វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) ហៅ​កាត់​ថា ហ៊្វីដ FIDH ថ្កោលទោស​តុលាការ​ដាច់​អហង្ការ​ចំពោះ​ការ​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កញ្ញា ស កណិកា។ អង្គការអន្តរជាតិនេះ អំពាវនាវ​ដល់​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឱ្យដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ដទៃ​ទៀត​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #Union #FreeRongChhun #FIDH
អង្គការសម្ព័ន្ធភាពពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋ ​ហៅកាត់ថា ស៊ីវីឃឹស (CIVICUS) អំពាវនាវ​​យ៉ាងទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ទម្លាក់​ចោល​បទចោទ និង​​​ដោះលែង លោករ៉ុងឈុន ជាបន្ទាន់ និង​​ឥតលក្ខខណ្ឌ។ មន្ត្រីផ្នែក​តស៊ូមតិ​នៃ​អង្គការស៊ីវីឃឹសអ្នកស្រី លីសា ម៉ាជូមដា (Lisa Majumdar) មាន​ប្រសាសន៍​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី២៩ ខែកក្កដាថា ការថ្លែង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន​​មិន​មែន​ជា​បទល្មើសនោះឡើយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Bolder #HumanRights #CIVICUS #FreeRongChhun
ក្រុម​​អ្នកឃ្លាំមើល និង​​អ្នកការពារសិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះលែងសកម្មជនព្រំដែន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោករ៉ុងឈុន ឲ្យ​មាន​​សេរីភាព​វិញ ព្រោះ​ការ​ឃុំខ្លួន​លោក​មួយឆ្នាំ​មកនេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​សង្គម និង​រដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ថា សំណុំ​រឿង​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #FreeRongChhun #Court #Bolder
សាច់ញាតិ​មេ​សហជីព​លោក រ៉ុង ឈុន បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក​បាន​សម្រាក​ព្យាបាល​ត្រឹមត្រូវ​នៅ​ក្រៅ​ឃុំ បើ​ទោះ​ជា​មុខរបួស​វះកាត់​ភ្នែក​ម្ខាង​របស់​លោក រ៉ុង ឈុន ជា​សះស្បើយ​ជាង​ពាក់កណ្ដាល​ហើយក៏​ដោយ។ សង្គម​ស៊ីវិល ថា ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​២​រវាង​អ្នក​ជាប់ឃុំ​ជា​សកម្មជន​សង្គម និង​អ្នកមាន​លុយ​មានអំណាច​នឹង​បណ្ដាល​ឲ្យ​មានការ​រិះគន់។
អានអត្ថបទពេញ
#RFAKhmer #HumanRights #RongChhun #FreeRongChhun
….................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្ដាក្រាម (Instagram): www.instagram.com/rfakhmer
សាលា​ឧទ្ធរណ៍​ភ្នំពេញ គ្រោង​ប្រកាស​សាល​ដីកា​សំណុំរឿង​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​រូប​ទៀត​ទៅ​ថ្ងៃ​ទី១២ វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញ​ដោល​លើ​បណ្ដឹង​ឧទ្ធរណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា។ សាច់​ញាតិ និង​មន្រ្តី​សង្គម​ស៊ីវិល សង្ឃឹម​ថា​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ នឹង​ទម្លាក់​ចាល​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ព្រោះ​សកម្មភាព​ពួក​គាត់​កន្លង​មក គឺ​ជា​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #HumanRights #RongChhun #FreeRongChhun
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រុមសង្គមស៊ីវិល បន្ត ធ្វើ យុទ្ធនាការ សប្ដាហ៍ ទី១៣ ដើម្បី ទាមទារ ឲ្យ តុលាការ ដោះ លែង អ្នក ឃ្លាំមើល ព្រំដែន និង ជា មេដឹកនាំ សហជីព លោក រ៉ុង ឈុន ឲ្យ មាន សេរីភាព វិញ។ តំណាង រដ្ឋាភិបាល រក្សា ជំហរ ថា យុទ្ធនាការ នេះ មិន មាន ឥទ្ធិពល លើ តុលាការ ខណៈ លោក រ៉ុង ឈុន រំពឹង ថា សាលា ឧទ្ធរណ៍ នឹង ដោះលែង លោក នៅ ថ្ងៃ ទី១២ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #FreeRongchhun