វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហរដ្ឋ អាមេរិក រក ឃើញ ថា កម្ពុជាជាប់ចំណាត់មិនល្អ៣ ឆ្នាំ ជាប់ៗ គ្នា ពាក់ព័ន្ធ នឹង ការ ជួញដូរមនុស្ស។ បញ្ហា សំខាន់ ដែល កម្ពុជា នៅ ធ្វើមិន បាន ល្អ សហរដ្ឋអាមេរិក ថាមកពី អំពើពុករលួយ ដ៏រាលដាល និង រ៉ាំរ៉ៃ និង ភាព ខ្វះឆន្ទៈ នយោបាយ ក្នុងការ ផ្តាច់ចរន្តជួញដូរ មនុស្សឲ្យបាន ម៉ឺងម៉ាត់ បំផុត។ (អានអត្ថបទពេញ)
ចូលក្នុងក្រុម 👉 RFA Khmer #Trafficking #US #Report #Corruptions
អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International)​ បាន​​ដាក់​​ចំណាត់​ថ្នាក់​​​ផ្នែក​អំពើ​ពុក​រលួយ​​​សម្រាប់​​ឆ្នាំ​២០២១ ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​​​ល្អ​ជាង​ឆ្នាំ​២០២០​បន្តិច គឺ​កើន​ឡើង​២​ពិន្ទុ​​។ ប៉ុន្តែ​​តួលេខ​នេះ នៅ​តែ​បង្ហាញ​ថា ​កម្ពុជា​​ជាប់​លេខ​រៀង​​ខាង​ប្រព្រឹត្តអំពើ​ពុក​រលួយ​អាក្រក់​​​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ដដែល។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​​​ពន្លឿន​​ធ្វើ​​កំណែ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព​​ ពង្រឹង​នីតិរដ្ឋ គោរព​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បង្កើត​បរិយាកាស​នយោបាយ​​​ឲ្យ​មាន​​ភាព​សេរី​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Corruptions #TI
សង្គម​ស៊ីវិល​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​​​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការ​​ស៊ើប​អង្កេត​​​​​ឲ្យ​​​​បាន​លឿន ​ករណី​​ចៅក្រម​​​​​​​​​ បង្ខំ​​​​​​​​​​ឧកញ៉ា និង​ជា​នគរបាល​ផ្កាយ​៣​ម្នាក់​ គឺ​លោក ឌួង​ ងៀប ឲ្យ​សូកប៉ាន់រហូត​ដល់​គាត់​អស់​លុយ​​​ពី​ខ្លួន​។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ដែល​​​លោក​ឧកញ៉ា ឌួង ងៀប បាន​លាត​ត្រដាង​​ពី​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​​របស់​​ចៅក្រម​នៃ​​សា​លា​​ដំបូង​រាជធានី​ភ្នំពេញ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economy #Land #Corruptions #Court
ឧកញ៉ា​​លោក​ ឌួង ងៀប ដែលធ្លាប់​ចោទ​ប្រកាន់​តុលាការ​ថា ពុករលួយ​បង្ខំឱ្យ​លោក​សូកប៉ាន់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ។ នគរបាល​​​​​បាន​ចាប់​​​ខ្លួន​​លោក​ ឌួង ងៀប ​ដែល​មាន​តំណែង​ជា​ឧត្តមសេនីយ៍​នៃក្រសួង​មហាផ្ទៃ​​ពាក់​​ផ្កាយ​៣ផង​នោះ​ ​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈនេះ ដោយ​ចោទ​ប្រកាន់​ ពី​«បទឆបោក»​និង​«បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បានករណី​ចេញ​សែក​ស្អុយ» ឲ្យ​ទៅ​ជន​ជាតិ​តៃវ៉ាន់​២នាក់ ក្នុងការ​​រក​ស៊ី​បណ្ដាក់​ទុន​ជាមួយ​គ្នា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Corruptions #Land #Court
អ្នកច្បាប់​ថា ​ឧកញ៉ា​ ឌួង​ ងៀ​ប​ ​ដែល​ចេញមុខ​បកអាក្រាត​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ ​ក៏​នឹង​ចៀស​មិន​ផុត​ពី​ជាប់ទោស​នោះ​ដែរ​ ​ប្រសិនបើ​តុលាការ​ចាត់ការ​រឿង​នេះ​ ​ព្រោះ​ក្នុង​ច្បាប់​កម្ពុជា​ ​ទាំង​អ្នក​សូក​ ​និង​អ្នក​ស៊ីសំណូក​ ​សុទ្ធតែ​មានទោស​ដូចគ្នា​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Cambodia #Court #Corruptions #ACU
អតីត​បុគ្គលិក​​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​នៅ​តែ​អះអាង​ថា ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​នេះ​ពិតជា​មាន​ករណី​បង្ខាំង​មនុស្ស​បង្ខំ​ធ្វើការ​ឆបោក​តាម​អនឡាញ (Online) និង​​ធ្វើទារុណកម្ម​បុគ្គលិក​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្រុមហ៊ុន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Trafficking #US #Report #Corruptions #China
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

១. ព្រះសង្ឃ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះចៅអធិការវត្ត និងឃាត់ខ្លួនខ្មែរក្រោម២នាក់ជាអំពើរំលោភច្បាប់ និងអមនុស្សធម៌
២. ពលករ ស្នើអាជ្ញាធរលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែនខ្មែរ-ថៃនៅមុនបុណ្យចូលឆ្នាំថ្មី
៣. ពលរដ្ឋរងគ្រោះដោយសារតែការបង្ក្រាបហិង្សានៅខេត្តព្រះវិហារ គ្រោងធ្វើដំណើរទៅថៃដោយសារតែអាជ្ញាធរបន្តស្វែងរកចាប់ខ្លួនពួកគេ
៤. ជនជាតិដើមព្នង ៣ភូមិ ព្រមានធ្វើបាតុកម្មដេកនៅសាលាខេត្តមណ្ឌលគិរី បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #Thailand #HunManet #HunSen #HengSour #MLVT #Corruptions #PreahVihear #LandDisputes #ForcedEvictions #Mondulkiri #Pnorng #KhmersKampucheaKromFederation #KKF #Defrocking #RGFootwear #LiYuenGroup
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/t-85lF0f-UY
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤៖
១. អាជ្ញាធរវៀតណាម ឈូសកម្ទេចសាលាឆទាននៅខេត្តលង់ហោរ ក្រោយចាប់ឃុំព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម
២. លោក ហ៊ុន សែន លាលែងពីសមាជិកសភាត្រៀមទៅកាន់កាប់ប្រធានព្រឹទ្ធសភា
៣. សមត្ថកិច្ច ឃាត់ខ្លួនមនុស្សជាង១រយនាក់ពាក់ព័ន្ធគ្រឿងញៀន
៤. មន្ត្រីសង្គមស៊ីវិលថា ក្រសួងមហាផ្ទៃគួរជំរុញការគ្រប់គ្រងទិន្នន័យពលរដ្ឋតាមប្រព័ន្ធឌីជីថល
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #China #ChinaReach #HunManet #HunSen #SarSokha #Senate #KhmersKampucheaKromFederation #KKF #Defrocking #Drugs #LengRithy #RithyGranite #Podcast #CambodiaThisWeek #SamPoly #ChunChanboth #AgreeToDisagree
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #Thailand #HunManet #HunSen #HengSour #MLVT #Corruptions #PreahVihear #LandDisputes #ForcedEvictions #Mondulkiri #Pnorng #KhmersKampucheaKromFederation #KKF #Defrocking #RGFootwear #LiYuenGroup
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/-Y9zFxN8ccs
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី​៖ ចង់​ដឹង​ទេ​ថា​នឹង​មាន​អ្វី​ថ្មី​ពី​វិទ្យុអាស៊ីសេរី​សម្រាប់​ឆ្នាំ​ថ្មី​នេះ?

ប្រិយមិត្ត​ជ្រាប​ទេ​ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ វិទ្យុអាស៊ីសេរី​នឹង​​ផលិត​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា «ខ្លីៗ​ពី​អាស៊ីសេរី»។ កម្មវិធី​នេះ ប្រមូល​ទៅ​ដោយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ទាក់ទង​នឹង​បញ្ហា​សង្គម នយោបាយ សិទ្ធិមនុស្ស អំពើ​ពុករលួយ និង​បញ្ហា​ផ្សេង​ៗ​ទៀត​​ដែល​កើត​ឡើង​នៅ​កម្ពុជា។ យើង​នឹង​ចេញ​ផ្សាយ​កម្មវិធី​នេះ​ចាប់​ពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ត​ទៅ។ សូម​ប្រិយមិត្ត រង់ចាំ​ទស្សនា​កម្មវិធី​នេះ​កុំបី​ខាន។ សូម​អរគុណ!!!
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---

#RFAKhmer #RFAinBrief #Cambodia #PoliticsKH #EconomyKH #SocietyKH #EnvironmentKH #Corruptions #HumanRights #HunSen #HunManet