វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.65K videos
87 files
7.55K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ពេល​នេះ «ក្លាហាន​ជាង» យុវជន​នៅ​បង់ក្លាដេស្ហ​ទៀត!
---
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) កាល​ពី​ថ្ងៃទី១១ ខែសីហា ថា ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នា​ពេល​នេះ គឺ ​«ក្លាហាន​ជាង» យុវជន​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ទៅទៀត។ លោក​ផ្តល់​អំណះអំណាង​ថា នៅ​បង់ក្លាដេស្ហ​មាន​ទាហាន​អព្យាក្រឹត្យ​ចាំ​ការពារ​ប្រជាជន តែ​នៅ​កម្ពុជា ទាហាន​មួយ​ចំនួន​ចាំ​ការពារ​តែ​មេដឹកនាំ តួនាទី និង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #Australia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #TakMengHeang #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ទឹក​ដី​កម្ពុជា​ចេញ​ពី​គម្រោង CLV
---
ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបនិងប្រទេសកាណាដាអាមេរិកខាងជើង បានបញ្ជាក់ ជំហរថា នឹងធ្វើបាតុកម្មបន្តបន្ទាប់ទៀត ទាមទារឱ្យលោក ហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ត្រូវតែដកទឹកដីកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍(CLV)។ ពួកគាត់បានលើកឡើងថា គម្រោងនេះ នឹងដាក់ប្រទេសកម្ពុជាប្រឈម បាត់បង់ទឹកដីខ្មែរ៤ខេត្ត ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅថ្ងៃអនាគត។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/d1VkygNDasM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​បក្ស​ប្រឆាំង​ថា ​រឿង​ CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់​បាំង​ទាំង​នៅ​ក្នុង​សភា​
---
មន្រ្តីបក្សប្រឆាំងអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កន្លងទៅត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងមិនឱ្យសមាជិកមកគណបក្សជំទាស់បានដឹង ឬចូលរួមជជែកសួរដេញដោលទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចោទថាសមាជិកភាមកពីបក្សជំទាស់នៅក្នុងសភាពជាច្រើនអាណត្តិកន្លងទៅមិនបានចេញមុខតវ៉ាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ ជាអ្នកនៅពីក្រោយការបញ្ឆេះ​កំហឹង​ឱ្យពលរដ្ឋងើបតវ៉ានៅពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចចាប់ខ្លួនប្អូនប្រុសលោក ហៃ វណ្ណា ពីបទញុះញង់រឿងគម្រោង CLV
---
ព័ត៌មានចុងក្រោយ ដែលអាស៊ីសេរីទទួលបានឲ្យដឹងថា ប្អូនប្រុសលោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត ត្រូវសមត្ថកិច្ចចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ សមត្ថកិច្ចអះអាងថា លោកពាក់ព័ន្ធសកម្មភាពអូសទាញប្រជាពលរដ្ឋឱ្យប្រមូលផ្តុំធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល និងប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃទី១៨ ខែសីហានេះ។ មកដល់ពេលនេះ សមត្ថកិច្ចពុំបង្ហាញឱ្យដឹងថា លោក ហៃ វណ្ណនិត កំពុងជាប់ឃុំនៅកន្លែងណានៅឡើយទេ គិតត្រឹមយប់ថ្ងៃទី១៧ ខែសីហា៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hay-vanna-claimed-that-his-brother-had-disappeared-after-govt-threatened-his-family-08172024131313.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience
2010-11-16T120000Z_50767280_GM1E6BG0ZXC01_RTRMADP_3_CAMBODIA.JPG
1.4 MB
EXPLAINED: Why is Cambodia threatening arrests over a 3-nation economic zone?
---
Cambodia’s top government officials threatened arrests and dispatched a heavy police presence around the country this week to head off protests against the Cambodia-Laos-Vietnam Triangle Development Area, or CLV.
👉 https://www.rfa.org/english/news/cambodia/vietnam-cambodia-protest-clv-development-triangle-08162024144621.html
---
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #CLV #CLVDTA #TerritorialIntegrity #Sovereignty
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចបិទទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងឃាត់ខ្លួនសមាជិក៤នាក់
---
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែសីហា បញ្ជាឱ្យសមត្ថកិច្ចបិទទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងឃាត់ខ្លួនសមាជិក៤នាក់ ដោយមិនបញ្ជាក់ពីមូលហេតុ។ ការឃាត់ខ្លួននេះ គឺស្របពេលរដ្ឋាភិបាលរបស់ត្រកូល «ហ៊ុន» កំពុងដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសត្រៀមបង្ក្រាបអ្នក ដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមទាំងបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដែលរិះគន់លើបណ្ដាញសង្គមថា រដ្ឋាភិបាលអាចធ្វើឱ្យបាត់ទឹកដីទៅឱ្យប្រទេសវៀតណាម ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍជាមួយប្រទេសវៀតណាម។
https://www.rfa.org/khmer/news/human-rights/four-ksila-youths-arrested-with-no-reason-08182024041823.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CourtKH #KSILA #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #KSILA #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សាធារណៈជនថ្កោលទោសរដ្ឋាភិបាល ដែលបង្ខំសិស្សឱ្យគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV
---
សាធារណជនបានបញ្ចេញប្រតិកម្ម ចំពោះសាលារៀននានា តម្រូវឱ្យកុមារតូចៗ រៀននៅបឋមសិក្សា ចេញសូត្រតែសេចក្ដីគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) តាមការណែនាំពីមេបក្សកាន់អំណាច គឺលោក ហ៊ុន សែន ។ ពលរដ្ឋនិងអ្នកឃ្លាំមើលហៅអំពើបែបនេះ ថា ជារឿងហួសហេតុខុសច្បាប់ និង បំផ្លាញទំពាំងស្នងឫស្សីរបស់ជាតិ ដែលជាសញ្ញាគ្រោះថ្នាក់ដល់ប្រទេសជាតិ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bS4trgl-kKw
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #Students #SchoolChildren #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ពន្យល់៖ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​គំរាម​ចាប់​ខ្លួន​មនុស្ស​ជុំវិញ​រឿង​តំបន់​សេដ្ឋកិច្ច​រវាង​៣​ប្រទេស?
---
មន្ត្រី​កំពូល​ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​ចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ និង​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ដ៏​ច្រើន​នៅ​ទូទាំង​ប្រទេស​ក្នុង​សប្តាហ៍​នេះ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ប្រឆាំង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ឬ CLV។កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​បី​ត្រូវ​បាន​ផ្ដួចផ្ដើម​ដំបូង​ឡើយ​កាលពី​ឆ្នាំ១៩៩៩ និង​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ឆ្នាំ២០០៤។

👉 អានព័ត៌មានពិស្ដារ
---
#RFAKhmer#Cambodia#Vietnam#Lao#HunSen#HunManet#CLV#CLVDTA#Protests#TerritorialIntegrity#Sovereignty#SocialJustice#HumanRights​ ​#FreedomOfExpression#FOE#PrisonerofConscience#Advocacy#YouthKH#CourtKH#KSILA
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ថា «​រដ្ឋាភិបាល​ហាក់​សម្ដែង​ឱ្យ​មាន​យុវជន​ចេញ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​ដើម្បី​ចាប់​ខ្លួន​»
---
អ្នក​ឃ្លាំមើល​ថា ស្ថានភាព​ស្ងប់ស្ងាត់ ដែល​គ្មាន​ការ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ទាំង​៤​របស់​ខ្មែរ​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) មិន​មែន​ជា​ការ​បរាជ័យ​របស់​ក្រុម​ណា​មួយ​ឡើយ​។ ពួកគាត់​លើកឡើង​ថា គម្រោង​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​ជា​អន្ទាក់​ក្រសោប​អ្នក​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---


#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH
Media is too big
VIEW IN TELEGRAM
ព្រឹត្តិការណ៍​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​ CLV សមត្ថ​កិច្ច​ឃាត់​ខ្លួនមនុស្សជាង​៣០​នាក់
---
អាជ្ញាធរ​ចម្រុះ បាន​ពង្រាយ​កម្លាំង នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​៣១​នាក់ ​រួមមាន​សកម្មជន​នយោបាយ ពលរដ្ឋ និង​យុវជន​ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/government-seems-to-be-planning-to-have-anti-government-youths-for-arrest-08192024034806.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #VerticalVideo #Trending #Reels #Shorts