វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កម្ពុជាស្នើអាមេរិកពិនិត្យលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ
---
អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ស្នើ​ដល់​សហរដ្ឋ​អាមេរិក​ (US) ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ «ឆ្មាំ​អង្គរ» ​និង​សម​យុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក​ (Pacific Angel) រួមគ្នា​ឡើង​វិញ។ អ្នក​ជំនាញ​កិច្ចការ​អន្តរ​ជាតិ​យល់​ថា​ សំណើ​របស់​កម្ពុជា​នេះ​ អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដើម្បី​បញ្ចៀស​កម្ពុជា​កុំ​ឱ្យ​បន្ត​ផ្ដេក​ផ្ដួល​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ (China) ដូច​ពេល​បច្ចុប្បន្ន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #MilitaryExercises #AngkorSentinel #USSSavanna
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញសាកសួរអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងមានលក្ខខណ្ឌ
---
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ បានសាកសួរអតីតចៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ ទោះជាយ៉ាងណា ក្រោយសាកសួររួច ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ងួន ណារ៉ា នៅមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ។

លោក ខាន់ ប៊ុនផេង អាយុ ៦៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KhanBunPheng #PoliticsKH #CourtKH #Activists #CNRP #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
ក្រុម​ចលនា​មាតា​ធម្មជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាព​យុវជន​ ចូល​រួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដោយ​គ្មាន​ការ​រឹតត្បិត​
---
ក្រុម​ចលនា​មាតា​ធម្មជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាព​យុវជន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ ការពារ​ធនធាន​ជាតិ ​ដោយ​គ្មាន​ការ​រឹត​ត្បិត​ និង​ចាប់​ចង​។​ សំណើ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ចុះ​អនុវត្ត​ច្បាប់​លើ​រោងចក្រ​ចិន​មួយ​កន្លែង​ ដែល​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​ធម្មជាតិ​ ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ក្បែរ​ទីតាំង​ដែល​ក្រុម​ចលនា​មាតា​ធម្មជាតិ​ ធ្លាប់​ផ្សាយ​វីដេអូ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយករណី​រោងចក្រ​ចិន​បង្ហូរ​គីមី​ចូល​ស្ទឹង​ក្រាំង​អាត​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #MotherNature #EnvironmentalActivists #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Escaping from scam center on Cambodia’s Bokor Mountain
---
Like so many other young people in Southeast Asia, Tu Anh Tu believed that a recruiter’s job offer was legitimate.

Tu Anh Tu’s journey from Vietnam to inside a Chinese-run scam center on top of Cambodia’s Bokor Mountain began in early October.

That’s when he accepted a temporary job in Bavet, a bustling Cambodian border town dotted with casinos that has sprouted up over the last decade around a walled-off special economic zone.
👉 https://www.rfa.org/english/vietnam/2024/12/19/vietnam-cambodia-scam-center-escape
---
#RFAKhmer #Cambodia #UN #HunManet #HunSen #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling
Media is too big
VIEW IN TELEGRAM
អតិថិជនបង់រំលស់បុរីពិភពថ្មីស្នើម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ក្រោយអស់លទ្ធភាព
---
អតិថិជនដែលបង់រំលស់នៅបុរីពិភពថ្មី ស្នើឱ្យម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ពីព្រោះអស់លទ្ធភាព បន្ទាប់ពីបានបង់រំលស់ជិត៣ឆ្នាំ។ ក្រៅពី លុយដែលបានបង់រំលស់អស់រាប់ម៉ឺនដុល្លារហើយនោះ លោកស្រីថា តាំងពីចូលនៅក្នុងបុរីនេះ លោកស្រី បានខ្ចីបុលគេច្រើនណាស់ ដើម្បីយកលុយទៅជួសជុលផ្ទះ ដែលគ្មានគុណភាព។ បុរីពិភពថ្មីនេះ មានទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

កន្លងទៅ ក្រុមអតិថិជនរងគ្រោះពីការបង់រំលស់ផ្ទះនៅក្រុមហ៊ុនបុរីពិភពថ្មីរបស់ អ្នកឧកញ៉ា ហុង ពីវ ធ្លាប់ចេញតវ៉ាជាបន្តបន្ទាប់ និងដាក់ញត្តិទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធឱ្យជួយរកដំណោះស្រាយ បន្ទាប់ពីក្រុមហ៊ុននេះ ដោះស្រាយសំណង មិនសមរម្យឱ្យអតិថិជន។ ក្រៅពីដាក់ញត្តិហើយ ពួកគាត់ ក៏ស្នើទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ខណៈអតិថិជន មួយចំនួនបាត់បង់ផ្ទះសម្បែង ដោយសារក្រុមហ៊ុនរឹបអូស ធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលធនាគារវ័ណ្ឌក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis
Media is too big
VIEW IN TELEGRAM
កម្ពុជាឆ្លើយតបនឹងអ.ស.ប ថា ការតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋនៅតំបន់អង្គរគឺជាការស្ម័គ្រចិត្ត
---
តំណាង​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ពាក់ព័ន្ធ​បញ្ហា​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ប្រមាណ​៤ម៉ឺននាក់ ​(៤០.០០០) ចេញ​ទាំង​បង្ខំ​ ដោយ​អះអាង​ថា​ ជា​ការ​បំភ្លៃ​ព័ត៌មាន​ និង​គ្មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ឡើយ​។ ប៉ុន្តែ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ចំណុច​ខ្វះ​ខាត​ ដើម្បី​កែ​លំអ​ប្រសើរ​ជាង​ឆ្លើយ​តប​បដិសេធ​ទាំង​គ្មាន​ភ័ស្ដុតាង​ច្បាស់លាស់​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #UN #HunSen #HunManet #APSARA #AngkorWatMassForcedEvictions #AngkorWorldHeritageSite #WorldHeritageSite #RunTaAek #UNESCO
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ឧត្តមនាវី​អាមេរិក​៖ «​អាមេរិក​រង់ចាំ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម ដើម្បី​កំណត់​ឱ្យ​កាន់​តែ​ច្បាស់​ពី​សកម្មភាព​របស់​ចិន​នៅ​ទី​នោះ​»
---
មេ​បញ្ជាការ​ប្រចាំ​នៅ​បញ្ជា​ការដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក​ឧត្តមនាវី ស៊ែមញ៉ូល ផាផារ៉ូ (Samuel J. Paparo) លើកឡើង​ថា សហរដ្ឋ​អាមេរិក​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​សង្ឃឹម​ថា អាមេរិក​នឹង​អាច​ចូល​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​នេះ​នៅ​ពេល​ខាង​មុខ ដើម្បី​កំណត់​ឱ្យ​កាន់​តែ​ច្បាស់​ពី​សកម្មភាព​របស់​ចិន​នៅ​ទីនោះ​។ មន្ត្រី​យោធា​អាមេរិក​រូប​នេះ​បញ្ញាក់​ថា ការ​ចូល​ចត​នៃ​នាវា​ចម្បាំង​អាមេរិក​ឈ្មោះ យូ.អេស.អេស សាវាណាហ៍ (USS SAVANNAH) នៅ​កំពុង​ស្វយ័ត​ក្រុង​ព្រះសីហនុ ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​កន្លង​ទៅ​នេះ ជា​ការ​ចាប់​ផ្ដើម​ទំនាក់ទំនង​ជាមួយ​រដ្ឋ​មួយ​ដែល​មាន​អធិបតេយ្យភាព​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #China #America #HunSen #HunManet
#DiamondHexagonCooperation #Ironclad #XiJinping #USSSavannah #USWarship #USAdmiral #SamuelPaparo
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ថា កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ​នៅ​កំពង់ផែ​រាម​
---
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ​ប្រាប់​ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​ជប៉ុន​ថា​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាវា​ជប៉ុន​ចូលចត​មុន​គេ​នៅ​កំពង់​ផែ​រាម​នៅ​ក្រោយ​ពេល​ដែល​កំពង់​ផែ​នេះ​បាន​សាង​សង់​រួច​រាល់​។ ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​ល្អ ​ប៉ុន្តែ​កម្ពុជា​ក៏​គួរ​អនុញ្ញាត​ឱ្យ​នាវា​សហរដ្ឋអាមេរិក​ឬ​ប្រទេស​ផ្សេង​ទៀត​ចូល​ចត​នៅ​កំពង់​ផែ​រាម​ដែរ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Japan #China #Sihanoukville #HunSen #HunManet #ReamNavalBase #DaraSakor #SihanoukvillePort
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
#រូប​ត្លុក​នយោបាយ​៖ ពលរដ្ឋ​បារម្ភ​បើ​សហភាព​អឺរ៉ុប​ដក​EBA​៨០%​ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ តែ​មេដឹក​នាំ​ត្រកូល​«ហ៊ុន»​ហាក់​មិន​ខ្វល់​រឿង​នេះ​ឡើយ​..!!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ !
---
​ពលរដ្ឋ និង​មន្រ្តី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​៨០%​បន្ថែម​ទៀត​​ និង​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ធំ​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ប៉ះពាល់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែអតីត​នាយក​រដ្ឋមន្ត្រី​ឪ ​គឺ​លោក ​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​កូន​ គឺ​លោក ​ហ៊ុន ម៉ាណែត​ ហាក់​មិន​ខ្វល់​អំពី​រឿង​នេះ​ឡើយ ​ដោយ​អះអាង​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAគង់​តែ​នឹង​បាត់​ ព្រោះ​កម្ពុជា​បាន​ងើប​ផុត​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​។

អានព័ត៌មានបន្ថែម ចុចត្រង់នេះ៖

​---
#RFAKhmer #Cambodia #EU #HunSen #HunManet #DemocracyKH #HumanRightsKH #EUParliament #ChristelSchaldemose #TariffPreferences #EBA #EverythingButArms #CENTRAL #EquitableCambodia #MotherNatureCambodia #ArbitraryArrest #PrisonerofConscience #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភូមិ​ដងរុន​ស្រុក​មង្គលបូរី​បន្ដ​ធ្វើ​នំបញ្ចុក​បែប​ប្រពៃណី​
---
ពលរដ្ឋ​រស់​នៅ​ភូមិ​ដងរុន ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ប្រមាណ​១០គ្រួសារ នៅ​តែ​ប្រកប​របរ​ធ្វើ​នំ​បញ្ចុក​លក់ ដើម្បី​បាន​កម្រៃ​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ ពួក​គាត់​ថា​ បច្ចុប្បន្ន​នេះ​ ការ​លក់​ដូរ​មាន​ការ​ធ្លាក់​ចុះ និង​មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF#Vendors #EconomyKH #Handicrafts #Tradition #KhNoddles #MongKulBorey #BanteayMeanchey
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
 rfa.org/khmer
 facebook.com/rfacambodia
 youtube.com/RFAKhmerVideo
 x.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer
 bsky.app/profile/rfakhmer.bsky.social