វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣០ស្ថាប័ន រួមជាមួយយុវជន សកម្មជន​សិទ្ធិមនុស្ស កូដករណាហ្គាវើលដ៍ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បី​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៤ឆ្នាំ។ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ធ្វើឡើងក្នុងគោលបំណងទាមទារ​ឱ្យ​មាន​ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ។ ទិវា​នេះ ក៏មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (US) និង​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ដែរ។

👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១.អង្គការ​សង្គមស៊ីវិល២៧​ស្ថាប័ន រួមគ្នា​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ
២. សហគមន៍ខ្មែរ ធ្វើពិធីរៃអង្គាសថវិកា​ជួយ​ដល់​កូដករ​ណាហ្គាវើលដ៍
៣.ក្រសួងអប់រំ ស៊ើបអង្កេត​ករណីសង្ស័យថា ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើរលួយ
៤. សកម្មជនបរិស្ថាន​រិះគន់​ថា លោក ហ៊ុន សែន ផ្តល់​អទិភាព​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រះសីហនុ​សម្រាប់​ប្រយោជន៍​តែជនជាតិ​ចិន​និង​ក្រុម​ឈ្មួយ​អ្នកមាន​អំណាច.....
រួមទាំង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
តើពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើង? ខាងក្រោមនេះ គឺជាព័ត៌មាន​សំខាន់ៗ​ចំនួន ២៥ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២៖ ១. សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍​ឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ក្រុម​អង្គការ​សង្គមស៊ីវិល​គាំទ្រ​ ចំណាត់ការ​របស់​សហភាព​អឺរ៉ុប (EU) បាន​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ហាមនាំចូល​ផលិតផល ដែល​ដុត​បំផ្លាញ​ព្រៃឈើ។ ពួកគាត់​រំពឹង​ថា វិធានការ​នេះ​នឹង​រួម​ចំណែក ​ទប់ស្កាត់​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ ដោយ​ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា ឃុបឃិត​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣៖

១.សហគមន៍ខ្មែរស្នើអូស្ត្រាលីជួយជំរុញឲ្យមេដឹកនាំខ្មែរអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.ពលរដ្ឋប្ដឹងទាមទារឱ្យរោងចក្រផលិតទឹកកកដែលធ្វើឱ្យធ្លាយបំពង់ឧស្ម័នអាល់ម៉ូញ៉ាក់ប្ដូរទីតាំង
៣.យុវជនស្នើឲ្យអាជ្ញាធរបង្ហាញតម្លាភាពពីអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនក្នុងខេត្តកំពង់ធំ និងក្រចេះ
៤.អ្នកវិភាគថាក្រសួងធម្មការគួរមានវិធានការលើការផ្សព្វផ្សាយធម៌មិនត្រឹមត្រូវ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Australia #HunManet #HunSen #ParisPeaceAccords #GoldMining #Religion #Buddhism #MinistryCultReligion
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/TU5iInnEoe0
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៖

១.ក្រសួងយុត្តិធម៌ថា គ្មានពេលឆ្លើយតបសំណើររបស់ក្រុមសកម្មជនមាតាធម្មជាតិ ដែលស្នើសុំទៅទទួលពាន់រង្វាន់នៅក្រៅប្រទេស
២.អ្នកគាំទ្រទាមទារឲ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា
៣.សកម្មជនបក្សប្រឆាំង និងពលករខ្មែរនៅថៃគ្រោងរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពី កិច្ចប្រជុំពិសេសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice #CandleLightParty #CLP #ThachSetha #HumanRights #PPA #parispeaceaccords

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/TfTetuvUKbg
Media is too big
VIEW IN TELEGRAM
សម្ភាស​ជុំវិញ​អំពើ​ហិង្សា​លើ​លោក​ ​ស្រ៊ុន ស្រ៊ន​ ​នៅ​ប្រទេស​ថៃ​

​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​សកម្មជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក​ ​ស្រ៊ុន ស្រ៊ន​ ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​នៅ​កន្លែង​បង្រៀន​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣តុលា​ឆ្នាំ​១៩៩១​ដល់​ពលករ​ខ្មែរ​នៅ​ខេត្ត​សាមុទ្រ​ប៉ាកាណ​(Samut Prakan)​ជាប់​ទីក្រុង​បាង​កក(Bangkok)​នៅ​រសៀល​ថ្ងៃទី​៣១ធ្នូ។​

អ្នកស្រី​ ​សុ ជីវី​ មាន​សម្ភាស​ផ្ទាល់​មួយ​ជាមួយ​ពលករ​ខ្មែរ​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ​លោកស្រី​ ​បឹង សុគឿន។​
​​
#RFAKhmer #Cambodia#CambodianRefugees #PoliticalRefugees#HumanRights #Cambodia
#ParisPeaceAccords #PPA #Politics#srunsrorn
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.លោក រ៉ុង ឈុន រិះគន់តុលាការដែលតម្រូវឲ្យលោកបង់ប្រាក់ពិន័យក្នុងរយៈពេលខ្លី
២.ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្ដេជ្ញាថា ពួកគាត់ស៊ូស្លាប់ការពារដីផ្ទះ
៣.អង្គការ(Human Rights Watch) រិះគន់អាជ្ញាធរ ដែលរារាំង សមាគមធាងត្នោតមិនឱ្យតាំងពិព័រណ៍បង្ហាញពីជីវភាពសហគមន៍ក្រីក្រ
៤.នៅរាត្រីនេះ យើងនឹងសម្ភាសសមាជិកសភាអូស្ត្រាលីនិងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពប៉ារីសអំពើមូលហេតុដែលពលរដ្ឋខ្មែរនៅអូស្ត្រាលី ត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Australia #HunManet #HunSen #RongChhun #CourtKH #BoeungTamok #LandDisputes #Tycoons #Senators #SenateElection2024KH #CPP #ForeignInterference #HumanRightsWatch #HRW #SahmakumTeangTnaut #ParisPeaceAccords #PPA #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/UHzSbAm97Ys
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​​​លោក​ ​ជា ចាន់ថោង ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ដើម្បី​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ស្ដីពី​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​​អូស្ត្រាលី​ អំពាវនាវ​ឱ្យ​បញ្ញវ័ន្ត​ និង​មន្ត្រី​ខ្មែរ​ចេះ​គិតគូរ​និង​ធ្វើ​សកម្មភាព​ជួយ​ជាតិ​ជាជាង​កេង​ប្រវ័ញ្ច​ជាតិ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង៕​

#RFAKhmer#Cambodia#Australia#HunManet​​​#CPP#ForeignInterference​ ​ #ParisPeaceAccords#PPA#KeyQuote
#រូបត្លុកនយោបាយ៖ «​សន្តិភាព​»​ក្នុង​អំណាច​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ​!
---
រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​សព្វ​ថ្ងៃ បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​កំពុង​មាន​សន្តិភាព​បន្ទាប់​ពី​ចាក​ផុត​ពី​របប​ខ្មែរ​ក្រហម​។ ជាមួយគ្នានេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​ក៏​បាន​បង្កើត​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី​០១​មករា ២០២៤ ដោយ កំណត់​យក​ថ្ងៃ​ទី​«​២៩​ធ្នូ​» ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ព្រម​ទាំង​រាប់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​ជា​រៀងរាល់​ឆ្នាំ​។

អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism
#ParisPeaceAccords
#PPA #Politics#srunsrorn