វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រង​រូបភាព​៖ ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​សកម្មជន​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម
---
ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ជួប​ជុំ​គ្នា​នៅ​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ដើម្បី​សម្ដែង​មតិ​តវ៉ា និង​យក​ញត្តិ​ទៅ​ដាក់​តាម​បណ្ដា​ស្ថានទូត​បរទេស​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ត្រូវ​ដោះលែង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។
---
#RFAKhmer #Cambodia #Vietnam #PrakSereivuth #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #UN #KhmerKromActivists
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នាំ​គ្នា​តវ៉ា​និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ​និង​សកម្មជន​ខ្មែរ​ក្រោម
---
ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រមាណ​១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ និង​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ឱ្យ​ជួយ​បញ្ជូន​ញត្តិ​ពួក​គាត់​ទៅ​កាន់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​បណ្ដា​ស្ថានទូត​បរទេស​ផ្សេង​ទៀត ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ត្រូវ​ដោះលែង​ព្រះសង្ឃ​និង​សកម្មជន​ខ្មែរ​ក្រោម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #PrakSereivuth #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #UN #KhmerKromActivists

---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី០៨]៖ ខ្មែរក្រោម​ធ្វើ​បាតុកម្ម, ឃាតកម្ម ឈុត វុទ្ធី, បឹង​តាមោក ...

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ២០២៤​ដែល​ប្រិយមិត្ត​មិន​គួរ​ខកខាន​តាមដាន៖
១. ពលរដ្ឋ​ជាង​១រយ​នាក់​រួម​ទាំង​ព្រះសង្ឃ​ផង ធ្វើ​បាតុកម្ម​នៅ​វត្ត​សាមគ្គី​រង្សី​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម
២. រដ្ឋាភិបាល រង​ការ​ចោទ​ថា​នៅតែ​មិនទាន់​ស៊ើបអង្កេត​ចាប់​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បាន​នៅ​ឡើយ
៣. កម្ពុជា-ចិន សម្ដែង​សិល្បៈ​ក្បាច់​គុន​រួមគ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​វិស័យ​ទេសចរ
៤. អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ធ្វើ​របង​រំលោភ​ចូល​ដី​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក
៥. អាជ្ញាធរ បង្ក្រាប​សាច់​បង្កក​នាំ​ចូល​ខុសច្បាប់​បាន​ជាង​៤តោន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=4JN0XwYsfuU
16x9-RFA Video Watermark.00_00_39_26.Still001.jpg
794 KB
កម្ពុជា-ចិន​បង្ហាញ​សិល្បៈក្បាច់​គុន​រួមគ្នា​​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ វប្បធម៌​ និង​វិស័យ​ទេសចរ​

ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ការ​សម្ដែង​សិល្បៈក្បាច់​គុនល្បុក្កតោ​ និង​ក្បាច់គុន​សៅ​លីង​នៅ​ខេត្ត​សៀមរាប​ ដែល​ក្រសួង​អះអាង​ថា​ធ្វើ​ឡើង​ដើម្បី​បង្កើន​ទំនាក់​ទំនង​វប្បធម៌​ កិច្ច​សហប្រតិ​បត្តិការ​ និង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ។​

​សូម​ទស្ស​នា​វីដេអូ​ខ្លី​ពី​ការបង្ហាញ​ក្បាច់​គុណ​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ខាង​ក្រោម៖ https://fb.watch/rE-VQBuYEJ/

#RFAKhmer#Cambodia#SiemReapProvince#AngkorWat#Kongfu#MartialArts#CambodiaKickBoxing#KunKhmer
Deforestation.jpg
853.4 KB
ក្រោ ម​សម័យកាល​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ត្រកូល​«ហ៊ុន»​អស់​រយៈ​ពេល​ជាង​៤០ឆ្នាំ​មក​នេះ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃ​ឈើ​ក្នុង​អត្រា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ តើ​រដ្ឋាភិបាល​មាន​វិធាន​ការ​យ៉ាងណា​ខ្លះ​ឆ្លើ​យ​តប​នឹង​វិនាស​កម្ម​ព្រៃ​ឈើ​ដ៏​សម្បើម​នេះ? និង​ថាតើការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ះពាល់​អ្វីខ្លះ​ទៅ​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ ជីវៈចម្រុះ​ និង​សុខ​ភាព​មនុស្ស?​
 
លោក ​មាន ឫទ្ធិ​ រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖​ https://youtu.be/h2BMcD-lxtY
​​
#RFAKhmer#Cambodia​ ​ #Environment​ ​ #Development#CorruptionKH​​#Preylang#environmentalactivists#deforestation
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត៖ «កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #ChinaReach #PRC #HunManet #HunSen #WangYi #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ស្នើ​ឱ្យ​ឡាវ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ខណៈ​វៀតណាម​មិន​ពេញ​ចិត្ត
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន។ លោក ហ៊ុន សែន ស្នើ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​វិមាន​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៣ ខែមេសា ក្នុង​ឱកាស​លោក ថងលុន ស៊ីសូលីត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមេសា នៅ​កម្ពុជា។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #USA #MRC #HunManet #HunSen #ThonglounSisoulith #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #FunanCanal #FunanTechoCanal
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើលធនធានធម្មជាតិ ថាឃាតកម្មលើលោក ឈុត វុទ្ធី នៅមាន អាថ៌កំបាំង ច្រើន ដែលត្រូវស៊ើបអង្កេត
---
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបរិស្ថាន លើកឡើងថា ករណីឃាតកម្មអ្នកការពារព្រៃឈើដ៏ល្បីល្បាញលោក ឈុត វុទ្ធី នៅមានរឿងរ៉ាវ អាថ៌កំបាំងជាច្រើនទៀត ដែលតុលាការនិងរដ្ឋាភិបាល គួរបន្តស៊ើបអង្កេត ស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងឃាតកពិតយកទៅផ្ដន្ទាទោស ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងតុលាការ អះអាងថា សំណុំរឿងឃាតកម្ម នេះ ត្រូវបានបិទ បញ្ចប់តាមនីតិវិធីរួចហើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/4JN0XwYsfuU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #HunManet #HunSen #ChutWutty #HumanRights #Environment #ForestryActivists #ChutWutty #Justice #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Khmer Krom demonstrate in Phnom Penh against raids, arrests in Vietnam
---
About 100 Khmer Krom people protested in Phnom Penh on Wednesday to demand that Cambodia urge Vietnam’s government to release 13 activists and monks who were recently arrested.
👉 https://www.rfa.org/english/news/cambodia/khmer-krom-protest-04242024220033.html
---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #UN #KhmerKromActivists #Demonstration
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [ទី០៩]៖ មន្ត្រី និង​ឈ្មួញ​ធំៗ សម្រុក​ចូល​លុយ​ជួយ​កាកបាទ​ក្រហម
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ២០២៤​ដែល​ប្រិយមិត្ត​មិន​គួរ​ខកខាន​តាមដាន៖
១. ចៅក្រម ពន្យារ​ពេល​សវនាការ លោក កឹម សុខា ទៅ​ថ្ងៃទី​០៩ ខែ​ឧសភា ដោយសារ​ដាច់​ភ្លើង
២. មេ​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់​តុលាការ​ថា ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​ជា​ការពិត
៣. មហាជន មាន​មន្ទិល​លើ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ករណី​ផ្តល់​លុយ ៣០ម៉ឺន​ដុល្លារ ឱ្យ​អ្នក​ចម្រៀង លោក សាពូន មីដាដា ថា​ជា​អំពើ​ពុករលួយ
៤. ក្រុម​មន្ត្រី និង​អ្នក​ជំនួញ​ធំៗ សម្រុក​ចូល​លុយ​ជួយ​កាកបាទ​ក្រហម ខណៈ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក
៥. កម្មករ​រោងចក្រ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ ៤០០នាក់ និង​បុគ្គលិក​សណ្ឋាគារ​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ការងារ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=UzvENtEh_NM
---
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៥០ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth
Media is too big
VIEW IN TELEGRAM
ប្រធានបក្សភ្លើងទៀនប្រាប់តុលាការថា លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះក្រោមអាណត្តិលោក ហ៊ុន ម៉ាណែត គឺជាការពិត
---
ប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណល ឆ្លើយបំភ្លឺទៅកាន់តុលាការថា លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះក្រោមអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែតគឺជាការពិត ហើយថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើនរូបត្រូវបានគេដាក់កាមេរ៉ាតាមដាន។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា កោះហៅប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណល មកឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលលោក ជូ សុធាផល និងលោក ម៉ម ចាន់ណែភ ដែលបានចោទប្រធានបក្សប្រឆាំងរូបនេះថា បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលតាមរយៈការផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានអន្តរជាតិកាលពីខែកុម្ភៈ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជារឿយៗ លោក ហ៊ុន សែន តែងប្រកាសពីការផ្តល់លុយរាប់ម៉ឺនដុល្លារដល់បុគ្គលមួយចំនួនដែលលេចធ្លោក្នុងបណ្តាញសង្គម ដើម្បីវាយប្រហារគណបក្សប្រឆាំង។ ជាក់ស្តែងថ្មីៗនេះ លោក ហ៊ុន សែន បានឆ្លើយតបថា លោក បានផ្តល់លុយឲ្យតារាចម្រៀងម្នាក់ គឺលោក សាពូន មីដាដា ចំនួន៣០ម៉ឺនដុល្លារអាមេរិក។ ការឆ្លើយតបនេះគឺបន្ទាប់ពីតារាចម្រៀងរូបនេះ អះអាងថា លោក ហ៊ុន សែន បានឲ្យលុយលោកជាង៦លាន៧សែនដុល្លារ។តើទង្វើលោក ហ៊ុន សែន ផ្តល់លុយរាប់ម៉ឺនដុល្លារដល់តារាចម្រៀងដែលតែងវាយប្រហារលើមេដឹកនាំបក្សប្រឆាំងនេះ ឆ្លុះបញ្ចាំងបែបណា និងប៉ះពាល់អ្វីខ្លះដល់សង្គមជាតិ?

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH



#RFAKhmer #Cambodia #HunManet #HunSen #BunRany #KemSokha #SamRainsy #SapounMiDada #Corruption #ACU #OmYentieng