stopped water flowing from a dam near the Cambodian border for two months, causing water levels in the Sesan River to drop or even run dry, affecting nearly 60 villages downstream in Cambodia, residents told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/vietnam-dam-closure-05102024122251.html
---
#RFAKhmer #Cambodia #Economy #Environment #MekongRiver
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​តំណែង​ធំៗ​ក្នុង​ក្រសួង​មហាផ្ទៃ
២. កម្ពុជា-ចិន បញ្ចប់​សមយុទ្ធ​ជើងទឹក​ដំបូង​បង្អស់ និង​ថា​មិនមែន​ជា​«ការ​គំរាមកំហែង»
៣. លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សំណុំ​រឿង
៤. មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ
៥. សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ ខណៈ​កម្មករ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zktgriqp7Fw
---

#RFAKhmer #RFAKhmerInBrief #Cambodia #Vietnam #China #PRC #ChinaReach #Taiwan #HunManet #HunSen #SarKheng #SarKheng #MoI #SamRainsy #CNRP #CPP #Economy #KorngSarorn #GoldenDragon #NavalExercise #ChineseWarships #FunanCanal #ReamNavalBase
H052824.00_31_55_28.Still001.jpg
574.1 KB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃអង្គារ​ ទី២៨ ​ខែឧសភា​ ឆ្នាំ២០២៤​ នេះ​ បាន​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​កម្ពុជា​អាច​ដក​ដង្ហើម​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬ​ទេ? ​បើ​កម្ពុជា​សាងសង់​ព្រែក​ហ្វូណន​បាន​សម្រេច​មែន៕​
​​
​យើង​មាន​វាគ្មិន​ពីរ​រូប​ចូល​រួម​គឺ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក ​សម រង្ស៊ី​ និង​ លោក​ សេង សារី​ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ ហើយ​លោក​ ជុន ច័ន្ទបុត្រ​ ​សម្រប​សម្រួល​កម្មវិធី​នេះ៖ ​https://www.facebook.com/rfacambodia/videos/7567248553382201

#RFAKhmer #Cambodia #HunManet #HunSen #FunanCanal #FunanTechoCanal #Economy #Vietnam #SamRainsy #SengSary ​ #RFACallShow
CallShow.jpg
512.6 KB
វេទិកាអ្នកស្តាប់​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ទី១១​ ខែ​មិថុនា​ មាន​វាគ្មិន​កិត្តិយស​ពីរ​រូប​គឺ​ ​បណ្ឌិត​ មាស នី​ អ្នកវិភាគ​នយោបាយ​និង​បណ្ឌិត​ ​រ៉ូ វណ្ណៈ​ ​ពិភាក្សា​ជុំវិញ​ការ​ប្រញាប់​បើក​ការដ្ឋាន​ព្រែក​ជីកហ្វូណន? ​តើ​ការ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណនតេជោ​ ​អាច​បញ្ចៀស​កម្ពុជាពី​ជម្លោះ​ដណ្ដើម​ទឹក​ និង​ភូមិ​សាស្ត្រនយោបាយ​ដែរ​ឬទេ?​

​សូមស្តាប់​និង​ទស្សនា​កិច្ច​ពិភាក្សា​នេះ​ដូច​តទៅ៖​ https://youtu.be/T9e605AK110

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#RFACallInShow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នកវិភាគ​នយោបាយ​យល់​ថាការ​ប្រញាប់​ប្រកាស​បើក​ការ​ដ្ឋាន​ព្រែក​ជីកហ្វូណន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​គឺ​ជា​ការ​ស្ទាប​ស្ទង់​នយោបាយ​​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូន​ហ៊ុន៕​

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#KeyQuote#MeasNee
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ព្រមាន​ចាប់​ខ្លួន​» ពលរដ្ឋ​តវ៉ា​រារាំង​ការ​ឈូសឆាយ​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម
---
ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដាក់​គុក​ថែម​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ឡើង​ដាក់​ញត្តិ​នៅ​ភ្នំពេញ សុំ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​និង​វៀតណាម
---
ក្រុម​ពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​ពលរដ្ឋ​ចំនួន ១៣១៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ឱ្យ​ជួយ​រក​ដំណោះស្រាយ​។ ការ​ឡើង​មក​ដាក់​ញត្តិនេះ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited) សហការ​ជា​មួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដែល​វិនិយោគ​ដាំ​អំពៅ​ បាន​ឈូសឆាយ​ដំណាំ​កសិកម្ម​ចោល និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិន​ពួកគាត់​ចេញ​តវ៉ា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋាភិបាល​ជួយ​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បាត់បង់​ដី
---
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល គួរ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី រវាង​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ និង​ក្រុមហ៊ុន​ដាំ​ស្ករ​អំពៅ​វៀតណាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​។ ការ​ស្នើ​នេះ បន្តាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ជិត​៥០​នាក់ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូសឆាយ​ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ គំរាមកំហែង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer