វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ត្អួញត្អែរ​ទុក្ខលំបាក​ដោយសារ​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ចាក់​ដី​លុប​ព្រែក​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ពួកគាត់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ប្រឈម​ទុក្ខ​លំបាក និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​កូន​ចៅ​តូច​ៗ ដោយសារ​តែ​ផ្ទះ​របស់​ពួកគាត់​កំពុង​រង​ការ​ជន់​លិច បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​រដូវ​វស្សា​ផង និង​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​បាន​ចាក់​ដី​លុប​ព្រែក​ ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក។ ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​សមរម្យ ជា​ពិសេស​ដី​ស្រែ​ចម្ការ​ពួកគាត់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក ហើយ​មិន​ទាន់​ទូទាត់​សំណង​នៅ​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ថ្មី​បារម្ភ​ទឹក​ជំនន់​ហូរ​បាក់​ផ្ទះ
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ប្រឈម​ទុក្ខ​លំបាក និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​កូន​ចៅ​តូច​ៗ ដោយសារ​តែ​ផ្ទះ​របស់​ពួកគាត់​កំពុង​រង​ការ​ជន់​លិច បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​រដូវ​វស្សា​ផង និង​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​បាន​ចាក់​ដី​លុប​ព្រែក​ ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក។ ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​សមរម្យ ជា​ពិសេស​ដី​ស្រែ​ចម្ការ​ពួកគាត់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក ហើយ​មិន​ទាន់​ទូទាត់​សំណង​នៅ​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ដើរ​បោះ​បង្គោល​ប៉ះពាល់​ដី និង​ផ្ទះ​ពលរដ្ឋ ដោយ​មិន​ចរចា​ផ្ដល់​សំណង​ជាមុន​»
---
ពលរដ្ឋ​រស់នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ចោទ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ថា​មិន​ផ្ដល់​ដំណឹង​ពី​ការ​ផ្តល់​សំណង​ជាមុន ពាក់ព័ន្ធ​នឹង​គម្រោង​ជីក​ប្រឡាយ​៨៨ ​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ ដី​ភូមិ និង​ផ្ទះ​ពួកគាត់​។ ពលរដ្ឋ​បញ្ជាក់​ថា គម្រោង​ជីក​ប្រឡាយ​បញ្ចៀស​ទឹក​ជំនន់​កុំ​ឱ្យ​លិច​ព្រលាន​យន្តហោះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៤​ឃុំ រួម​មាន ឃុំ​កណ្ដោប ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំបឹង​ខ្យាង។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ខ្លះ​ កំពុង​រងគ្រោះ​ផ្ទួនៗ ដោយសារ​ត្រូវ​បាត់បង់​ដី​ស្រែ​ទៅ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ហើយ​នៅ​ពេល​នេះ​ត្រូវ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ពង្រីក​ប្រឡាយ ​នេះ​ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ជាប់​គម្រោង​ពង្រីក​ស្ទឹង​ក្នុង​ខេត្ត​កណ្ដាល​និង​តាកែវ បារម្ភ​រុះរើ​ផ្ទះ​ទទួល​សំណង​មិន​សមរម្យ
---
ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​គ្នា បារម្ភ​រុះរើ​ផ្ទះ​ហើយ​មិន​ទទួល​បាន​សំណង​សមរម្យ ដើម្បី​អាច​ទិញ​ដី​ធ្វើ​ផ្ទះ​ដូច​ដើម​វិញ​។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពលរដ្ឋ​លើកឡើង​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​វាស់វែង​ដើម្បី​ពង្រីក​ស្ទឹង​បញ្ចៀស​ទឹក​ជំនន់​ព្រលាន​យន្តហោះ​ថ្មី ដែល​គម្រោង​នេះ អាច​ប៉ះពាល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​រុះរើ​ផ្ទះ ផ្លាស់​ទៅ​តាំង​ទី​លំនៅ​នៅ​កន្លែង​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្រ្ដី​មេម៉ាយ ឈុន ផុល «​ដែល​បាត់បង់​ដី​ស្រែ​ទៅ​ព្រលាន​យន្តហោះ​ថ្មី ឥឡូវ​ប្រឈម​បាត់​ដី​ផ្ទះ​ដោយសារ​ពង្រីក​ស្ទឹង​»
---
លោកស្រី ឈុន ផុល ជា​ស្រ្ដី​មេម៉ាយ​អាយុ​៧៨​ឆ្នាំ ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ស្ទឹង ដើម្បី​បញ្ចៀស​ទឹក​ជំនន់​នៅ​ព្រលាន​យន្តហោះ​ថ្មី ដែល​គម្រោង​ពង្រីក​ស្ទឹង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ផ្ទះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ស្រុក​បាទី​ខេត្ត​កណ្ដាល និង​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​។ លោកស្រី ឈុន​ ផុល ដែល​មិន​ទាន់​ទទួល​បាន​សំណង​រឿង​ដីស្រែ ដោយសារ​បាត់បង់​ទៅ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ឥឡូវ​កំពុង​ប្រឈម​បាត់បង់​ដី​ផ្ទះ​បន្ថែម​ទៀត​ដោយសារ​គម្រោង​ពង្រីក​ស្ទឹង​នេះ​។ លោកស្រី​កំពុង​ព្រួយ​បារម្ភ​គ្មាន​ទី​ជម្រក​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មិន​ទទួល​បាន​សំណង​សមរម្យ អាច​ទិញ​ដី​សាងសង់​លំនៅ​ឋាន​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​ត្អួញត្អែរ​ខ្វះ​ស្បៀង​និង​ទឹក​ស្អាត​ប្រើប្រាស់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល បាន​ជម្លៀស​ទៅ​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​បណ្ដោះអាសន្ន បន្ទាប់​ពី​ផ្ទះ​របស់​ពួកគាត់​​រង​ការ​ជន់​លិច ពីជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ និង​ការ​ចាក់​ដី​លុប​ព្រែក​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។ ពួកគាត់​ត្អួញត្អែរ​ខ្វះ​ស្បៀង និង​ទឹក​ស្អាត​ប្រើប្រាស់ និង​ព្រួយ​បារម្ភ​ពី​សុខភាព​កូន​ៗ និង​មនុស្ស​ចាស់ ដែល​ត្រូវ​រស់​នៅ​ក្នុង​តង់​កៅស៊ូ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ត្រជាក់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ទំនប់៩៤ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះដូរ​ដី​ឱ្យ​ពួកគាត់​តាំង​ទីលំនៅ​ឱ្យ​បាន​សមរម្យ
---
ប្រជាពលរដ្ឋ​រស់​នៅ​ទំនប់៩៤ ស្ថិត​នៅ​ឃុំ​កណ្តោក សង្កាត់​កំពង់សំណាញ់ ខេត្ត​ កណ្ដាល បាន​រត់​រក​កន្លែង​សុវត្ថិភាព​បណ្ដោះអាសន្ន​​២​ខែ​មក​ហើយ បន្ទាប់​ពី​ទឹក​ជំនន់​បាន​កាត់ផ្ដាច់​ផ្លូវ និង​ជន់​លិច​ផ្ទះ​សម្បែង។ ពួកគាត់​បន្ត​ត្អូញត្អែរ​ខ្វះខាត​ស្បៀង និង​ទឹក​ស្អាត​ រួម​ទាំង​គ្មាន​ភ្លើង​ប្រើប្រាស់ ជាពិសេស គឺ​ផល​ប៉ះពាល់​សុខភាព​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ទាំង​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះដូរ​ដី ដើម្បី​ឱ្យ​ពួកគាត់​អាច​សាងសង់​លំនៅឋាន​រស់នៅ​ឱ្យ​បាន​សមរម្យ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី៖ «មុននឹងស្លាប់ តវ៉ាដល់ទីបញ្ចប់!»
---
ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផលប៉ះពាល់​ដីធ្លី​ពីគម្រោងសាងសង់​ព្រលាន​យន្ដហោះ​អន្តរជាតិ​ថ្មី​ស្ថិត​នៅ​ស្រុកកណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ គ្រោង​ដាក់​ញត្ដិ​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និងស្ថានទូត​នានា ​ប្រសិនបើ​ក្រុមហ៊ុន​​ព្រលាន​យន្ដហោះ​ថ្មី​នៅ​តែមិន​ចេញ​មុខដោះស្រាយ។ ពួកគាត់​បញ្ជាក់​គោល​ជំហរ​ថា​ នឹង​បន្ដតស៊ូ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​ ​ដើម្បី​ទាមទារ​ដីធ្លី​ពួកគាត់​មក​វិញ ​ប្រសិន​បើ​គ្មាន​សំណង​សមរម្យ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #CambodiaAirportInvestmentCo #CAIC #TIA #PungKheavSe #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ជំនាស់​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះ​ថ្មី «​នឹង​បន្ត​តវ៉ា​សុំ​សំណង​ដល់​ទី​បញ្ចប់​»
---
ក្រុម​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ប្ដេជ្ញា​ថា ពួកគាត់​នឹង​បន្ត​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្ដល់​សំណង​សមរម្យ​ចំពោះ​ការ​រំលោភ​លើ​ដីធ្លី​ពួកគាត់ រហូត​ជីវិត​ចុង​ក្រោយ​។ ពួកគាត់​ក៏​បាន​ស្នើ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី គឺ​លោក គួច ចំរើន គួរ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​បញ្ចប់ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ជួប​ទុក្ខ​លំបាក​តទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #CambodiaAirportInvestmentCo #CAIC #TIA #PungKheavSe
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer