វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ KrisEnergy​ ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបាន តំណក់ប្រេងដំបូងនៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ទៅ​ហើយ។ កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមហ៊ុននេះ ថាខ្លួនគ្មានលទ្ធភាព​សងបំណុល​រួច ទើប​ប្រកាសក្ស័យធន​បែបនេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #oil #KrisEnergy #Bankrupt
សកម្មជន​បរិស្ថាន​រិះគន់​របប​លោក ហ៊ុន សែន ថា កំពុង​ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​បរាជ័យ​ក្នុង​វិស័យ​ប្រេងកាត។ របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ មិថុនា ប្រញាប់ប្រញាល់​រៀបចំ​ពិធី​តម្កល់​កែវ​ផ្ទុក​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា ដែល​រក​ឃើញ​ដោយ​ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅ​ចុង​ឆ្នាំ២០២០ ពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​នេះ​ប្រកាស​ក្ស័យ​ធន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Oil #KrisEnergy #HunSen
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសទទួលស្គាល់ថា ការបូមប្រេងនៅប្លុក A បរាជ័យ ក្រោយក្រុមហ៊ុនប្រេង គ្រីសអិនណឺជី (KrisEnergy) ប្រកាស​ក្ស័យធន។ អ្នកឃ្លាំមើលបរិស្ថានថា បទពិសោធន៍​របស់​ក្រុមហ៊ុន​នេះ​អាច​ជាគំរូមិនល្អធ្វើឱ្យក្រុមហ៊ុន​ផ្សេងទៀត​ពិបាក​ នឹង​ចូលមក​វិនិយោគ​វិស័យ​ប្រេង​នៅ​កម្ពុជា​នៅថ្ងៃមុខ​ និង​ថែមទាំង​អាចប៉ះពាល់​ដល់​វិស័យ​បូមប្រេង​នៅ​កម្ពុជា ក្នុងពេល​អនាគត។ អានព័ត៌មានបន្ថែម

ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #HunSen #Oil #Failure #KrisEnergy
លោកអ្នកនាងជាទីមេត្រី! ក្តីស្រមៃថា កម្ពុជា នឹងក្លាយជាប្រទេសនាំចេញប្រេងឆៅទៅកាន់ ទីផ្សារអន្តរជាតិបានស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាថ្មីម្តងទៀតស្របពេលដែលការបូម ប្រេងនៅប្លុក (A) បានទទួលបរាជ័យបន្ទាប់ពី ក្រុមហ៊ុនប្រេង #KrisEnergy បានប្រកាស ក្ស័យធន។

តើកម្ពុជាបានរៀនសូត្រអ្វីខ្លះពីបរាជ័យបូមប្រេងជាមួយក្រុមហ៊ុន KrisEnergy? ហើយ ថាតើ បទពិសោធន៍របស់ក្រុមហ៊ុន KrisEnergy នេះ អាចនឹងនាំឱ្យមានផលប៉ះពាល់យ៉ាងណាដែរ ដល់វិស័យប្រេងកាតនៅកម្ពុជានាពេល អនាគតនោះ?

សូមលោកអ្នកនាងរង់ចាំតាមដានស្តាប់នាទី វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ដែលនឹងជជែក គ្នាអំពីបញ្ហានេះនៅរាត្រីថ្ងៃអង្គារ ទី០៣ ខែសីហា ២០២១នេះ ចាប់ពីម៉ោង ៧និង ៣០នាទី ដល់ម៉ោង ៨ និង ៣០នាទី ម៉ោងនៅ កម្ពុជាកុំបីខាន!
លោកអ្នកនាង ក៏អាចសាកសួរ វាគ្មិន របស់ យើង ឬក៏បញ្ចេញមតិយោបល់បាន ដោយ ដាក់លេខទូរសព្ទរបស់លោកអ្នកនាងនៅក្នុង ខ្ទង់ខាំមិនត៍ នៃហ្វេសប៊ុក ឬយូធូបរបស់ វិទ្យុអាស៊ីសេរី ដែលកំពុងផ្សាយផ្ទាល់នៅពេល នោះ នោះក្រុមការងារយើងខ្ញុំនឹងហៅទៅ លោកអ្នកនាងវិញ!

#RFAKhmer #Oil #KrisEnergy #Cambodia
អ្នកបរិស្ថាន​ជំរុញ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្ដឹង​ក្រុមហ៊ុន KrisEnergy ទៅ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ ករណី​ក្រុមហ៊ុន​នេះ​បាន​លួច​នាំ​ប្រេង​ឆៅ ដែល​ក្រុមហ៊ុន​នេះបូម​បាន​ពី​​អណ្តូង​ប្រេង​ក្នុង​ប្លុកA ចេញ​ពី​កម្ពុជា។ ការជំរុញ​​នេះ គឺ​​បន្ទាប់​ពី​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ​កំពុង​រៀបចំ​ចំណាត់ការ​តាមច្បាប់​ទៅ​លើ​ក្រុមហ៊ុនប្រេង​​សិង្ហ​បូរី (Singapore) មួយនេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Oil #KrisEnergy #Singapore
លោកអ្នកនាងជាទីមេត្រី!
ជុំវិញការទាមទាររបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ជូនប្រេងឆៅជិត ៣០ម៉ឺនធុង ទៅកាន់ប្រទេសកម្ពុជា វិញនេះ សូមលោកអ្នកនាងរង់ចាំស្ដាប់និងទស្សនាវេទិកាអ្នក ស្ដាប់ វិទ្យុអាស៊ីសេរី ជុំវិញភាព ចម្រូងសម្រាស់ពីក្រោយការរឹបអូសប្រេងមិនទាន់ចម្រាញ់ពីកម្ពុជា នៅក្នុងការផ្សាយរបស់យើងនៅយប់ថ្ងៃសុក្រ ទី២៧ សីហានេះ។
យើងនឹងមានសកម្មជនបរិស្ថាននិងធនធានធម្មជាតិ រួមទាំងសង្គមស៊ីវិលឃ្លាំមើល គណនេយ្យភាព និងតម្លាភាពសង្គម ចូលរួម នៅក្នុងកិច្ចពិភាក្សានេះ។

បើសិនជាលោកអ្នកនាងមានសំណួរ ឬចង់ សួរភ្ញៀវរបស់យើងដោយផ្ទាល់ លោកអ្នកនាង អាចដាក់ លេខទូរស័ព្ទរបស់លោកអ្នកនាង នៅក្នុងខ្ទង់ខំមិន ឬប្រអប់សារ Messenger ហ៊្វេសប៊ុក និងយូធូប វិទ្យុអាស៊ីសេរី។ ក្រុមការងាររបស់យើងនឹងហៅទៅលោកអ្នកនាងវិញ៕ សូមអរគុណ!
#RFAKhmer #Economy #KrisEnergy #Oil
សកម្មជនបរិស្ថាន​ថា ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​យក ប្រេងឆៅ​ប្រមាណ ៣​សែន​បារែល មក​វិញ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយកាក់ និង​ត្រូវ​ចំណាយ​ពេលវេលា​កាន់តែ​ច្រើន​ថែមទៀត​។ សកម្មជន​រូប​នោះ​យល់​ថា រដ្ឋាភិបាល​គួរតែ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ក្នុង​រឿង​បណ្តែតបណ្តោយ​ឱ្យ​បាត់បង់​ប្រេង​ឆៅ​នេះ ហើយ​បើក​ការ ស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​របស់​ខ្លួន​វិញ ដើម្បី​កុំឱ្យ​កម្ពុជា​កាន់តែ​បាត់បង់​ទំនុកចិត្ត​ពី​ក្រុម​អ្នក​វិនិយោគបរទេស។ #Oil #Cambodia #KrisEnergy #RFAKhmer

អាន​ព័ត៌មាន​បន្ថែម

---------------------------------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រុម​អ្នក​ឃ្លាំ​មើល​ចង់​ឃើញ​រដ្ឋាភិបាល​ពន្លឿន​ការ​នាំ​យក​ប្រេងឆៅ​ដែល​ជា​ទ្រព្យ​របស់​ជាតិ​មក​កម្ពុជា​វិញ​ឲ្យលឿន។ ការ​លើកឡើង​នេះ ខណៈ​ប្រេង​ឆៅ​របស់​កម្ពុជា​តម្លៃ​ជិត ២០លាន​ដុល្លារ ដែល​ត្រូវ​បានគេ​លួច​ចេញ​ពី​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​​ប្រទេស​ឥណ្ឌូនេស៊ី។
អានអត្ថបទពេញ
#RFAKhmer #Economy #Oil #KrisEnergy
….................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្ដាក្រាម (Instagram): www.instagram.com/rfakhmer