វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=9bl_sQ8Xuo4
ប្រជាពលរដ្ឋរស់នៅជុំវិញបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រួយបារម្ភកាន់តែខ្លាំង អំពីជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែរដ្ឋាភិបាលកាត់ដីបឹងជាបន្តបន្ទាប់ឲ្យទៅអ្នកជំនួញធំៗ និងអ្នកមានអំណាច បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់ ។

ពលរដ្ឋរស់នៅតំបន់បឹងតាមោក ដែលប្រឈម នឹងការបណ្តេញចេញដោយបង្ខំ នៅពេលខាងមុខនេះ ប្រមាណ ២០ នាក់ ដែលពឹងផ្អែកលើធនធានក្នុងបឹងនេះ បាននាំគ្នារកត្រី រាវខ្យង លៀស ខ្ចៅ និងបេះបន្លែ សម្រាប់លក់រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ។
--
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣៖

៚ ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ហៅនិស្សិតថតរូបឱ្យលោក កែវ សុវណ្ណឫទ្ធិ ទៅសួរនាំ
៚លោក ហ៊ុន ម៉ាណែត ថាការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការមានអនុភាពដូចតុលាការដែរ
៚សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពធ្វើប្លង់រឹងខុសច្បាប់លើព្រៃស្រោងនៅខែត្រចំនួនពីរ
៚រដ្ឋកាត់ដីសាធារណៈជិត១ពាន់ហិកតានៅខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុនឯកជន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
---
#RFAKhmer #Cambodia #HunManet #HunSen #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #Logging #Corruption #LandIssue
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/L-rvGre-f7U
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​បារម្ភ​មាន​ការ​ឈូស​បំផ្លាញ​ផ្ទះ បន្ទាប់​ពី​អាជ្ញាធរ​យក​ស្លាក​ទៅ​បោះ​លើ​ដី​ថា​ដោះស្រាយ​រួច
---
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា បាន​យក​ស្លាក​បញ្ជាក់​ថា ម្ចាស់​ដី​នៅ​ក្បែរ​បឹង​តាមោក បាន​ទទួល​យក​គោលការណ៍​ដោះដូរ​ដី​ទៅ​ដាក់​នៅ​សហគមន៍ ខណៈ​ពលរដ្ឋ​ភាគ​ច្រើន​អះអាង​ថា ពួក​គាត់​មិន​ទទួល​យក​។ តំណាង​សហគមន៍​សំរោងត្បូង ក្នុង​ខណ្ឌ​ព្រែកព្នៅ លើកឡើង​ថា ការ​ដាក់​ស្លាក​នេះ មិន​បង្ហាញ​ឆន្ទៈ​ពលរដ្ឋ​ភាគ​ច្រើន​ទេ ពោល​គឺ​ពលរដ្ឋ​ចង់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​តវ៉ា​មិន​ទទួល​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ
---
ពលរដ្ឋ​ក្នុង​សហគមន៍​សំរោង​ត្បូង នៃ​តំបន់​បឹងតាមោក ប្រមាណ​៤០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ដើម្បី​ប្រឆាំង​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ និង​គំរាម​ឈូស​កម្ទេច​ផ្ទះ​របស់​ពួកគាត់​។ ការ​ចេញ​តវ៉ា​ជាថ្មី​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​យក​ស្លាក​ដែល​សរសេរ​ថា «​ទីតាំង​ដោះស្រាយ​គោល​នយោបាយ​រួចរាល់​» ទៅ​បោះ​ក្នុង​តំបន់​ពួកគាត់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer