វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.32K videos
69 files
7.22K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
"បានសុខ តែនៅរឭក" នេះស្នាដៃនិពន្ធ​របស់​​សិល្បករ​អាជីព​មួយ​រូប ដែល​គោរព​ស្រឡាញ់ និង​នឹក​រលឹក លោក បណ្ឌិត កែម ឡី តែងតែ​ផលិត​ចម្រៀង​ផ្ញើ​មក​ឱ្យ​អាស៊ីសេរី ដើម្បី​ចាក់​ផ្សាយ​រម្លឹក​ខួប​នៃ​មរណភាព​របស់​លោក បណ្ឌិត។
ខុសពី​បទ​ចម្រៀង​កាល​ពី​លើក​មុន​ៗ​ដែល​សិល្បករ​អាជីពរូបនេះ ​រៀបរាប់​ពី​ភាព​សោកសៅ ទុក្ខព្រួយ និង​ពី​ភាព​ឈឺចាប់​ចំពោះ​ការបាត់បង់​លោក បណ្ឌិត​នោះ​បទ​ថ្មី​នេះ​បាន​រំលេច​នូវ​ភាព​សប្បាយ​រីករាយ បានសុខ និង​ក្ដីរំពឹង​ចំពោះ​អនាគត​ដ៏ល្អ។
សូមលោក​អ្នកនាង​ទស្សនា​បទចម្រៀង​​នេះ​ឡើងវិញដូចតទៅ៖

#RFAKhmer #Cambodia #KemLey #continuethejourney #kemleymurder
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣
១. ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​ធានា​ធនធាន​ធម្មជាតិ
២. ក្រុមយុវជន និង​សង្គមស៊ីវិល ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​បណ្ឌិត កែម ឡី
៣. ក្នុង​ពីធី​ប្រារព្វ​ខួប៧ឆ្នាំ​នៃ​ការបាញ់​សម្លាប់​បណ្ឌិត កែម ឡី ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​អូស្ត្រាលី ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​វែកមុខ​ឃាតក​ពិត
៤. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ស្នើឱ្យ​ប៉ូលិស​សហព័ន្ធ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​លោក ហ៊ុន សែន ដែល​ទៅ​បំបែក​បំបាក់​សហគមន៍​ខ្មែរ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #usa #australia #HunSen #norodomsihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse
តើ​លោក​អ្នកនាង​នៅ​ចងចាំ​ដែរ​ឬ​ទេ អំពី​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ នោះ? បុរស​ម្នាក់​នេះ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​កំពុង​ជាប់​ទោស​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព កាល​ពី​ឆ្នាំ​២០១៦។ តើ ជួប សម្លាប់ មាន​ប្រវត្តិ​ដូចម្ដេច ហើយ​តើ​ស្ថានភាព​របស់​គាត់​ក្នុង​ពន្ធនាគារ​យ៉ាងណា​ដែរ?

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KemLey #kemleymurder #chuopsamlap
#កម្រងរូបភាព៖ អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃ ឃាតកម្មបណ្ឌិត កែម ឡី
---
​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
---
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
ព័ត៌មាន​វិទ្យុអាស៊ីសេរី​ សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣
---
១. ពលរដ្ឋ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតកម្ម​ កាលពី ៧ឆ្នាំ​មុន
២. ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន និង​ការបោះឆ្នោត ​«ក្លែងក្លាយ»
៣. រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើងទៀន ​៣នាក់​នៅ​ក្រៅ​ប្រទេស ​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់ខ្លួន
៤. ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងប្រមូល​ផ្តុំ​តវ៉ា​ នៅមុខ​សាលា​ឃុំ​ ទាមទារ​​អាជ្ញាធរ​ ឱ្យ​បែងចែក​ដីព្រៃ​លិចទឹក​ឱ្យ​ស្មើគ្នា... រួមនឹង​ព័ត៌មាន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #USA #HunSen #KemLey #OukTouch #ElectionKH2023 #ElectionCampaign #ShamElection #BloodOfTheTruth #CambodiaThisWeek #SamPoly #ChunChanboth #2MillionDollarShoe
អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុម​ពលករ​ខ្មែរ​ជាង​១០០​នាក់ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជួបជុំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​ចងចាំ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ក្រុម​ពលករ​ទាំងនោះ និមន្ត​ព្រះសង្ឃ​ខ្មែរ​ចំនួន ៣​អង្គ ប្រគេន​ចង្ហាន់ នៅ​ថ្ងៃទី​១៦ កក្កដា ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ឥស្សរជន​ល្បីៗ ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌ រួមមាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #thailand #KemLey #CheaViChea #chutwuthy #PisethPilika #sambunthoeurn
ប្រជា​សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ​ចាត់ទុក​សមាគមខ្មែរ​មួយ​ចំនួន​ដែល​ចេញ​សេចក្តីថ្លែង​ការណ៍​គាំទ្រលទ្ធ​ផលបោះឆ្នោត​នៅ​កម្ពុជា​ ​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ គឺ​សុទ្ធតែ​ជា​សមាគម​ក្លែងក្លាយ​ មិនមែន​តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឡើយ។​ ពួក​គាត់​អះអាង ​ថា​សមាគម​ទាំងនោះ​ បង្កើត​ឡើង​ដោយ​ក្រុម​មន្ត្រី​បក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បន្លំភ្នែក​សាធារណជន​តែ​ប៉ុណ្ណោះ។​​​

​លោក​ ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ជាមួយ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋវិចតូរីយ៉ា​គឺ​លោក​ ​ជា យូហ៊ន​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/m14JJwMdfk/

#RFAKhmer #Cambodia#Australia #HunSen #NorodomSihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse