វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.98K photos
2.42K videos
100 files
8.34K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលករខ្មែរ​គាំទ្របក្សភ្លើងទៀន​នៅ​ក្រៅប្រទេស​​ចេញ​ធ្វើ​បាតុកម្ម​ដើម្បីទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​ដោយ​អយុត្តិធម៌​ផ្សេងទៀត។ ពួកគេ​ចាត់ទុក ករណី​ទាំងនោះ គឺជា​ការធ្វើទុក្ខ​បុកម្នេញ​​ផ្នែកនយោបាយ ហើយ​ទាមទារ រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសមនសិការ​ទាំងអស់​មុនការបោះឆ្នោត ថ្នាក់ជាតិ​ខាងមុខនេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #TachSetha
មាតិកាព័ត៌មានសំខាន់ៗដែលត្រូវផ្សាយនៅរាត្រីនេះរួមមាន៖
១. គ្រួសារនិងមេធាវីទាមទារ​ឱ្យតុលាការដោះលែង​អនុប្រធានបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា
២. ក្រុម​ប្រឹក្សាឃុំ-សង្កាត់បក្សក្រៅ​រដ្ឋាភិបាល​ថា បក្សកាន់អំណាច​លាក់បាំង​ព័ត៌មាន​កញ្ចប់ថវិកា​អភិវឌ្ឍន៍​ឃុំសង្កាត់
៣. គណបក្សកាន់អំណាច និង​គណបក្សភ្លើងទៀន ដាក់ពាក្យ​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក​ដែលទើប​បំបែកថ្មី
៤. វេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី​យប់នេះ យើងនឹង​ជជែកពីថា តើអ្នកនយោបាយគួរធ្វើអ្វីខ្លះ ដើម្បី​បាន​ការគាំទ្រពីកម្មករ សម្រាប់ការ​បោះឆ្នោតជាតិ​នៅពេលខាងមុខ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #CheaVichea #covid19kh #RongChhun
ក្រុម​ពលករ​ខ្មែរ​ជាង​១០០​នាក់ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជួបជុំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​ចងចាំ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ក្រុម​ពលករ​ទាំងនោះ និមន្ត​ព្រះសង្ឃ​ខ្មែរ​ចំនួន ៣​អង្គ ប្រគេន​ចង្ហាន់ នៅ​ថ្ងៃទី​១៦ កក្កដា ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ឥស្សរជន​ល្បីៗ ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌ រួមមាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #thailand #KemLey #CheaViChea #chutwuthy #PisethPilika #sambunthoeurn
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៖

១.ប្រធានាធិបតីបារាំង រំឭក លោក ហ៊ុន ម៉ាណែត អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.សហជីពសេរីកម្មករស្នើសមត្ថកិច្ចឱ្យស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
៣.កម្មករស្នើរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលខុសត្រូវករណីកម្មករដែលស្លាប់ក្នុងករណីឆេះរោងចក្រ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើ គណបក្សប្រឆាំងគួរស្វែងរកយុទ្ធសាស្ត្រយ៉ាងណាដើម្បីទទួលបានអាសនៈក្នុងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #CheaVichea #Conseil23Octobre1991 #Protest #Impunity #WorkersKH #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/a7r4UDsf8uU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០២៤៖

​១.គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូបទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ
២.ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀរ ថាជាឃាតកលាក់មុខ សម្លាប់ពលរដ្ឋក្នុង​គ្រោះថ្នាក់ចរាចរណ៍
៣.កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរថាប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ
៤. គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងកាលពី៩ឆ្នាំមុន ឱ្យ​រកឃាតកសម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ពីឃាតកម្មនេះ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Battambang #HunManet #HunSen #DithTina #CheaVichea #SenateElection2024 #SenateElectionKH #CandlelightParty #KhmerWillParty #SokHach #HongSokHour #SonChhay #MardiSeng #KongMonika #TrafficAccidents #NeangSamAun #BeerAdvertisement #AlcoholicBeveragesAds #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MI-ouPI9Orc
#កម្រងរូបភាព៖ ខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា
---
សាច់ញាតិ សហជីព កម្មករ សិស្សនិស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី ២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី ២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្កា ខាងលិចវិមានឯករាជ្យ។
#RFAKhmer #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #20thAnniversary #AssasinationCheaVichea
Media is too big
VIEW IN TELEGRAM
សាច់ញាតិ សហជីព កម្មករ សិស្ស និស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤៖

១. ក្រុមគ្រួសារ និងសហជីព បន្តទាមទារយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ២០ឆ្នាំក្រោយរដ្ឋាភិបាលនៅតែមិនអាចរកឃាតកពិតឃើញ
២. សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែក្នុងសំណុំរឿងចេញសែកអត់ប្រាក់
៣. ជនភៀសខ្លួន កៀរគរពលករខ្មែរត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសថៃ
៤. គណបក្សភ្លើងទៀន ទទូចដល់អាជ្ញាធរឱ្យពន្លឿនការផ្លាស់ប្ដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សខ្លួន
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #SenateElection2024 #SenateElectionKH #CandlelightParty #ThachSetha #KhmerWillParty #NationPowerParty #Protests #WatPaknam #CheaVichea #HyVuthy #RosSovannareth #FTUWKC #Impunity #Podcast #CambodiaThisWeek #SamPoly #SekBandith #NyNak #HengSour
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/R0diQMsB34k
Media is too big
VIEW IN TELEGRAM
កាលពី​ថ្ងៃទី២២ មករា សមាជិក​គ្រួសារ សង្គម​ស៊ីវិល សហជីព​ការងារ និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ប្រមូល​ផ្ដុំ​គ្នា នៅ​ទី​កន្លែង​តម្កល់រូប​សំណាក លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​រំឭក​ខួប ២០ឆ្នាំ នៃ​ការ​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ។ ពួក​គេ​អំពាវ​នាវ រួម​ទាំង​ដាក់​ញត្តិ​ទៅ​លោក ហ៊ុន ម៉ាណែត ឱ្យ​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/law/families-and-unions-still-waiting-for-justice-for-late-union-leader-chea-vichea-01222024132446.html
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #CandlelightParty #KhmerWillParty #NationPowerParty #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity #20thAnniversary #AssasinationCheaVichea

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Labor leader remembered 20 years after his assassination
---
Twenty years after he was gunned down while reading a newspaper, Cambodian labor leader Chea Vichea was remembered on Monday by union members, family members, NGO officials and opposition politicians.
👉 https://www.rfa.org/english/news/cambodia/slain-labor-leader-commemoration-01222024170639.html
---
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #CandlelightParty #KhmerWillParty #NationPowerParty #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity #20thAnniversary #AssasinationCheaVichea
Media is too big
VIEW IN TELEGRAM
តើលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ មានប្រវត្តិយ៉ាងណា?
---
អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​មួយ​រូប គឺ​លោក ជា មុនី បាន​ក្លាយ​ខ្លួន​ទៅ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថ្មីថ្មោង​មួយ ក្នុង​ពេល​ដែល​លំហ​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច។ តើ​លោក ជា មុនី មាន​ប្រវត្តិ​យ៉ាងណា? តើ​ហេតុអ្វី​បានជា​លោក​ជ្រើសរើស​វិថី​ជីវិត​ជា​អ្នក​នយោបាយ​ប្រឆាំង​បែប​នេះ?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក ជា មុនី ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CheaMony #CheaVichea #RongChhun #FTUWKC #CITA #Factory #Workers #LaborRightsKH #UnionKH #HumanRights #NationPowerParty #PoliticKH #OppositionParties #CPP #RulingParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ មានប្រវត្តិយ៉ាងណា?
---
អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​មួយ​រូប គឺ​លោក ជា មុនី បាន​ក្លាយ​ខ្លួន​ទៅ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថ្មីថ្មោង​មួយ ក្នុង​ពេល​ដែល​លំហ​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច។ តើ​លោក ជា មុនី មាន​ប្រវត្តិ​យ៉ាងណា? តើ​ហេតុអ្វី​បានជា​លោក​ជ្រើសរើស​វិថី​ជីវិត​ជា​អ្នក​នយោបាយ​ប្រឆាំង​បែប​នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CheaMony #CheaVichea #RongChhun #FTUWKC #CITA #Factory #Workers #LaborRightsKH #UnionKH #HumanRights #NationPowerParty #PoliticKH #OppositionParties #CPP #RulingParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សាច់ញាតិនិងអ្នកគាំទ្រលោក ជា វិជ្ជា ប្តេជ្ញាបន្តទាមទាររកយុត្តិធម៌
---
សាច់ញាតិអតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា រួម​ទាំង​កម្មករ សហជីព មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​នយោបាយ​ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​និង​ថ្លែង​សារ​ទទូច​រក​យុត្តិធម៌​នៅ​ជាប់​រូប​សំណាក​របស់​លោក​ ជា វិជ្ជា នៅ​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea
Anniversary of Cambodian labor leader’s killing marked by union members, activists
---
Some 70 union members and opposition party activists gathered at a Phnom Penh newsstand on Wednesday to commemorate the killing of labor leader Chea Vichea, who was gunned down by an unknown assailant 21 years ago as he read a newspaper.
👉 https://www.rfa.org/english/cambodia/2025/01/22/cambodia-chea-vichea-newsstand-rally
---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន៖ «​គណបក្ស​កម្លាំង​ជាតិ​នឹង​បញ្ចប់​វប្បធម៌​បាញ់​សម្លាប់​មនុស្ស​នៅ​កម្ពុជា​»

---
ក្រុម​គ្រួសារ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា រួម​ទាំង​កម្មករ សហជីព មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ​ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​និង​ថ្លែង​សារ​ទទូច​រក​យុត្តិធម៌​នៅ​មុខ​រូប​សំណាក​របស់​លោក​ ជា វិជ្ជា នៅ​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ដែល​ជា​ថ្ងៃខួប​គម្រប់​២១ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​រូប​លោក។ ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែង​ក្នុង​ពិធី​នោះ​ថា គណបក្ស​កម្លាំង​ជាតិ​នឹង​បញ្ចប់​វប្បធម៌​បាញ់​សម្លាប់​មនុស្ស​នៅ​កម្ពុជា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea #VerticalVideo #Trending #Reels #Shorts