វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា ​រក​​​ឃើញ​អ្នកឆ្លង​​ជំងឺ​កូវីដ-១៩ ​ប្រភេទបំប្លែង​ខ្លួន​​ថ្មី​​អូមីក្រុង ​(Omicron) ចំនួន ១៥ ​នាក់​បន្ថែម​ទៀត​ ដោយ​ក្នុងនោះ​នាំចូល​ពី​ក្រៅ​ប្រទេស​​ចំនួន ​១២ ​ករណី​ និង​ឆ្លងក្នុង​សហគមន៍​ចំនួន ៣ ​ករណី​​។ រីឯ​ករណី​ស្លាប់​វិញ ​ក្រសួងអះអាងថា ​ពុំមាន​នោះទេ ​ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​ ៩ នាក់​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19 #Omicron
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ សហជីព​កម្មករ និង​មន្រ្តីសិទ្ធិ​ការងារ ចោទ​ថា អាជ្ញាធរ​និង​តុលាការ ប្រើ​អំណាច​របស់​ខ្លួន​ហួស​ហេតុ ដាក់​សំពាធ និង​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់ ហើយ​ហាក់​ចេញ​មុខ​កាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល​ទៅ​វិញ។ ពួកគេ​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង​ក្រុមកម្មករ​ណាហ្គាវើលដ៍​ទាំង​អស់​មក​វិញ ហើយ​ងាក​មក​គោរព​សិទ្ធិ​ស្របច្បាប់​របស់​កម្មករ ដោយ​បន្តស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ទាក់ទងនឹង​ព័ត៌មាននេះ​ពិស្តារ សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​សេចក្តីរាយការណ៍​របស់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ស្អែកនេះកុំបីខាន...
#RFAKhmer #Economy #NagaWorld #COVID19
សហជីព​កម្មករ និង​កម្មករ​ណាហ្គាវើលដ៍​ឲ្យដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​កម្មករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ក្រោយ​ពីចាប់ខ្លួន​៦​នាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍ ទី៥ ខែកុម្ភៈ​ ក្រោយ​ពី​ពួក​គេ​​ត្រឡប់​​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economic #NagaWorld #COVID19
.................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរ​រាជធានី​​ភ្នំពេញ​​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​​កង​សន្តិសុខ​រាប់​រយ​​នាក់​ បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក​​ជុំវិញ​​ទីតាំង​ធ្វើ​កូដកម្ម​របស់​ក្រុម​​កម្មករ​​ណាហ្គាវើលដ៍ ដើម្បី​បង្ខំ​​ឲ្យ​​ពួកគេ​​ឡើង​​រថយន្ត​ក្រុងទៅ​ធ្វើ​តេស្ត​រហ័ស​​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19
ស្ត្រី​កូដករ ៤នាក់ ដែល​ជា​កម្មករ​ណាហ្គាវើលដ៍ ចេញ​មុខ​បកស្រាយ​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ពួក​គេ​មិន​បាន​គេចវេះ​ការ​តាម​ចាប់​ខ្លួន​ពី​ខាង​សមត្ថកិច្ច ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។ ពួកគេ​អះអាង​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោយ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រួចរាល់​តាម​វិធាន​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #COVID19
មន្ត្រី​អង្គការ​សង្កមស៊ីវិល និង​អ្នកតាម​ដាន​ការ​អភិវឌ្ឍ​សង្គម​យល់ឃើញ​ថា ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហាជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Economy #RFANews #Corruption #Poor #Covid19
អ្នកជំនាញសុខាភិបាល និង​មន្ត្រីសង្គមស៊ីវិល​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​ផ្ទុះ​ជំងឺកូវីដ-១៩ (Covid-19) ជាថ្មីទៀត ខណៈ​រដ្ឋាភិបាល លោក ហ៊ុន សែន បើកចំហ​ជើងមេឃ​ទទួល​យក​ភ្ញៀវទេសចរចិន​ឱ្យ​ចូលកម្ពុជា ដោយ​គ្មានវិធាន​ត្រួតពិនិត្យ​តឹងរ៉ឹង ក្នុងគ្រាប្រទេសនេះ​កំពុង​ផ្ទុះ​ជំងឺរាតត្បាត​នេះ​ជាថ្មី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Health #Covid19 #China
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣៖

១. មន្ត្រីសហជីពថា ការធ្លាក់ចុះការនាំចេញផលិតផលសំលៀកបំពាក់ជាង ១៨% គឺដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA
២. មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែត គួរធ្វើការជាក់ស្តែងដើម្បីជាតិឱ្យបានច្រើនជាងផ្សព្វផ្សាយលើកតម្កើងខ្លួនឯង
៣. អ្នកឃ្លាំមើលថា កម្ពុជា«គួរបង្ហាញតម្លាភាព»ជាជាងប្រាប់អំពីការអះអាងថាមិនមានមូលដ្ឋានយោធាបរទេសនៅកំពង់ផែរាម
៤. គ្រួសារទាមទារឱ្យស៊ើបអង្កេតដោយឯករាជ្យពាក់ព័ន្ធការស្លាប់មន្ត្រីបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ លោក ហែម ហឿន
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #UnitedNations #HunManet #HemHoeun #UNGA #UNGA78 #UNGA2023 #CandlelightParty #PoliticalKilling #ReamNavalBase #GarmentWorkers #COVID19 #CambodiaThisWeek #ChunChanboth #SamPoly
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/sIXVBtaVKdo
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១៩]៖ វិធី​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ
---
លោក ជុន ច័ន្ទបុត្រ និង​លោក សំ ប៉ូលី ពិភាក្សា​ជាមួយ​ឱសថការី លឹម សួរ អំពី​វិធី​ការពារ និង​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #COVID19 #RespiratoryDiseases #COVIDBooster #Podcast #CambodiaThisWeek #ChunChanboth #SamPoly #RichardSuorLim #RichardLim
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សមត្ថកិច្ចថៃ ឃាត់ខ្លួនជនភៀសខ្លួនខ្មែរ១០នាក់ក្នុងពេលពួកគាត់ចូលរួមវគ្គសិក្សាស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស
២. លោក ហ៊ុន ម៉ាណែត ជំរុញបង្កើនការផ្សព្វផ្សាយនយោបាយឈ្នះឈ្នះរបស់ឪពុកលោក
៣. ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ខណៈករណីឆ្លងថ្មីកើនឡើង
៤. វេទិកាអ្នកស្តាប់អាស៊ីសេរីយប់នេះនឹងពិភាក្សាអំពី ក្រុមមន្រ្តីគណបក្សប្រឆាំងបែកគ្នាទៅបង្កើយបក្សថ្មី អាចឲ្យកម្ពុជាមាននេះ មានក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់អ្នកប្រជាធិបតេយ្យឬយ៉ាងណា?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #WinWinPolicy #Workers #BorderCrossing #Refugees #Covid19 #Covid19KH #2023YearEndReviews #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xRST9MoPRoE