វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.32K videos
69 files
7.22K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​សាឡើងវិញ​ក្នុង​សំណុំរឿង​អតីត​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា នៅ​ដើម​ខែធ្នូ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកស្រី​ដាក់​ពន្ធនាគារ​ជា​លើកទី២ កាល​ពី​ថ្ងៃទី៣០ ខែតុលា ពី​បទ​ញុះញង់​កាលពី​ឆ្នាំ២០១៩។ មេធាវី និង​មន្រ្តីសិទ្ធិ​មនុស្ស​ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​អ្នកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ពេល​ខាង​មុខ​នេះ។

👉 អានអត្ថបទពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP
អង្គការសង្គមស៊ីវិល ​និង​យុវជន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យស្វែង​រក​យុត្តិធម៌​ជូន​អតីត​សកម្មជន​បក្ស​សង្រ្គោះជាតិ​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​១ឆ្នាំ​ ខណៈ​ដែល​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មុខ​ឃាត់​ករ​ពិត​ប្រាកដ​នៅ​ឡើយ។​ ពួក​គេ​ថា ​បើសិន​ជា​អាជ្ញាធរ​មិន​ស្រាវជ្រាវ​រក​ឃាតករ​ពិតមក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះ​ ​កាន់​តែ​បង្ហាញ​ថា​ ឃាត់​កម្ម​នេះ​ជា​រឿង​នយោបាយ​ជា​ជាង​គំ​នុំ​បុគ្គល។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #OppositionParty #CNRP #CLP #US #Shinkhon
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការ​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay
លោក ហ៊ុន សែន រំលឹក​សមាជិក​បក្ស ឲ្យ​បំពេញ​តួនាទី​បំរើជាតិ​និង​ប្រជាពលរដ្ឋ។ តែទោះជាមានការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះក្តី តុលាការនៅតែ​បន្ត​ផ្តន្ទាទោស​មន្ត្រីបក្ស​ប្រឆាំង សកម្មជន​បរិស្ថាន សកម្មជន​សហជីព និង​សកម្មជនដីធ្លី ជាដើម​ឲ្យ​ជាប់​ពន្ធនាគារ ពី​បទចោទ​ប្រកាន់​មួយ​ចំនួន ដែល​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​លើកឡើង​ថា គ្មាន​ភស្តុតាង​ត្រឹមត្រូវ និង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ជាដើម។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #CPP #HunSen #OppositionParty #CLP #Sonchhay
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP
សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទៅ​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ជិត​មក​ដល់។ សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស និង​លើក​ទឹកចិត្ត​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​នេះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Election2023
គណបក្ស​ភ្លើងទៀន​រំឭកខួប​២៧​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស និង​កំណត់ទិសដៅ​សកម្មភាព​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ដើម្បីមាន​ឱកាស​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និងសង្គម​ជូន​ប្រជាពលរដ្ឋ។ ​អ្នកវិភាគ​នយោបាយ​មើលឃើញថា សកម្មភាព​បក្សនេះ​នឹង​ក្លាយ​ជា​គូប្រជែង​នយោបាយ​ដ៏ធំជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #27th #SamRainsy
មន្ត្រី​គណបក្សភ្លើងទៀន​នៅ​ខេត្តបាត់ដំបង​ដែល​អាជ្ញាធរ​ទើប​ដោះលែង​ចេញពី​ពន្ធ​នាគារ ​នៅតែ​ប្រកាន់​ជំហរ ​និង​ឆន្ទៈ​មោះមុត ​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ​មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ការ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក ឡី សុខុន ​និង​នៅតែ​ចាត់ទុកថា​ ការ​ឃុំ​ខ្លួន​លោក​ជា​រឿង​អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #CNRp #CLP #OppositionParty
អានព័ត៌មានទាក់ទងការកាត់ទោសសកម្មជនបក្សប្រឆាំងជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
A court in Cambodia on Thursday sentenced 36 senior officials of the banned Cambodia National Rescue Party, most of whom have already fled the country, to between five and seven years in prison.

👉 Read Full Article
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #CNRP #HunSen #KemSokha #Court #OppositionParty #Activis
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

១.ប្រធានរដ្ឋសភាកម្ពុជាសន្យាចំពោះមុខមេដឹកនាំវៀតណាមថានឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅស្រុកខ្មែរ
២.យុវជនចលនាមាតាធម្មជាតិ មកដល់កម្ពុជាជាមួយពានរង្វាន់ កម្រិត អន្តរជាតិ (Right Livelihood)
៣.រដ្ឋាភិបាលកាត់ដីគម្របព្រៃឈើនៅខេត្តព្រះសីហនុជិត៣០ហិកតារឲ្យទៅប្រពន្ធលោក នេត សាវឿន ធ្វើជាកម្មសិទ្ធិ
៤.សង្គមស៊ីវិលបារម្ភពីករណីបង្ខាំងមនុស្ស និងចាប់ជំរិតផ្ទុះឡើងវិញនៅកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #HunManetFirst100Days #MotherNatureCambodia #EnvironmentKH #PoliticsKh #HumanRights #RightLivelihood #Sweden #VietnamMigrant #Vietnamese #OppositionParty #Refugees #Kidnapping
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RhyHgrU-T_A
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៧] ​លោក​ សុខ ឥសាន ​ថា​មិន​ត្រូវការ​ចរចា​ជាមួយ​បក្ស​ប្រឆំាងដើម្បីបង្រួបបង្រួម​ជាតិទេ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​តបនឹង​សំនួរ​របស់​អាស៊ីសេរី​ជុំវិញ​ការ​បង្រួប​បង្រួម​ជាតិ​និង​ការ​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង​លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ថា​កម្ពុជា​មិន​ត្រូវការ​បង្រួប​បង្រួម​ជាតិ​ជាមួយ​ក្រុម​ដែល​លោក​អះអាង​ថា​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ​ ​ដោយសារតែ​កម្ពុជា​កំពុង​រស់​ក្រោម​ដំបូល​សន្តិភាព​រួច​ទៅ​ហើយ៕​

#RFAKhmer #Cambodia #HunManet #HunSen  #SokEysan#TheCPP#CNRP#OppositionParty#PoliticsKh#NationalReconciliations#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៩] ​លោក​ វ៉ន ចាន់ឡូត ​ថាអ្នកដឹកនាំបក្សកាន់​អំណាច​ជំនាន់​ថ្មី​ដូចជា​ទូកនៅកណ្ដាលទន្លេ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​ ​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​ និង​ការ​បង្ក្រាប​ផ្ទួនៗ​លើ​ក្រុម​ជំទាស់​ និង​បក្ស​កាន់​អំណាច​ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ប្រៀបធៀប​អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​ដូចជា​ទូក​នៅ​កណ្ដាល​ទន្លេ​ ​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​មិន​អាច​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បក្ស​ប្រឆាំង​នឹង​ខ្លួន​នោះ​ឡើយ៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#VornChanlout​ ​ #TheCPP​​ #OppositionParty#PoliticsKh#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី១០] ​អ្នកដឹកនាំបាតុកម្ម​នៅកូរ៉េថាត្រកូល​ហ៊ុន​កំសាក​រត់គេច​ពី​បាតុករ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ លោក​ យ៉ង់ ស៊ីណេត​ ​​យុវជន​​ខ្មែរ​ និង​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ត្រកូល​ហ៊ុន​កំសាក​ ​និង​រត់គេច​ពី​​បាតុកម្ម​កាល ពី​ថ្ងៃ​ទី១៩​ខែ​ឧសភា។​ ​លោក​ថា​ពេល​ដែល​ពលរដ្ឋ​ឈឺចាប់​កាន់​តែ​ច្រើន​ ​អ្នក​តវ៉ា​នឹង​របប​ផ្តាច់​ការ​កាន់​តែ​ខ្លាំង។​

#RFAKhmer #Cambodia #HunManet#HunSen#YangSinet#TheCPP​​ #OppositionParty#PoliticsKh#SouthKorea ​​#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol​​ #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ​ ​[ទី១២] ​ខ្មែរ​នៅ​ជប៉ុន​នៅ​តែ​តស៊ូ​ដើម្បី​ប្រជា​ធិបតេយ្យ​និងយុត្តិធម៌​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​លោក​ គា ថាណា​ ប្រធាន​សាខា​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​មាន​ជំនឿ​ចិត្ត​ថា​​​​ខ្មែរ​នៅ​ជប៉ុន​នៅតែ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ភាព​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#KeaThana #NPP#OppositionParty​ ​#KhmerinJapan#ProtestinJapan​ ​​#Protests#MigrantWorkers#ForTheRecord#VerticalVideo