វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.59K videos
86 files
7.5K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃសកម្មការងារសង្គមរិះគន់គណៈសង្ឃនាយក ដែលចេញញត្តិគាំទ្រលោក ហ៊ុន សែន រឿងអភិវឌ្ឍន៍តំបន់ត្រីកោណ
---
ព្រះសង្ឃសកម្មការងារសង្គម ចាត់ទុកការចេញញត្តិរបស់គណៈសង្ឃនាយក គាំទ្រលោក ហ៊ុន សែន ដាក់ខេត្តភាគឦសានរបស់កម្ពុជា ក្នុងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ជាការប្រព្រឹត្តផ្ទុយពីព្រះធម្មវិន័យនិង តួនាទីអ្នកបួស ដោយព្រះអង្គចោទថា ការគាំទ្រនេះ អាចស្មើនឹងការលួចទ្រព្យសម្បត្តិជាតិទៅប្រគល់ឱ្យបរទេស។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Laos #Vietnam #HunManet #HunSen #ChayBorin #DevelopmentTriangle #CLVDTA #MOCAR #SupremePatriarch #NonNget #OmLimHeng #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្ចាស់​អង្គរ​ថា អាជ្ញាធរ​អប្សរា​ចង់​បំបាក់​ស្មារតី​ពួកគាត់​មិន​ឱ្យ​តវ៉ា​រឿង​បណ្ដេញ​ចេញ​ដោយ​បង្ខំ
---
ម្ចាស់​អង្គរ​ជិត ២០០នាក់ នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី និង​ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង ខេត្ត​សៀមរាប ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ៥​នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ដែល​ពួកគាត់​ការពារ​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​ការ​រុះរើ​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃទី២៤ ខែ​មេសា។ អ្នក​ភូមិ​ថា ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ចង់​បំបាក់​ស្មារតី និង​គំរាមកំហែង​មិន​ឱ្យ​ពួកគាត់​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួកគាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1XO3fXaSYao
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #APSARA #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
យោធា​ «អសមត្ថភាព»​ ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់ ទើប​បណ្តាល​ឱ្យ​អ្នក​បើកបរ​២នាក់​ស្លាប់
---
អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា យោធា​អសមត្ថភាព​ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ អាច​ជា​ហេតុ​ធ្វើ​ឱ្យ​អាកាសយានិក​ពីរ​នាក់​ស្លាប់ ។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​រុករក​បាន​រក​ឃើញ​ឧទ្ធម្ភាគចក្រ និង​សាកសព​អាកាសយានិក​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០ ខែកក្កដា គឺ​ជិត​២០​ថ្ងៃ​ក្រោយ​ពី​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់។ ទោះយ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត អះអាង​ថា ការ​យឺតយ៉ាវ​​ ទម្រាំ​នឹង​រក​ឃើញ​នេះ​ គឺ​ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​ មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​លំបាក៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/-IVB-oAj9Kg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #HelicopterCrashed #CardamomMountains #Z9Helicopter #KhengChhayYuth #SunPhalla #MH912 #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ដួង តារា៖ «ខ្ញុំ​បញ្ជាក់​ពី​ការធានា​ថា​ បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​អះអាង​ថា អ្វី​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​ធានា​របស់​លោក​ជូន​ពលរដ្ឋ​ក្នុង​ពេល​ពិសា​អាហារ​សាមគ្គី​មួយ ដែល​ក្រុមហ៊ុន​ចែក​បណ្ណ​ដី​ និង​ផ្ទះ​ជូន​ពលរដ្ឋ​នោះ គឺជា​ការ​ «បញ្ជាក់​ពី​ការធានា​ថា ​បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»។
👉 ទស្សនា​បទសម្ភាសន៍ពេញ៖ https://www.facebook.com/rfacambodia/videos/476925878610760
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
គ្រួសារ​អ្នក​ទោស​នយោបាយ សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​ប្តី
---
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែលជា​ប្រពន្ធ​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​៣​នាក់ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​ចូលជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​ដោះលែង​ប្តី​របស់​ពួកគាត់ ព្រមទាំង​អ្នក​កំពុង​ជាប់ឃុំ​ទាំងអស់។ នៅក្នុង​ជំនួប​នោះ ក្រុម​ប្រពន្ធ​អ្នក​ទោសនយោបាយ​លើកឡើង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បានទទួល​យក​សំណើ​របស់​ពួកគាត់ និង​សន្យា​នាំសារ​ពី​ក្ដីកង្វល់​ទាំងនេះ ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ តាមដាន និង​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ​ក្នុង ​និង​ក្រៅ​ប្រទេស​ធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និង​បាតុកម្មទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ និងវៀតណាម
---
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​បញ្ចេញមតិ​ព្រោង​ព្រាត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដោយ​បារម្ភ​ខ្លាច​មាន​គ្រោះ​បាត់បង់​ខេត្ត​ខ្មែរ​ទាំង ៤ នៅ​ភាគឦសាន។ យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ ទឹក​ដី​ខ្មែរ​ខេត្ត​ទាំង ៤ មិន​ទាន់​បាត់​បង់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Laos #Vietnam #HunManet #HunSen #DevelopmentTriangle #CLVDTA #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទឹក​ជំនន់​បន្ត​លិច​ផ្ទះ​និង​បំផ្លាញ​ផលដំណាំ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន
---
ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​ខេត្ត​មួយ​ចំនួន ហាក់​មិន​ទាន់​ថមថយ​នៅ​ឡើយ បន្ទាប់​ពី​ភ្លៀង​នៅ​តែ​ធ្លាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ​កសិផល របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​លិច​ផ្លូវ​គមនាគមន៍ សាលា​រៀន ផ្ទះ​ រហូត​ដល់​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​។ ទឹក​ជំនន់ ក៏​កំពុង​គំរាមកំហែង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#Cambodia #HunSen #HunManet #DithTina #Agriculture #MAFF #Farmers #Corn #AgricultureMarket #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត ព្រមាន​អ្នក​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​CLV អាច​ស្លាប់​ដូច​និស្សិត​នៅ​បង់ក្លាដែស
---
លោក ហ៊ុន ម៉ាណែត ដែល​បាន​អំណាច​តាម​រយៈ​ការ​រៀបចំ​ពី​ឪពុក​និង​បក្ខពួក​និយម​ដែរ​នោះ ព្រមាន​អ្នក​ចង់​ធ្វើ​បាតុកម្ម​សុំ​ដក​ខេត្ត​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ថា​អាច​មាន​វាសនា​ស្លាប់​និង​របួស​ដូច​ក្រុម​និស្សិត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ដោយសារ​លោក​ចាត់​ទុក​ថា ជា​ក្រុម​បះបោរ​និង​ចង់​ដុត​បំផ្លាញ​ប្រទេស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #Vietnam #Laos #Territory #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក សុខ ឥសាន ហៅ​អ្នក​មិន​គាំទ្រ​គម្រោង​ជីក​ព្រែក​ហ្វូណន​«​ជា​ឧទ្ទាម​ជ្រុល​និយម​»
---
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា រដ្ឋាភិបាល​ពុំ​បាន​ទាមទារ​ឱ្យ​មន្ត្រី​រាជការ​សិស្ស​សាលា កម្មករ​ចូលរួម​គាំទ្រ និង​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន​ទេ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការ​គាំទ្រ​ដោយ​ខ្លួន​ឯង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #HunManet #HunSen #FunanCanal #ChinaStateOwnedCompany #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ស៊ុន ចាន់ថុល៖ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង ​«សមស្រប»​ ដល់​ពលរដ្ឋ​រងគ្រោះ​ពី​គម្រោង​ព្រែកជីក​ហ្វូណន
---
ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ធានា​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ថ្ងៃទី០៥ ខែ​សីហា ថា​រដ្ឋាភិបាល​នឹង​ផ្ដល់​សំណង ​«សមស្រប»​ ជូន​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3SE5522
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #MRC #HunManet #HunSen #SunChanthol #FunanCanal #FunanTechoCanal #ChinaStateOwnedCompany #CRBC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer