វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.32K videos
69 files
7.22K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្រាប់​តុលាការ​ថា​ពួកគេ​មិន​បាន​ធ្វើ​សកម្មភាព​ប្រមាថ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល​ទេ
២. ចិន ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដឹងគុណ​ខ្លួន​រឿង​ជួយ​គាំទ្រ​ផ្នែក​នយោបាយ និង​អភិវឌ្ឍ
៣. ខ្មែរ​ក្រោម​ក្នុង​និង​ក្រៅ​ប្រទេស គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប​៧៥ឆ្នាំ​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម
៤. មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព និង​ទប់ស្កាត់​ការ​បង្ខំ​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​ធ្វើការ​លើស​ម៉ោង
៥. ដើម​ឈើ​ធំៗ​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កោះកុង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=7ENVFoeQbIs
---


#RFAKhmer #RFAKhmerInBrief #Cambodia #KhmerKrom #KhmerKampucheaKrom #China #PRC #ChinaReach #HunManet #HunSen #NorodomSihamoni #WangWentian #MotherNature #CentralCardamomMountainsNationalPark
Interview.jpg
435.9 KB
សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ប្រឆំាង​នឹង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី២៩​ ខែ​ឧសភា​នេះ ​ពាក់​ព័ន្ធនឹង​បទចោទ​​«ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ​និង​រួមគំនិត​ក្បត់»។​ ​​ទាក់ទង​នឹង​សវនាការ​នេះ​ ​​​សូម​ស្តាប់​និង​ទស្សនា​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​យុវជន​ចលនា​មាតាធម្មជាតិ​កញ្ញា​ ​ភួន កែវរស្មី៖ https://www.facebook.com/rfacambodia/videos/1195379205154258
​​

#RFAKhmer #Cambodia #HunManet #HunSen #LegislativeBranch #PhnomPenhCourt#MotherNature#EnvironmentalActivists​​ #RFAInterview
H052924.00_11_12_23.Still001.jpg
701.1 KB
សម្រង់សម្តីសំខាន់ៗ៖​ ​យុវជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា​ ​ភួន កែវរស្មី​ ​ថា​នាង​​​ចង់​បាន​សង្គមជាតិ​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​សម្រាប់​ការ​រីកលូតលាស់​របស់​ខ្លួន​ឯង​ និង​អនគត​ប្រទេស​ជាតិ៖ https://youtu.be/ZSxmzoPUzwk?si=2AiW6Mh_HaG0YiP-

#RFAKhmer #Cambodia #HunManet #HunSen #LegislativeBranch #PhnomPenhCourt#MotherNature#EnvironmentalActivists​​ #RFAInterview #KeyQuote
#រូបត្លុកនយោបាយ​៖ វាសនា​សកម្មជន​បរិស្ថាន​ក្រោម​របប​ដឹកនាំ​ប្រើ​ច្បាប់​ជា​អាវុធ
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FOE #FreedomOfExpression #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​មាតា​ធម្មជាតិ​នាំគ្នា​អង្គុយ​ក្រៅ​តុលាការ ដោយសារ​តុលាការ​មិន​បើក​សវនាការ​ជាសាធារណៈ
---
ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ​ចំនួន៥​នាក់​ នាំគ្នាអង្គុយនៅ​ក្រៅ​បរិវេណ​តុលាការ ដើម្បី​បដិសេធ​មិន​ចូលរួម​សវនាការ​ ដែកមិនបើកសាធារណៈ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា បន្ទាប់ពី​មន្ត្រី​តុលាការ​បាន​រឹតត្បិត​យុវជន ពលរដ្ឋ និង​អ្នកសារព័ត៌មាន​មិន​ឱ្យ​ឃ្លាំមើល​សវនាការ​របស់​ពួកគេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MotherNature #Environment #LyChandaravuth #ThonRatha #LongKunthea #YimLeanHy #PhuonKeoRaksmey #ForestActivist #EnvironmentKH #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តំណាង​អយ្យការ ចាត់ទុក​ការ​មិន​បង្ហាញ​ខ្លួន​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ក្នុង​សវនាការ ជា​«ចេតនា​ទុច្ចរិត»
២. បក្ស​ប្រឆាំង​ហៅ​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៤​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សេរី និង​យុត្តិធម៌
៣. អ្នកវិភាគ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​​ថ្មី​ប្រចាំ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​អាមេរិក
៤. មន្ត្រី​គយ​ប្រគល់​ទូរស័ព្ទ​ដល់​ម្ចាស់​ហាង​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ក្រោយ​រង​ការ​រិះគន់​ពី​មហាជន
៥. សហគមន៍​អេកូ​ទេសចរណ៍​ល្បី​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ប្រឈម​ការ​បាត់បង់​ទាំងស្រុង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=8WUJjAr6rAA

#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #4thCouncilElections #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #CIVICUS
#BetterFactoriesCambodia #BFC #ILO #CENTRAL #PhnomChumRokSat
H060524.00_01_26_01.Still001.jpg
687.4 KB
សកម្មជន​មាតា​ធម្មជាតិ​រិះគន់​តុលាការ​ថា​បាន​បំពាន​លើ​គោលការណ៍​ជំនុំជម្រះ​ជា​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​អ្នក​សារព័ត៌មាន ​និង​អ្នក​គាំទ្រ​ពួកគេ បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃ​ទី០៥​ ខែ​មិថុនា។​ ក្រុម​សកម្មជន​មាតា​ធម្មជាតិ​បញ្ជាក់​ថា​ពួកគេ​នឹង​ចូលរួម​សវនាការ​នៅ​ពេល​ខាងមុខ ប្រសិនបើ​តុលាការ​ព្រម​ធ្វើ​ជា​សាធារណៈ​ ដូច​ការ​កំណត់​ពី​មុន​មក។​

សូម​លោកអ្នក​នាង​ទស្សនា​បទ​សម្ភាស​រវាង​លោក យ៉ង ចាន់តារា និង​សកម្មជន​មាតា​ធម្មជាតិ​លោក​ លី ចាន់ដារ៉ាវុត​ អំពី​រឿង​នេះ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1528221311383007
​​
#RFAKhmer#Cambodia #RFAInterview  ​#MotherNature#Environment#LyChandaravuth#ThonRatha#LongKunthea#YimLeanHy#PhuonKeoRaksmey#ForestActivist#EnvironmentKH#Deforestation
Media is too big
VIEW IN TELEGRAM
តំណាង​អយ្យការ៖ ការ​មិន​បង្ហាញ​ខ្លួន​របស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​​ជា ​«ចេតនា​ទុច្ចរិត»
---
តំណាង​អយ្យការ​ចាត់​ទុក​ថា​​​ការ​មិន​បាន​បង្ហាញ​ខ្លួន​របស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​​​ក្នុង​សវនាការ​ថ្ងៃទី០៥ ខែមិថុនា គឺ​ជា​ចេតនា​ទុច្ចរិត​ និង​ជា​ការ​ក្រឡុក​នីតិវិធី​តុលាការ។ ទោះ​ជា​យ៉ាង​ណា ក្រុម​សកម្មជន​​ចលនា​មាតា​ធម្មជាតិ ​អះអាង​ថា​តុលាការ​ទៅ​វិញ​ទេ​ដែល​ខ្លាច​ការ​ពិត​ និង​​ជា​​រារាំង​សាធារណជន​​មិន​ឱ្យ​​តាម​ដាន​ករណី​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/mother-nature-activists-deny-join-trial-at-pp-municipal-court-06052024061701.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ «​បង្គ្រប់​កិច្ច​» ដែល​ដាក់​របាំង​មិន​ឱ្យ​យុវជន​ចូល​ទៅ​ជិត​តុលាការ និង​អ្នក​កាសែត​ចូល​ស្ដាប់​សវនាការ
---
តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជា​លើក​ទី​២​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា លើ​សកម្មជន​ចលនា​មាតាធម្ម​ជាតិ​ចំនួន ១០ នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​»​។ ប៉ុន្តែ​យុវជន​ចលនា​មាតា​ធម្មជាតិ​០៥​នាក់ ដែល​មាន​បំណង​ទៅ​ចូលរួម​សវនាការ បាន​បដិសេធ​មិន​ចូល​វិញ បន្ទាប់​ពី​ឃើញ​តុលាការ​បាន​ដាក់​របាំង​ហាម​មិន​ឱ្យ​ក្រុម​យុវជន​និង​ពលរដ្ឋ​ផ្សេង​ទៀត​ចូល​ទៅ​ក្បែរ​តុលាការ និង​មិន​ឱ្យ​អ្នក​កាសែត​ចូល​ទៅ​ស្ដាប់​សវនាការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ទាំង​៥​រូប សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា នេះ​។ ប៉ុន្តែ ពួកគេ​ព្រមាន​ថា នឹង​ដើរ​ចេញពី​បន្ទប់​សវនាការ​វិញ ប្រសិនបើ​ពួកគេ​រង​ការ​រិតត្បិត​មិន​ឱ្យ​និយាយ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។

យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៥​នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​នោះ រួមមាន​លោក លី ចាន់តារ៉ាវុត លោក យឹម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer