វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៣
១. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី តវ៉ា​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា
២. មន្ត្រី​បក្ស​ភ្លើង​ទៀន​ម្នាក់ ប្ដឹង​ក្រសួង​អប់រំ​ដែល​បាន​លុបឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌
៣. ពលរដ្ឋ​ជាង​១សែន​នាក់ គាំទ្រ​ញត្តិ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ
៤. ពលរដ្ឋ​ខេត្ត​បាត់ដំបង ខកចិត្ត​នឹង​តំណាងរាស្ត្រ​មណ្ឌល​របស់​ខ្លួន​ដែល​មិន​ខ្វាយខ្វល់​ពី​សំណើ​ដោះស្រាយ​វិវាទ​ដីធ្លី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #cambodia #australia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #battambang #LandDispute #kohkongisland #savekohkongisland #lyyongphat #SinVatha
#កម្រងរូបភាព៖ យុវជនស្រឡាញ់បរិស្ថានហែក្បួនដាក់ញត្តិឱ្យក្រសួងពាក់ព័ន្ធដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
​ក្រុមយុវជនស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ជិត ២០ នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នាំគ្នាហែក្បួនដាក់ញត្តិ ទៅដាក់ក្រសួងពាក់ព័ន្ធ ដើម្បីស្នើឲ្យពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូល ជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនកោះកុងអេស.អ៊ី.ហ្សិត ( Koh Kong SEZ) របស់លោកឧកញ៉ាលី យ៉ុងផាត់ ព្រមទាំងស្នើឲ្យទម្លាក់ចោលបទចោទលើសកម្មជនមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទដារ៉ាវុធ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ផងដែរ។ ញត្តិអេឡិចត្រូនិចនេះ បានដាក់ផ្សាយជាសាធារណៈនៅលើវែបសាយ របស់អង្គការ Rain Forest Rescue និងមានមនុស្សជាង ១៣ម៉ឺននាក់ (133.357) បានចុះហត្ថលេខាគាំទ្រនោះ គឺដាក់ទៅកាន់នាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
---
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិ បន្ទាប់ពីទទួលញត្តិរបស់ពួកគេ
---
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់កោះកុងក្រៅទាំងមូល ជាតំបន់ការពារឧទ្យានជាតិសមុទ្រ ដោយមិនត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនចូលកាន់កាប់អភិវឌ្ឍឡើយ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈញត្តិដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ និងស្របពេលរដ្ឋាភិបាលគ្រោងប្រគល់កោះដែលមានសម្រស់ធម្មជាតិដ៏ល្អឯក និងជាកោះដ៏ធំបំផុតរបស់កម្ពុជាមួយនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
យុវជនមាតាធម្មជាតិតែងខ្លួនជាខ្មោចដើរទៅដាក់ញត្តិទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់បរិស្ថានជាង ២០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា តែងខ្លួនជាខ្មោច ដើរថ្មើរជើងទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ យុវជនលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រសួងបរិស្ថាន អសមត្ថភាព ដើម្បីដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ដើម្បីបម្រើផលប្រយោជន៍ជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Activists march as ghosts in Phnom Penh to protect scenic island
---
Activists for the environmental group Mother Nature petitioned Cambodia’s Environment Ministry, demanding that scenic Koh Kong Krao Island be preserved as a national park.
👉 https://www.rfa.org/english/video?v=1_ev8rb51w
---
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​មាតា​ធម្មជាតិ បន្ត​តស៊ូ​មតិ​កុំ​ឱ្យ​កោះកុង​ក្រៅ​ក្លាយ​ជា​កោះ​ឯកជន
---
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ថ្មីៗ​នេះ បាន​បង្ហាញ​វីដេអូ​តស៊ូ​មតិ​ថ្មី​មួយ​ទៀត​ ដោយ​លើកឡើង​ពី​ក្តី​បារម្ភ​ជុំវិញ​សុវត្ថិភាព​កោះកុង​ក្រៅ​ ក្នុង​ខេត្ត​កោះកុង ប្រសិន​បើ​ក្លាយ​ជា​កោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ក្រុម​ឧកញ៉ា។
ពួកគេ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ត្រូវ​សាមគ្គី​គ្នា​រឹងមាំ ការពារ​កោះកុង​ក្រៅ​ ដើម្បី​កុំ​ឱ្យ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/rMA45
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #MotherNature #EnvironmentalActivists #MeanLisa #KohKongKrao #KohKongIsland #SaveKohKongIsland #MarineNationalPark #LyYongPhat #MoE #EangSophalleth
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer