វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​លើក​ពេល​សវនាការ​លើ​សំណុំរឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម របស់​សហជីព​ណាហ្គាវើលដ៍​ទៅ​ពេល​ក្រោយ។ សវនាការ​នេះ​មាន​ក្រុម​កូដករ​ជាង ១០០នាក់​តាមដាន​ឃ្លាំមើល​នៅ​មុខ​តុលាការ ដោយ​អ្នក​ខ្លះ​កាន់​បដា​ជាប់​ដៃ ដែល​មាន​ខ្លឹមសារ​ថា «ខ្ញុំ​មក​ធ្វើ​ជា​សាក្សី» ដើម្បី​បង្ហាញ​ដល់​តុលាការ​ថា ពួក​គាត់​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​នរណា​ម្នាក់​ញុះញង់ ឬ​បង្ខិតបង្ខំ​ឡើយ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar #ChhimPros #YengVirak
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣
១. ព្រះមហាក្សត្រ​យាង​ចូលរួម​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្តកំពង់ធំ
២. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ឥរិយាបថ​លូន​ក្រាប​សំពះ​របស់​មន្ត្រី​រាជការ​ទៅ​គ្រួសារ​ត្រកូល​«ហ៊ុន» ជា​ការ​«ជ្រុល​ហួសហេតុ»
៣. សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ចាប់ និង​ផ្ដន្ទាទោស​អ្នក​នៅ​ពីក្រោយ​ការបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ
៤. ទន្លេសេសាន​ខេត្តរតនគិរី រីង​គោក​រាក់​ផ្នែកខ្លះ​ដោយសារ​កំដៅ​ថ្ងៃ​ឡើងខ្លាំង ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #NorodomSihamoni #HunManet #KuochChamroeun #YengVirak #RoyalPlowingCeremony #ElectionKH2023 #NEC #GDP #ForestCrimes #PreyLang #SesanRiver #SEAGames