វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
Media is too big
VIEW IN TELEGRAM
តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូប ទោះបីមានជំងឺធ្ងន់ធ្ងរ
---
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក យូរ ប៊ុនឡេង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសសាលដីកា ដោយមិនដោះលែងលោក ចៅ វាសនា និងលោក តូច ថឹង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា ការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ជារឿងត្រឹមត្រូវ។ គ្រួសារ និងសង្គមស៊ីវិលខកចិត្តនឹងតុលាការកំពូល ដែលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីបក្សភ្លើងទៀន ពីររូបនៅក្រៅឃុំ ទោះបីជាពួកគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវការពេទ្យជំនាញព្យាបាលចំបាច់ក៏ដោយ។
#RFAKhmer #Cambodia #HunManet #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលសង្គមរិះគន់ រដ្ឋាភិបាលប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
២. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀន ពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
៣.ចលនាស្ត្រីបក្សភ្លើងទៀនចោទ អាជ្ញាធរថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែថាតើកម្ពុជានៅមានឯកភាពជាតិ និងអធិតេយ្យជាតិ ដែរទេ ខណៈកម្ពុជាប្រារពខួប៧០ឆ្នាំ ដែល
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងនោះ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #Vendors #Economic #Loan #Microfinance #Bank #Debt
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9O9AErkHytI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
២. ចលនាស្ត្រីបក្សភ្លើងទៀនចោទអាជ្ញាធរ ថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៣. អ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាល ថាប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
៤. ពលរដ្ឋខេត្តបាត់ដំបងអះអាងថា ជនជាតិវៀតណាមមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #CPP #RulingParty #IllegalFishing #FishingKH #TonlesapLake #Battambang #Vietnamese
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ruQ0rLs5kk0
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គណបក្សប្រឆាំង ស្នើឱ្យគណបក្សកាន់អំណាចធ្វើនយោបាយផ្សះផ្សាជាតិ
២. អ្នកច្បាប់ បារម្ភពីបូរណភាពទឹកដីដោយសារយន្តការអនុញ្ញាតឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ
៣. កសិករ មិនរំពឹងថា ការបង្កើតរោងចក្រផលិតក្នុងស្រុក ធ្វើឱ្យតម្លៃកៅស៊ូឡើងថ្លៃ
៤. ក្រុមហ៊ុនចិនដែលកំពុងយករ៉ែមាសនៅខេត្តកំពង់ធំ បង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងសុខភាពមនុស្សសត្វ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #ChaoVeasna #CandlelightParty #Land #RealEstate #NagaWorld #ChenLipKeong #UNESCO #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #NEC
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/PY2u-LC6Ojs
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

1.លោក សម រង្ស៊ី អះអាងថា ហ៊ុន ម៉ាណែត ដឹកនាំប្រទេសតាមការកាច់ចង្កូតរបស់ឪពុកគឺលោក ហ៊ុន សែន
2. អង្គការតម្លាភាពអន្តរជាតិរកឃើញថា រដ្ឋសភាគ្មានអំណាចត្រួតពិនិត្យលើរដ្ឋាភិបាលក្រោយអវត្តមានបក្សប្រឆាំង
3. មន្រ្តីបក្សភ្លើងទៀនដែលកំពុងជាប់ឃុំ លោក ចៅ វាសនា មិនបានចូលរួមបុណ្យសពឪពុកនៅក្រុងប៉ោយប៉ែត
4. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជួយដល់សិស្សប្រឡងជាប់បាក់ឌុបដែលមានជីវភាពខ្វះខាត ឱ្យមានតម្លាភាព
...រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #SamRainsy #ChaoVeasna #CandlelightParty #HunManetFirst100Days #CPP #Economy #EconomicCrisis #Debt #TransparencyInternational #Corruption #BacII2023 #BacII #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/dFxeMEDP3ho
ព័ត៌មានវិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

១. លោក ហ៊ុន ម៉ាណែត អរគុណថៃ ដែលជួយរារាំងការជ្រៀតជ្រែកនយោបាយខ្មែរនៅលើទឹកដីថៃ
២. សាច់ញាតិ លោក ចៅ វាសនា មិនទទួលយកសាលក្រមកាត់ទោសលោកឲ្យជាប់ពន្ធនាគារបីឆ្នាំ
៣. រដ្ឋាភិបាល បដិសេធការលើកឡើងរបស់មេបក្សភ្លើងទៀនដែលអះអាងថា សមត្ថកិច្ចបានដាក់កាមេរ៉ាឃ្លាំមើលលោកនៅមុខផ្ទះ
៤. សង្គមស៊ីវិលសង្ឃឹមថា តុលាការនឹងទម្លាក់ការចោទប្រកាន់ លើលោក ស៊ឹង សែនករុណា ក្រោយសារព័ត៌មានដេលីបានកែប្រែសម្រង់សម្តីលោក
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #SoengSenkaruna #ChaoVeasna #ADHOC #Refugees #Workers #AntiHunManetProtest #WeaponizationOfLaw #WeaponizationOfCourt #PoliticsKH #CPP

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/zOD_qpLQeaQ
Cambodian activist who spoiled election ballot sentenced to 3 years
---
A Cambodian opposition party official who posted a photo of his spoiled election ballot on Facebook during last year’s general election was sentenced on Wednesday to three years in prison for incitement.
👉 https://www.rfa.org/english/news/cambodia/spoiled-ballot-sentence-02072024155248.html
---
#RFAKhmer #Cambodia #HunSen #HunManet#ChaoVeasna#CandlelightParty#PoliticsKH#PoliticalPrisoners
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤៖

១. បក្សកម្លាំងជាតិ ធ្វើបាតុកម្ម៣ថ្ងៃទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងស្តារប្រជាធិបតេយ្យ
២. ពលរដ្ឋ និងសង្គមស៊ីវិល រៃអង្គាសប្រាក់ជួយដល់គ្រួសារលោក កើត សារ៉ាយ ដែលកំពុងជាប់ពន្ធនាគារ
៣. ប្រធានបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ស្នើសាលាឧទ្ធរណ៍បាត់ដំបង លើកពេលសវនាការ
៤. អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំឱ្យពលរដ្ឋប្រយ័ត្នគ្រាប់មីន បន្ទាប់ពីពលរដ្ឋ៤នាក់ជាន់មីនស្លាប់
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #NationPowerParty #RongChhun #SunChanthy #CLP #ChaoVeasna #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #Landmines #WangYi #BRI #FunanTechoCanal #Podcast #CambodiaThisWeek #ChunChanboth #SamPoly #LySreysros #Youth
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/5TD2XUzW18E
Media is too big
VIEW IN TELEGRAM
បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំនយោបាយ
---
ថ្នាក់ដឹកនាំ សកម្មជនគណបក្សកម្លាំងជាតិ និងគ្រួសារអ្នកជាប់ឃុំប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ។ ថ្វីត្បិតមិនអាចធ្វើបាតុកម្មដូចការគ្រោងទុករយៈពេល៣ថ្ងៃជាប់គ្នា ដោយសារអាកាសធាតុក្ដៅ និងបន្ទាប់ពីត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមន្ត្រីគណបក្សកម្លាំងជាតិប្រកាសថា នឹងបន្តធ្វើបាតុកម្មរហូតមានការដោះលែងអ្នកទោសនយោបាយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #RongChhun #SunChanthy #CLP #ChaoVeasna #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer