វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.84K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គា​វើលដ៏​បន់ស្រន់​មុខ​​​រូប​សំណាក់​សម្តេច​សង្ឃ​ ​ជួន ណាត​ ​សូម​ជួយ​រក​ដំណោះ​ស្រាយ​
​​
​កាលពី​ថ្ងៃអាទិត្យ​ទី០៤​ កុម្ភ:​ ​ក្រុម​កូដករ​ណាហ្គា​វើលដ៏​ ​(NagaWorld)​ ​បាន​មក​អុជ​ធូប​បន់​ស្រន់​មុខ​​​រូប​សំណាក់​សម្តេច​សង្ឃ​ ​ជួន ណាត​ ​សូម​ឱ្យ​ជួយ​ពន្យល់​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៏​ថ្មី​ និង​ជួយ​រក​ដោះស្រាយ​បញ្ហា​ដល់​កម្មករ​ដែល​អូស​បន្លាយ​ជាង​២ឆ្នាំ៕​

#RFAKhmer#Cambodia ​​ #HunManet#HunSen#NagaWorld#LaborDisputes
Media is too big
VIEW IN TELEGRAM
សហជីព​និង​កម្មករ​រួមគ្នា​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ
---
តំណាង​អង្គការ​សមាគម​សហជីព និង​កម្មករ​ជាច្រើន​វិស័យ រួមគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា ដើម្បី​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​នេះ គឹ​លោក ហេង សួរ ឱ្យ​ពន្លឿន​ដោះស្រាយ​សំណើ​រួម និង​ឆ្លើយតប​ទៅ​នឹង​របាយការណ៍ ដែល​ពួកគេ​បាន​ដាក់​កាល​ពី​ខែធ្នូ ឆ្នាំ២០២៣។ ក្រុម​សហជីព និង​កម្មករ ក៏​បាន​ស្នើ​ជាថ្មី ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព ដែល​ពួកគេ​ថា​ជា​ឧបសគ្គ​ដល់​ការ​គោរព​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព​ក្នុង​វិស័យ​ការងារ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborDisputes #HengSour #MLVT #UnionKH #WorkersKH #NagaWorld #HotelCambodiana #SofitelPhnomPenh #TourismCambodia
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
NagaWorld union leader released from prison, vows to lead ongoing strike
---
A prominent union leader who has led a high-profile strike at a Phnom Penh hotel and casino was released from prison on Monday and promised to continue leading workers who are demanding better wages and working conditions.

“It is a mistake for those who think that putting people in the prison can stop workers from protesting,” Chhim Sithar told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/nagaworld-union-leader-released-prison-09162024160711.html
---
#RFAKhmer #Cambodia #USA #HunManet #HunSen #MLVT #HengSour
#ChhimSithar #LRSU #LaborDisputes #NagaWorld
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ ប្តេជ្ញា​បន្ត​តស៊ូ​ដើម្បី​សេរីភាព​សហជីព​ និង​ផល​ប្រយោជន៍​កម្មករ​
---
កញ្ញា ឈឹម ស៊ីថរ នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ ដែល​កញ្ញា​ធ្លាប់​មាន​នៅ​មុន​ពេល​ជាប់​ពន្ធនាគារ​ដដែល។ នោះ​គឺ​ការតស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​សហជីព​ការពារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​កម្មករ ​និង​ជា​ចម្បង​ចំពោះ​មុខ គឺ​ការ​ទាមទារ​ដំណោះស្រាយ​សម្រាប់​កូដករណាហ្គាវើលដ៍ (NagaWorld) បន្ត​ទៀត​។ កញ្ញា​ប្តេជ្ញា​យ៉ាងដូច្នេះ ក្រោយ​ទទួល​បាន​សេរីភាព​វិញ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា បន្ទាប់​ពី​កញ្ញា​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​២ឆ្នាំ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #MLVT #HengSour
#ChhimSithar #LRSU #LaborDisputes #NagaWorld
Media is too big
VIEW IN TELEGRAM
ស្ថានទូត​អូស្ត្រាលី​ស្វាគមន៍​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ជំរុញឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​យុត្តិធម៌
---
ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ស្វាគមន៍​ការ​ដោះលែង​មេ​ដឹក​នាំ​សហជីព​ប្រចាំក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) និង​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​សិទ្ធិ​សេរីភាព និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ប្រកប​ដោយ​យុត្តិធម៌។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #HengSour #MLVT #ChhimSithar #LRSU #LaborDisputes #NagaWorld #HumanRights #UnionKH WorkersKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ផលិត​ផ្កា​ពី​ក្រដាស​លក់​យក​ប្រាក់​ទិញ​ស្បៀង និង​បង់​ផ្ទះ​ជួល
---
សមាជិក​កូដករ​ណាហ្គាវើលដ៍ (NagaWorld) លោកស្រី ម៉ម សុវឌ្ឍិន បាន​បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer