វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីតមន្ត្រី​យោធា​ម្នាក់​រស់នៅ​ខេត្តសៀមរាប​បាន​រងគ្រោះ​ពិការ​ភ្នែក​ម្ខាង​ដោយសារតែ​សង្គ្រាម ច្បាំង​ជាមួយ​កងទ័ព​ខ្មែរក្រហម អំឡុង​ទសវត្សរ៍​ទៅ៨០​។ បច្ចុប្បន្ន​លោក​ដើរ​រើស​អេតចាយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

អតីតមន្ត្រី​យោធា​រូប​នេះ​អះអាង​ថា លោក​បាក់​ទឹកចិត្ត លោក​តស៊ូ​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ជាតិ ក៏ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​ទុក​លោក​ចោល។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #armykh #disabled #war
Media is too big
VIEW IN TELEGRAM
សិល្បករពិការភាពមួយក្រុម ខ្វះថវិកា ដើម្បីអភិរក្សភ្លេងបុរាណខ្មែរ
---
យុវជន​មួយក្រុម ភាគច្រើន​ជា​ជន​មាន​ពិការភាព ដែល​កំពុង​បន្ត​ការសិក្សា​តាម​សកល​វិទ្យាល័យ​នានា ជួបជុំគ្នា​រៀងរាល់ខែ នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រគំ​ភ្លេងបុរាណ​ខ្មែរ និង​ចូលរួម​អភិរក្ស​វប្បធម៌​អរូបី ដែល​ប្រឈម​នឹង​ការបាត់បង់​។ ពួកគេ​ដាក់ឈ្មោះ​វង់​ប្រគំ​ភ្លេងបុរាណ​ខ្មែរ​របស់​ពួកគេ​ថា ក្រុម «​កេរ​»​។ ក្រៅតែពី​ចូលរួម​អភិរក្ស​ភ្លេងបុរាណ​ខ្មែរ ក្រុម «​កេរ​» ក៏បាន​និពន្ធ​ចម្រៀង ដើម្បី​ជំរុញឱ្យមាន​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ជន​មាន​ពិការភាព ឬ​បង្កើត​ចំណេះដឹង​ផ្សេងៗ ជាដើម​។ ទោះជា​យ៉ាងណា​ក្រុម «​កេរ​» នៅតែ​ខ្វះ​ថវិកា ដែល​ត្រូវ​ការឱ្យ​សប្បុរសជន​ចូលរួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ពួកគាត់​បន្ត​។​
#RFAKhmer #Cambodia #KhmerMusicInstruments #Yike #KhmerHeritage #Disabled
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH