វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយ​នេះ។
---
ក្រុម​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ដោយ​សម្ដែង​នូវ «ការ ព្រួយបារម្ភ​ជា​ខ្លាំង» អំពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។ ប៉ុន្តែ ពួកគេ​បាន​ទទូច​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច​ដែល​របប​យោធា​ភូមា​បាន​ព្រមព្រៀង​កាលពី​ខែមេសា ឆ្នាំ២០២១។ ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំកំពូល​នេះ គឺ​ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​ទទួលស្គាល់​ថា ពុំ​មាន​វឌ្ឍនភាព​ឡើយ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ។ លោក វីដូដូ បាន​ព្រមាន​ថា «កិត្តិសព្ទ​របស់​អាស៊ាន កំពុង​ប្រឈម​នឹង​ហានិភ័យ» និង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ភូមា៕
#RFAKhmer #ASEAN #Myanmar #Burma #Indonesia #ASEANSummit2023