វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​លីកាដូ រក​ឃើញ​ថា ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) លើក​ទី​៣ ច្រើន​ខែ​មក​នេះ​ កុមារ​មិន​​​អាច​ទទួល​បាន​សិទ្ធិ និង​សុខុមាលភាព​​ពេញ​លេញ​ទេ ពិសេស​សិទ្ធិ​ក្នុង​ការ​អប់រំ និង​អនីតិជន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។ អង្គការ​នេះ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ចំពោះ​​​​កុមារ​នៅ​ក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Licadho #Children #Educations
លោកហ៊ុន សែន បញ្ជាអោយរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជា មួយអាជ្ញាធររាជធានីខេត្តដើម្បីសិក្សាពីការបើកសាលាឡើង វិញនៅតំបន់គ្មានការឆ្លងជំងឺកូវីដ១៩។ សារសំឡេងលោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា លោកក៏ទទួលស្គាល់ថា សិស្សក្រីក្រនៅតាមទីជនបទគ្មាន លទ្ធភាពរៀនអនឡាន (Onlune) តាមប្រព័ន្ធ អ៊ីនធើណែត នោះទេ ហើយបើនៅតែបន្តបិទសាលាទៀតនឹងធ្វើឲ្យក្មេង ភ្លេចអក្សរ ។
អានអត្ថបទពេញ
#RFAKhmer #Educations #Cambodia #Child #Students #HunSen #COVID19KH
---------------------------------------------------
»» Join តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
សិស្ស​ថ្នាក់​ទី​៩ និង​​ថ្នាក់​ទី​១២​ ​បាន​​ចូលរៀន​​​​​ផ្ទាល់​នៅ​ក្នុងសាលា​វិញ​ហើយ ក្រោយ​ការ​​រៀន​តាម​អនឡាញ​(Online)អស់​រយៈ​ពេល​ជិត១ឆ្នាំ​ដោយសារការរាតត្បាត​ជំងឺកូវីដ-១៩​​។ ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ក៏​ប្រកាស​​​នឹង​​​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-​១៩​(Covid-19) ​​ឲ្យ​កុមារ​អាយុ​៦​ដល់១១ឆ្នាំ នៅ​ចុង​សប្ដាហ៍​នេះ​​។
អានអត្ថបទពេញ
#RFAKhmer #Educations #Students #OpenSchool #COVID19KH
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) បាន​បង្ខំ​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ដើម្បី​ដើរ​ស៊ី​ឈ្នួល​គេ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​។ មូលហេតុ​ដែល​អ្នក​ភូមិ​ទាំង​នោះ សម្រេច​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ ដោយសារ​តែ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត មិន​អាច​បង្កបង្កើន​ផល​ដាំដុះ​ដំណាំ​លើ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​រំលោភ​យក​កន្លង​មក ស្រប​ពេល​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ជួល​ដី​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​ចំណាក់​ជា​បន្ត​បន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #PrahVihear
ធនាគារ​ពិភពលោក ​(World Bank)​ និង​​អង្គការ​ភាព​ជា​ដៃគូ​សកល​ដើម្បី​ការ​អប់រំ​ (Global Parnership for Education-GDE) ​ផ្តល់​​ទឹក​​ប្រាក់​ជិត៧០​​លាន​​ដុល្លារ (៦៩,២៥)​ ដើម្បី​ពង្រឹង​ការ​សិក្សា​ជា​មូលដ្ឋាន​ និង​ឆ្លើយតប​ឲ្យបាន​រហ័ស​ទៅ​នឹង​ផលប៉ះពាល់​នានា​ដល់​ប្រព័ន្ធអប់រំ។ ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ វិស័យ​អប់រំ​ រងផល​ប៉ះពាល់​ជា​ខ្លាំង​ ជាពិសេស​កុមារ​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល កុមារ​ក្នុង​គ្រួសារ​ក្រីក្រ និង​នៅ​ក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​កុមារ​ពិការ​ភាព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #WorldBank #COVID19KH
សមាគម​និស្សិត​បញ្ញវន្តខ្មែរ​​​​​បានប្ដូរ​ក្បាល​ម៉ាស៊ីន​ថ្មី​ដោយ​ជ្រើសរើស​អតីត​សង្ឃធ្លាប់​ជាប់​ពន្ធនាគារ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​នេះ និង​មាន​ចូលរួម​ពី​យុវជន​ជា​យុវជន​មួយ​ចំនួន​​​ទៀតជាអ្នកធ្វើការងារ ​ ​បរិស្ថាន​ និង​សង្គម​​។​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ព្រមានថា ​បើ​អ្នក​ទាំងនោះ​​បន្ត​​ធ្វើ​ការងារ​​​​​ដូច​មុន​ពួក​គេ​ក៏​នឹង​ប្រឈមការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​សា​ជា​ថ្មី​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Educations #Youth #Educations
មន្ត្រីសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​អប់រំ​ ទទូច​ឲ្យ​រដ្ឋាភិបាលជាពិសេស​ក្រសួង​ពាក់ព័ន្ធ គិតគូរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​របស់​ពលរដ្ឋ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ផ្តល់​អាទិភាព​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ។

អានអត្ថបទពិស្តារ៖

#RFAKhmer #COVID19KH #Educations #Economy