វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ សោកស្តាយដែលក្រសួងដែនដីមិនដោះស្រាយបញ្ហាឱ្យពួកគាត់
---
សហគមន៍រងគ្រោះដីធ្លីក្រុម១៩៧គ្រួសារ នៅខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ធ្វើដំណើរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សួរនាំពីញត្តិ ដែលបានដាក់នៅក្រសួងមួយនេះ កាលពីថ្ងៃទី២៨ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីតាមការស្នើរបស់ពួកគាត់។ ទោះជាយ៉ាងណា តំណាងក្រសួងឆ្លើយតបដោយសន្យាជាថ្មីថា នឹងយកញត្តិពួកគាត់ទៅពិភាក្សាជាមួយថ្នាក់លើ។ តំណាងសហគមន៍ សម្តែងការខកចិត្ត ដែលក្រសួងដែនដីបន្តអូសបន្លាយផ្ដល់ដំណោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ សហគមន៍ក្រុម១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង រងគ្រោះពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលបានរំលោភយកដីធ្លីពួកគាត់ តាំងពីឆ្នាំ២០០៧។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #LandConflict #KohKong #LandActivists #PetitionMinistries
Media is too big
VIEW IN TELEGRAM
អ្នក​កោះកុង ស្នើ​ឱ្យ​រដ្ឋ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា ​«កញ្ចប់» និង​ទម្លាក់​បទ​ចោទ
---
សហគមន៍​រងគ្រោះ​ដីធ្លី​ក្រុម​១៩៧​គ្រួសារ ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​១២ ខែសីហា ធ្វើដំណើរ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សួរនាំ​ពី​ញត្តិ ដែល​ពួកគាត់​បាន​ដាក់​នៅ​ក្រសួង​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់។ តំណាង​ពលរដ្ឋ​ជាង​១​រយ (១២២) គ្រួសារ លើកឡើង​ថា ពួកគាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​តាម​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច និង​សំណង​សមរម្យ​ដល់​ពួកគាត់ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​សហគមន៍​ក្រុម​១៩៧​គ្រួសារ និង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បើ​ក្រសួង​ដែនដី​ដោះស្រាយ​ជា «កញ្ចប់» និង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​ពួកគាត់​ទាំងអស់ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #KohKong #LandActivists #PetitionMinistries #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
មិន​ដល់​១ឆ្នាំ​ផង ពលរដ្ឋ​ជាង ២ម៉ឺន​គ្រួសារ រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ប្រមាណ ២២.១០៨ គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គិត​ចាប់​ពី​ចុង​ខែ​តុលា ឆ្នាំ២០២៣ ដល់​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ ករណី​បណ្តេញ​ចេញ​នេះ ស្មើ​នឹង ៤០​ករណី។ ករណី​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​លេចធ្លោរួមមាន៖ ម្ចាស់​អង្គរ​ជាង ១០.០០០ គ្រួសារ, ពលរដ្ឋ​បឹង​តាមោក​ជាង ៣១៩ គ្រួសារ, និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជាង ៣០០ គ្រួសារ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/cchr-urges-government-to-end-forced-evictions-10082024044010.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #ForcedEvictions #CCHR #WorldHabitatDay #MLMUPC #SaySamal #VerticalVideos #Reels #Shorts