វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាប់ខ្លួនព្រះតេជព្រះគុណ សំ គឹមសាធ បើធ្វើដំណើរធម្មយាត្រាឆ្លងកាត់
---
ព្រះតេជព្រះគុណ សំ គឹមសាធ ដែលគេធ្លាប់ស្គាល់ថា សយ សាធ អះអាងថា ព្រះអង្គទទួលបានសារតាមបណ្តាញសង្គម គំរាមចាប់ខ្លួន នៅពេលនិមន្តដល់ខេត្តកំពង់ធំ។ ការ​ព្រមាន​ទុកជាមុននេះ គឺកើតឡើងភ្លាមៗ បន្ទាប់ពីព្រះតេជព្រះគុណ សំ គឹមសាធ បានចាប់ផ្ដើមធ្វើដំណើរធម្មយាត្រាជាលើកទី៣ នៅព្រឹកថ្ងៃទី ០២ កុម្ភៈ ដោយព្រះអង្គគ្រោងនិមន្តថ្មើរជើងឆ្លងកាត់ខេត្តចំនួន៨ ដែលមានចម្ងាយផ្លូវជិត ៧រយគីឡូម៉ែត្រ ដើម្បីលើកកម្ពស់សីលធម៌សង្គម។
#RFAKhmer #Cambodia #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើឲ្យអាជ្ញាធរថៃ ដោះលែងជនភៀសខ្លួនខ្មែរ៣នាក់
២.សកម្មជនសង្ឃ ព្រះអង្គ សំ គឹមសាធ បន្តធម្មយាត្រាចេញពីស្រុកបាធាយ ខេត្តកំពង់ចាមដើម្បីសុំសន្តិភាព
៣.ពាក់កណ្តាលនៃមន្ត្រីនគរបាលដែលរដ្ឋាភិបាលបណ្ដេញចេញពីក្របខណ្ឌប្រមាណ១រយនាក់ប្រើប្រាស់សារធាតុញៀន
៤.សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសវៀតណាមដែលបានកាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ឲ្យជាប់ពន្ធនាគារពីរឆ្នាំ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thai #Vietnam #HunManet #HunSen #PhilRobertson #PoliticsKH #Refugees #PoliticalAsylum #Arrest #HRW #HumanRightsWatch #SamKimsath #SocialInjustice #Pilgrimage #Drugs #MinistryofInterior #HumanRights #KhmerKrom #KampucheaKrom #KKF #IndigenousRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ARMOICe3nwE
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញសេណារីយ៉ូ របស់បក្សប្រឆាំងសម្រាប់ការបោះ ឆ្នោត ព្រឹទ្ធសភា។

#RFAKhmer #Cambodia #HunSen #HunManet #Journalists #PressFreedom #MediaFreedom #Refugees #RefugeeKH #CambodianRefugees #PoliticalRefugees #Workers #SamKimsath #HumanRights #SocialInjustice #Pilgrimage #RFACallinShow #CallinShow

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ និងយុវជនធ្វើធម្មយាត្រាទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ
---
ព្រះសង្ឃ និងយុវជន ប្រមាណ២០អង្គ/នាក់ នៅព្រឹកថ្ងៃទី១២កុម្ភៈ បានជួបជុំគ្នា នៅសួនច្បារវត្តបទុមវតី នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើធម្មយាត្រា ដង្ហែញត្តិទៅដាក់នៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដកឈ្មោះចេញពីក្របខណ្ឌ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ក្រសួងអប់រំ គួរតែបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.អាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធករណីដឹកអាវុធខុសច្បាប់ទៅលក់នៅថៃ
២.ព្រះតេជព្រះគុណ សំ គឹមសាធ សិងនៅស្រុកមោងឫស្សីមួយយប់ ជាកន្លែងដែលអាជ្ញាធរធ្លាប់ចាប់ផ្សឹកព្រះអង្គ
៣.អាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឲ្យក្រុមឈ្មួញបញ្ឈប់ប្រើប្រាស់សារធាតុគីមី និងសារធាតុបំផ្ទុះដើម្បីយករ៉ែមាស
៤.ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើអភ័យឯកសិទ្ធិ លោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាចជួយលោកឲ្យរួចផុតពីដៃតុលាការអន្តរជាតិដែរឬទេ?
រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage #UnionKH #HumanRights #ILO #EU #Weapons #Deforestation #KohKong #Chemical #Health #Mondulkiri #RFACallinShow #CallinShow

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CyhrZnLKmM8
Media is too big
VIEW IN TELEGRAM
ព្រះតេជព្រះគុណ សំ គឹមសាធ នឹងសម្រាកនៅស្រុកមោងឫស្សីមួយយប់ ព្រោះជាទីអាជ្ញាធរធ្លាប់ចាប់ផ្សឹកព្រះអង្គ
---
ព្រះតេជព្រះគុណ សំ គឹមសាធ នឹងឈប់សម្រាកនៅស្រុកមោងឫស្សី នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ជាទីដែលព្រះអង្គ ធ្លាប់ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ផ្សឹក កាលពីមីនា ឆ្នាំ២០២៣ កន្លងទៅ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/CyhrZnLKmM8
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សហគមន៍ខ្មែរស្នើជួបនាយករដ្ឋមន្ត្រីអូស្ត្រាលីជជែកពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
២. លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតែងតាំងប្អូនប្រុស លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
៣.ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនិងថ្មម៉ាប២កន្លែងនៅខេត្តក្រចេះបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋនៅតំបន់នោះ
៤. សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសអ្នករិះគន់បក្សកាន់អំណាចលោក កង សារ៉ន ដាក់ពន្ធនាគារ៣ ឆ្នាំដដែល
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #SamKimsath #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #PrimeMinistersOfficeAus #GoldMining #7thTermNationalAssembly

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yd3Vv77BWvA
Media is too big
VIEW IN TELEGRAM
ព្រះតេជព្រះគុណ សំ គឹមសាធ ធ្វើធម្មយាត្រាដល់ខេត្តកំពង់ឆ្នាំងហើយ
---
ក្បូនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមរបស់ព្រះតេជព្រះគុណ សំ គឹមសាធ ជាមួយសកម្មជនសង្គមលោក អ៊ុក ពេជ្រសំណាង ធ្វើដំណើរដល់ខេត្តកំពង់ឆ្នាំងហើយ នៅរសៀលថ្ងៃទី១៥កុម្ភៈ។
ធម្មយាត្រានេះ មានប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ ចេញមកស្វាគមន៍លើកទឹកចិត្ត និងប្រគេនចង្ហាន់ដល់ព្រះអង្គជាបន្តបន្ទាប់។
ធម្មយាត្រានេះ ចាប់ផ្ដើមពីទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២កុម្ភៈ ដោយឆ្លងកាត់ខេត្តចំនួន៨ គ្រោងនឹងបញ្ចប់នៅភ្នំអដ្ឋរស្ស ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយផ្លូវជិត៧រយគីឡូម៉ែត្រ។
ដំណើរធម្មយាត្រានេះ មានអាជ្ញាធរគំរាមកំហែងជាបន្តបន្ទាប់ ជាពិសេសនៅខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តេជព្រះគុណ សំ គឹមសាធ បន្តធ្វើធម្មយាត្រាជាថ្មីជំរុញរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
---
ព្រះតេជ​ព្រះគុណ សំ គឹមសាធ និង​សកម្មជនសង្គម​លោក អ៊ុក ពេជ្រសំណាង កំពុង​ធ្វើ​ធម្មយាត្រា​ជា​ថ្មីទៀត​ដើម្បី​ផ្សព្វផ្សាយ​អំពី​មេត្តាធម៌ និង​លើកកម្ពស់​សីលធម៌​ជា​លើក​ទី៤​ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨រយ​គីឡូម៉ែត្រ​ក្នុង​ទិសដៅ​ពី​ខេត្តព្រះសីហនុ​ឆ្ពោះ​ទៅ​ខេត្ត​រតនគិរី។ ធម្មយាត្រា​នេះ ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាកមក​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SamKimSath #Pilgrimage #HunManet #Politics #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer