វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣៖

១. អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អ.ស.ប ជួបជជែកជាមួយថ្នាក់ដឹកនាំសិទ្ធិមនុស្សរដ្ឋាភិបាល
២. មនុស្សជាង ១០០នាក់ ធ្វើធម្មយាត្រាក្នុងបរិវេណប្រាសាទអង្គរដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម
៣. មេដឹកនាំគណបក្សភ្លើងទៀនមួយចំនួនលាឈប់ពីគណបក្សនេះដើម្បីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឱ្យគណបក្សឆន្ទៈខ្មែរ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាគ្នាពីការចំណេញ និងការខាតបង់អ្វីខ្លះពីការណ៍ដែលកម្ពុជាអនុញ្ញាតឱ្យប្រើប្រាក់យ័នចិនក្នុងការទូទាត់ទំនិញពាណិជ្ជកម្មជាមួយចិន
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #HunSen #VititMuntarbhorn #InternationalHumanRightsDay #CallShow #Yuan #Renminbi
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/pXmCq9Ol6QQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣៖

១. អាជ្ញាធរចាប់ខ្លួនពលរដ្ឋ៤នាក់រួមមានប្រពន្ធ និងកូនលោក កង សារ៉ន
២. គណបក្សកម្លាំងជាតិ ដាក់បញ្ជីបេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភាទៅ គ.ជ.ប
៣. សមត្ថកិច្ចខេត្តសៀមរាប រារាំងមិនឱ្យព្រះសង្ឃ សង្គមស៊ីវិល និងយុវជន ធ្វើធម្មយាត្រាដើម្បីសិទ្ធិមនុស្ស
៤. អ្នកឃ្លាំមើល ព្រួយបារម្ភពីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ថានឹងប៉ះពាល់ដល់អធិបតេយ្យកម្ពុជា
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #HunSen #VititMuntarbhorn #InternationalHumanRightsDay #Pilgrimage #NationPowerParty #NEC #2024SenateElectionKH #KorngSarorn #HangTrep #SengChantha #ReamNavalBase
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ItiXr4wQU-0
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅជាប់តំបន់ព្រៃឡង់ខេត្តព្រះវិហារជាង១០០នាក់ប្រារព្ធទិវាសិទ្ធិមនុស្ស
---
ប្រជាពលរដ្ឋជាង១០០នាក់មកពីស្រុកចំនួន២ គឺស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរស់នៅជាប់នឹងតំបន់ព្រៃឡង់ ចង់ឃើញអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិ ពីសំណាកអ្នកមានលុយមានអំណាច ហើយងាកមកគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។ ពលរដ្ឋលើកឡើងដូច្នេះ​ នៅក្នុងវេទិកាប្រារព្ធទិវាសិទ្ធិមនុស្សស្ដីពី «សិទ្ធិពលរដ្ឋក្នុងការចូលរួមការពារធនធានធម្មជាតិ» នៅឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ​ នៅថ្ងៃទី០៦ខែធ្នូ។
#RFAKhmer #Cambodia #HunManet #PreashVihear #PreyLang #Environment #InternationalHumanRightsDay

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣៖

១.ប្រពន្ធលោក កង សារ៉ន ថា ប៉ូលិសនាំខ្លួនគាត់ដោយមិនបានប្រាប់ពីរឿងចែកអំណោយជាមុននោះទេ
២.ព្រះសង្ឃនិងក្រុមយុវជនបន្តធ្វើធម្មយាត្រាផ្សព្វផ្សាយពីសិទ្ធិមនុស្សទោះបីអាជ្ញាធររំខាន
៣.អ្នកវិភាគលើកទឹកចិត្តឱ្យអ្នកនយោបាយប្រជាធិបតេយ្យ រក្សាសាមគ្គីភាព ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភា
៤.សកម្មជនដីធ្លីលោកស្រី ផាវ ញ៉ើងប្តេជ្ញាតស៊ូការពារសិទ្ធិដីធ្លី បើទោះមានការធ្វើទុក្ខបុកម្នេញដល់អាយុជីវិតក៏ដោយ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #KorngSarorn #SuongKhen #InternationalHumanRightsDay #Pilgrimage #PhavNheung #KohKongLandDispute #LandKH #KohKong #Democracy #HumanRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/IVijhlYJkOA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣៖

១.ធម្មយាត្រាផ្សព្វផ្សាយអំពីសិទ្ធិមនុស្សទទួលបានការគាំទ្រពីពលរដ្ឋនៅតាមដងផ្លូវ
២.អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ទៅវៀតណាមដើម្បីបញ្ជាក់ពីជំហរកម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន
៣.សកម្មជនសិទ្ធិមនុស្សកញ្ញាសេងធាវីធ្វើបាតុកម្មបង្អត់អាហារមុនសាលាឧទ្ធរណ៍បើកសវនាការ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកអំពីផលវិបាកដែលកម្ពុជាបើកឲ្យប្រើប្រាស់លុយយ៉ន់ចិន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #China #AbitraryDetention #WronfullyDetained #ChinaReach #InternationalHumanRightsDay #Pilgrimage #PoliticalPrisoner #HumanRightsDefender #HungerStrike #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/eg0aSFZOIcI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣៖

១.យុវជនធ្វើធម្មយាត្រាឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ
២.គណបក្សប្រឆាំងថាមហាសន្និបាតបក្សកាន់អំណាចជាយុទ្ធសាស្រ្តរបស់លោក ហ៊ុន សែនដើម្បីពង្រឹងអំណាចបក្ខពួកផ្ទៃក្នុងបក្ស
៣.ព្រះចៅអធិការវត្តប្រជុំពលមង្គលបុរី ព្រះអង្គ ថាច់ ច័ន្ទតារាកំពុងព្រួយបារម្ភពីសុវត្ថិភាព
៤.អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួររៀនសូត្រពីមេដឹកនាំវៀតណាម ដែលរក្សាទំនាក់ទំនងជាមួយចិន-អាមេរិកបានស្មើភាពគ្នា រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #InternationalHumanRightsDay #HumanRightsDefender #CPP #RulingParty #CPPCongress #KhmerKrom #KampucheaKrom #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/lJilEoTVdNU