វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​៧៥​ឆ្នាំ​ដែល​បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​ត្រួតត្រា
---
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​អង្គការ​សមាគម​ខ្មែរ​ក្រោម​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា បាន​ធ្វើ​ពិធី​រំឭក​ខួប​ទី​៧៥​ឆ្នាំ ដែល​បារាំង​ផ្ទេរ​ទឹក​ដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​គ្រប់គ្រង​ដោយ​មាន​ពលរដ្ឋ និង​ព្រះសង្ឃ​ជាង​៤​រយ​អង្គ​នាក់​ចូលរួម​នៅ​វត្ត​សាមគ្គីរង្សី ហៅ​វត្ត​កម្ពុជា​ក្រោម ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #France#KhmerKrom #KampucheaKrom#KhmersKampucheaKromFederation #KKF#IndigenousRights #HumanRights#RighttoSelfDetermination#KhmerKromActivists #Demonstration#June4KhmerKromDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​តវ៉ា​ជាថ្មី​ឱ្យ​ដោះលែង​សហជីព​និង​ដោះស្រាយ​វិវាទ​ការងារ

---
ក្រុម​កូដករ​ជាង​២០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទ​ចោទ​លើ​ក្រុម​សហជីព​របស់​ខ្លួន និង​ស្វែងរក​ដំណោះស្រាយ​វិវាទ​​ការងារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborConflict #NagaWorld #UnionKH #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រី​បក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះ​មាន​សកម្មភាព​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះពាល់​អង្គ​បោះឆ្នោត​របស់​ខ្លួន​ក្ដី
---
គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈខ្មែរ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ ជុំវិញ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ មន្រ្តី​គណបក្ស​ប្រឆាំង​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ បើ​ទោះ​បី​ជា​លើកឡើង​ថា មាន​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើង ដូចជា​ការ​ចាប់​ខ្លួន​អង្គបោះឆ្នោត និង​ការ​គំរាមកំហែង​ធ្វើ​ឱ្យ​អង្គបោះឆ្នោត​របស់​ខ្លួន​មួយ​ចំនួន ភ័យ​ខ្លាច​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #CouncilElection2024 #ElectionKH2024 #Politics #Politics
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ច្បាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ​ករណី​លិច​ទូក​បណ្ដាល​ឲ្យ​សិស្ស​ស្រី​ម្នាក់​ស្លាប់​នៅ​ខេត្ត​កំពង់ធំ
---
អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ ជុំវិញ​កង្វះ​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​ឧបករណ៍​ជួយ​សង្គ្រោះ​បឋម បន្ទាប់​ពី​មាន​ករណី​លិច​ទូក​ចម្លង​ដឹក​សិស្ស​សាលា​មួយ​គ្រឿង​នៅ​ខេត្ត​កំពង់ធំ បណ្ដាល​ឲ្យ​កុមារី​ជា​សិស្ស​សាលា​ម្នាក់​ស្លាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក៏​ទទូច​ដល់​រដ្ឋាភិបាល រឹត​បន្តឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​របស់​ទូក​ចម្លង ដើម្បី​ជៀសវាង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​លិច​ទូក​ចម្លង​ជា​ថ្មី​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KompongThom #ChhoukCommune #NguonRatanak #FerrySinking #SchoolChildren
#VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៥៦]​ កិច្ច​សម្ភាសន៍​ជាមួយ​អ្នកនិពន្ធ​សៀវភៅ​ «មនុស្ស​ដែលគេ​យក​ទៅ​កែប្រែ»​

​យុវតី​មួយ​រូប​ដែល​ធ្លាប់​ត្រូវ​គេ​ចាប់​យក​ទៅ​ដាក់​គុក​តាំង​ពី​នៅ​មិនទាន់​ដឹង​ក្តី​ស្រួលបួល​ផង​នោះ​ រៀបរាប់​នៅក្នុង​សៀវភៅ​ដែល​ទើប​នឹង​ចេញផ្សាយ​ថ្មី​មួយ​ពី​ព្រឹត្តិ​ការណ៍​ដែល​នាង​ជួប​ប្រទះ​នា​នា​ ហើយដែល​បាន​ជំរុញ​អោយ​នាង​ក្លាយ​ជា​សកម្ម​ជន​មួយ​រូប​ដ៏​អង់​អាច​ក្លាហាន។ សៀវភៅ​ថ្មី​នោះ​មាន​ចំណង​ជើង​ថា​ «មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ»។​

​កញ្ញា​ ភួន កែវរស្មី​ ដែល​ជា​អ្នក​និពន្ធ​មួយ​រូប​ក្នុង​ចំណោម​អ្នកនិពន្ធ៥​នាក់ទៀត​ សរសេរ​ថា​គឺ​ការ​ដែល​គេ​ចាប់​ដាក់​គុក ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥតស្រាក​ស្រាន្ត​នោះ​ហើយ ដែល​ធ្វើ​អោយ​នាង​តាំងចិត្ត​មុះ​មុត​បន្ថែម​ទៀត​ទៅ​លើ​ការងារ​ដែល​នាង​កំពុង​ធ្វើ។​ ​​សូមអញ្ជើញ​ លោក​អ្នកនាង​កញ្ញា​ស្តាប់​និង​ទស្សនា​កិច្ច​សន្ទនា​រវាង​លោក​ ជុន ច័ន្ទបុត្រ​ លោក​ សំ ប៉ូលី​ កញ្ញា​ ភួន កែវរស្មី ​និង ​លោក ​សាន់ ម៉ាឡា​ ដូចតទៅ៖​
​​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៤១]៖ អាជ្ញាធរ​មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ
២. តុលាការ​កំពូល បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​កម្លាំង​ជាតិ
៣. សកម្មជន​បក្ស​ប្រឆាំង ស្នើ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ចំនួន​២១​នាក់
៤. បក្ស​ប្រឆាំង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​មុន​ការ​បោះឆ្នោត​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​បក្ស​ប្រឆាំង
៥. សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ថា កម្មករ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត (Angkor Plywood) កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​សា​ជា​ថ្មី៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=yt65k2_Arz4
Media is too big
VIEW IN TELEGRAM
តើ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ត្រៀម​អ្វីខ្លះ​មុន​ពេល​សវនាការ​ លើក​ទី៣?​
 
​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​លើក​ទី៣​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី​១១មិថុនា​​នេះ​ជា​លើក​ទី៣។​ ​តុលាការ​បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​១០នាក់​​ថា​បាន​រួម​គំនិត​ក្បត់​និង​ប្រមាថ​ព្រះ​មហាក្សត្រ។​ ជា​បន្ត​ទៅ​ទៀត​នេះ​ ​យើង​មាន​សម្ភាស​​ផ្ទាល់​ជាមួយ​យុវជន​មាតា​ធម្មជាតិ​៥រូបជុំវិញ​សវនាការ​លើក​ទី៣​នេះ៕
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#MotherNatureYouth#PhnomPenhCourt#RFAKhmerInterview #RFAInterview
Media is too big
VIEW IN TELEGRAM
ពីរ​ឆ្នាំ​ក្រោយ​ធ្វើ​ទំនើបកម្ម៖ កំពង់ផែ​រាម​ក្លាយ​ជា​យ៉ាងណា?
---
គិត​ត្រឹម​ដើម​ខែ​មិថុនា​នេះ ចិន​បាន​ជួយ​កម្ពុជា​ធ្វើ​ «ទំនើបកម្ម» ​កំពង់​ផែ​កងទ័ព​ជើង​ទឹក​រាម​អស់​រយៈពេល ​២ឆ្នាំ​ហើយ។ គម្រោង​ដ៏​ចម្រូងចម្រាស​នេះ នៅតែ​បង្ក​ជា​កង្វល់ និង​ការ​សង្ស័យ​ពី​សហរដ្ឋ​អាមេរិក​ថា អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​នៅ​ក្រៅ​ប្រទេស​របស់​ចិន បើ​ទោះ​បី​ជា​ទាំង​កម្ពុជា និង​ចិន​តែង​បដិសេធ​យ៉ាងណា​ក្តី។ តើ​មាន​រឿងរ៉ាវ​សំខាន់​ៗ​អ្វី​ខ្លះ​កើតឡើង​នៅ​កំពង់ផែ​រាម​២ឆ្នាំ ​ក្រោយ​ចិន​ចូល​មក​ធ្វើ​ទំនើបកម្ម​នេះ?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4aVh9lZ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan #MilitaryExercises #GoldenDragon
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ [ទី១៣]​ យុវជន​ចលនា​មាតា​ធម្មជាតិ​នៅតែ​មាន​ឆន្ទៈ​មោះមុត​ការពារ​ធនធាន​ធម្មជាតិ

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​ក្តី​តស៊ូ​ និង​ឆន្ទៈ​មោះមុត​មិន​បោះ​បង់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ បើ​ទោះ​ប្រឈម​នឹង​ក្តី​ក្ដាំ​ឬ​ការ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាងណា៕​
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights #PhnomPenhCourt#MotherNatureYouth#PhnomPenhCourt​​ ​​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ទាំង​៥​រូប សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា នេះ​។ ប៉ុន្តែ ពួកគេ​ព្រមាន​ថា នឹង​ដើរ​ចេញពី​បន្ទប់​សវនាការ​វិញ ប្រសិនបើ​ពួកគេ​រង​ការ​រិតត្បិត​មិន​ឱ្យ​និយាយ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។

យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៥​នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​នោះ រួមមាន​លោក លី ចាន់តារ៉ាវុត លោក យឹម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការសួរដេញដោលយុវជនបរិស្ថានរឿងសាច់ញាតិផ្ញើលុយឱ្យចាយក្នុងពន្ធនាគារ
---
សាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនាការលើក​ទី៣ នៅ​ថ្ងៃ​ទី១១ មិថុនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០នាក់។ សកម្មជន​​បរិស្ថាន ៥នាក់ បានបង្ហាញ​ខ្លួន​ក្នុង​សវនាការ រួម​មាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត ខណៈសកម្មជន​បរិស្ថាន ៥នាក់​ផ្សេងទៀត អវត្តមាន ។ ក្នុងសវនាការនាព្រឹកនេះ តុលាការសួរសាកសួរយុវជនតែ ២នាក់ប៉ុណ្ណោះ គឺ កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត ពាក់ព័ន្ធនឹងសាច់ញាតិផ្ញើលុយឱ្យចាយអំឡុងពេលជាប់ពន្ធនាគារ និងកិច្ចប្រជុំតាមអនឡាញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
Media is too big
VIEW IN TELEGRAM
ភរិយា​លោក ស៊ុន ចន្ធី ចោទ​ចៅក្រម​សាលាឧទ្ធរណ៍​ថា រំលោភសិទ្ធិ​ប្ដី​ដោយ​ពុំ​នាំ​ប្ដី​មក​តុលាការ
---
ភរិយា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន ចោទ​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិ​ប្ដី​អ្នកស្រី ដោយសារ​ពុំបាន​នាំ​ប្ដី​មក​ពី​ពន្ធនាគារ​ម​៤ ក្នុង​ខេត្ត​ពោធិសាត់​ដើម្បី​ចូល​សវនាការ នៅ​រសៀល​ថ្ងៃទី​១១ មិថុនា នេះ។

អ្នកស្រី យាន ស្រីយ៉ាន ថ្លែង​ថា ចៅក្រម​ជំនុំជម្រះ​បាន​ជូនដំណឹង​ថា នឹង​នាំ​លោក ស៊ុន ចន្ធី មក​តុលាការ​នៅ​រសៀល​នេះ ប៉ុន្តែ បែរជា​ពុំ​ឃើញ​មាន​វត្តមាន​ប្ដី​លោកស្រី​ទៅវិញ។

ចំណែក មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ស៊ុន ចន្ធី គឺ​លោក ជូង ជូងី ថ្លែង​នៅ​ខាងក្រៅ​របង​តុលាការ​ថា លោក​ពុំ​ចូល​សវនាការ​ទេ ដោយសារ​គ្មាន​វត្តមាន​កូនក្ដី​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4cfa8NX
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #ArbitraryArrests #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សួរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដោយ​ភ្ជាប់​សកម្មភាព​ជាមួយ​បរទេស
២. អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បញ្ជូន​ស្ត្រី​កម្មករ​អូស​រទេះ​៣នាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ពី​បទ​ញុះញង់
៣. មេធាវី ស្នើ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លើក​ពេល​សវនាការ​ដោយសារ​អវត្តមាន​លោក ស៊ុន ចន្ធី
៤. មេធាវី​រដ្ឋាភិបាល នៅតែ​យឺតយ៉ាវ​ដោះស្រាយ​រឿង​ពលរដ្ឋ​ចាញ់ចោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា
៥. អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្ពាន​ហាល​ខាង​កើត​ប្រាសាទ​បេងមាលា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ujkfnW4_o5U
---

#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #PoliticalPersecutions #PoliticalPrisoners #SunChanthy #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #LengChanna #BrilliantCity #FraudInvestments
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញបន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិដោយភ្ជាប់ពួកគេជាមួយលោកអាឡិច
---
តុលាការក្រុងភ្នំពេញបន្តសាកសួរសកម្មជនការពារបរិស្ថានដោយភ្ជាប់សកម្មភាពរបស់ពួកគេជាមួយសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថាជាមេខ្លោងធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណាសកម្មជនការពារបរិស្ថានច្រាលចោលការចោទប្រកាន់នេះ ហើយពួកគេថាសកម្មភាពការពារបរិស្ថានកន្លងមកគឺបានបង្ហាញភាពស្អាតស្អំជាសាធារណៈ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/mother-nature-at-pp-municipal-court-06112024013723.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
CallShow.jpg
512.6 KB
វេទិកាអ្នកស្តាប់​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ទី១១​ ខែ​មិថុនា​ មាន​វាគ្មិន​កិត្តិយស​ពីរ​រូប​គឺ​ ​បណ្ឌិត​ មាស នី​ អ្នកវិភាគ​នយោបាយ​និង​បណ្ឌិត​ ​រ៉ូ វណ្ណៈ​ ​ពិភាក្សា​ជុំវិញ​ការ​ប្រញាប់​បើក​ការដ្ឋាន​ព្រែក​ជីកហ្វូណន? ​តើ​ការ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណនតេជោ​ ​អាច​បញ្ចៀស​កម្ពុជាពី​ជម្លោះ​ដណ្ដើម​ទឹក​ និង​ភូមិ​សាស្ត្រនយោបាយ​ដែរ​ឬទេ?​

​សូមស្តាប់​និង​ទស្សនា​កិច្ច​ពិភាក្សា​នេះ​ដូច​តទៅ៖​ https://youtu.be/T9e605AK110

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#RFACallInShow
Media is too big
VIEW IN TELEGRAM
តុលាការ​ក្រុងភ្នំ​ពេញ​បន្តសាកសួរ​សកម្មជន​ការពារ​បរិស្ថាន​ដោយ​ភ្ជាប់​សកម្មភាព​របស់​ពួក​គេ​ជាមួយ​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​លោក​ អាឡិច​ហាន់​ដ្រូហ្គន់​សាឡេស​ ដេវិតសុន (Alejandro Gonzalez Davidson)​ ​ដែល​រងការ​ចោទ​ថាជាមេ​ខ្លោង​ធ្វើ​សកម្មភាព​ផ្ដួលរំលំ​រដ្ឋាភិបាល។​ ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​លោក​ ​លី ចាន់ដារ៉ាវុត​ ​អំពី​សវនាការ​នេះ​ដូច​តទៅ៖​

#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នកវិភាគ​នយោបាយ​យល់​ថាការ​ប្រញាប់​ប្រកាស​បើក​ការ​ដ្ឋាន​ព្រែក​ជីកហ្វូណន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​គឺ​ជា​ការ​ស្ទាប​ស្ទង់​នយោបាយ​​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូន​ហ៊ុន៕​

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#KeyQuote#MeasNee
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល ថា​ផែនការ​របស់​លោក ហ៊ុន សែន បន្ត​កម្ទេច​អ្នក​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់
២. សហជីព​រោងចក្រ សេងបូ ហ្គាមិន (SHENGBO Garment) ជិត​៣០​នាក់ តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឱ្យ​ថៅកែ​ទទួល​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ
៣. ពលរដ្ឋ​ខេត្ត​ក្រចេះ​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​របស់​ពួកគេ
៤. ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពី​លើ​អគារ​មួយ​នៅ​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា
៥. កុមារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប នៅតែ​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Unh9jvP18dU
---


#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #CLP #KWP #NPP #NGP #NewGenerationParty #MeachSovannara #PoliticalPersecutions #PoliticalPrisoners #Unions #ShengboGarment #ChildLabor #WorldDayAgainstChildLabor #Casinos
Media is too big
VIEW IN TELEGRAM
តើគណបក្សជំនាន់ថ្មី មានគោលនយោបាយអ្វីខ្លះ?

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ទើបតែបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា គណបក្សជំនាន់ថ្មី។ តើគណបក្សនេះមានគោលនយោបាយសំខាន់អ្វីខ្លះ ហើយថាតើពលរដ្ឋអាចជឿជាក់គណបក្សថ្មីថ្មោងមួយនេះបានកម្រិតណា?
សម្ភាសប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា​ ជុំវិញរឿងនេះ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្វែងយល់​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ចិន និង​អាមេរិក​នៅ​កម្ពុជា និង​ក្នុង​តំបន់
---
ស្វែងយល់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ចិន និង​កម្ពុជា និង​រវាង​អាមេរិក និង​កម្ពុជា។ តើ​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ជារួម ចិន ឬ​អាមេរិក ដើរ​តួ​ជា​ជម្រើស​សំខាន់ ​ដែល​ប្រទេស​ដៃគូ​ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan #MilitaryExercises #GoldenDragon #AngkorSentinel #IISS #SecurityAssessment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ព្រមាន​ចាប់​ខ្លួន​» ពលរដ្ឋ​តវ៉ា​រារាំង​ការ​ឈូសឆាយ​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម
---
ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដាក់​គុក​ថែម​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer