វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជំនន់ទឹកភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ចាប់​ផ្ដើម​ស្រក​ចុះ​បណ្ដើរៗ ហើយ នៅ​សល់​តែ​ខេត្តបន្ទាយមានជ័យ ​ដែល​​ប្រឈម​ការ​ជន់​លិច​យូរ​ជាង​គេ។ អាជ្ញាធរ​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​ តូច​ជាង​ឆ្នាំ​មុន និង​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ដំណាំ​របស់​កសិករ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង និង​ត្រៀម​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​រក្សា​ទឹក​ទុក​ឲ្យ​ពលរដ្ឋ​ធ្វើស្រែប្រាំង​បន្ត។
អានអត្ថបទពេញ៖
#RFAKhmer #Environment #Flood #BanteayMeanchey
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣៖

១. អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន កើនឡើងដល់១០នាក់
២. លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យស៊ើបអង្កេតការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅខេត្តកំពង់ធំ
៣. ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យកំណត់ចំនួនទីប្រឹក្សា និងជំនួយការរដ្ឋាភិបាលឱ្យបានច្បាស់លាស់
៤. តើនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហ៊ានធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឱ្យឯករាជ្យដែរឬទេ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #BanteayMeanchey #KompongThom #CandlelightParty #ArbitraryArrest
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Gs3-hLpnWFw
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣៖

១. ប៉ូលិសខេត្តបន្ទាយមានជ័យ បន្តឃុំខ្លួនសមាជិកបក្សភ្លើងទៀន ៦នាក់ រឿងចង់បង្កើតបក្សថ្មី
២. អ្នកតាមដានស្ថានការណ៍សង្គម បារម្ភពីការតែងតាំងមន្ត្រីរាជការដោយគ្មានតម្លាភាព
៣. មេប៉ូលិស រងការរិះគន់ថា យឺតយ៉ាវតាមចាប់ជនល្មើសដែលចូលរួមរំដោះអ្នកទោសនៅសៀមរាប
៤. សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #BanteayMeanchey #China #Vietnam #HunManet #SarThet #MakChito #CandlelightParty #ArbitraryArrest #CambodiaThisWeek #SekBandith #YangChandara
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/6qYt2hDeUas
Media is too big
VIEW IN TELEGRAM
សកម្មជន​បក្ស​ភ្លើង​ទៀន​៦​នាក់​​ត្រូវ​ប៉ូលិស​បន្ត​ឃុំខ្លួន​ជុំវិញ​ការបង្កើត​បក្ស​ថ្មី
---
ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​ បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន​៦​នាក់​ និង​ដោះ​លែង​១៧​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ដើរ​​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ «គណបក្ស​បញ្ញា​ទំនើប»។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​រឿង​នេះ​​​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​​ពលរដ្ឋ​​ដោយ​ខុស​ច្បាប់​ ដើម្បី​​រាំង​ខ្ទប់​មិន​ឱ្យ​ចូល​រួម​ជីវភាព​នយោបាយ៕
#RFAKhmer #Cambodia #BanteayMeanchey #HunManet #CandlelightParty #ArbitraryArrests #PoliticalRightsRestrictions

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

១. អ្នកជំនាញកសិកម្មដែលធ្លាប់ជាប់ទោសពីរឿង «ទិញម៉ាស់ពាក់ឱ្យកូនមាន់» ត្រូវជនមិនស្គាល់មុខព្រួតវាយឱ្យរបួសធ្ងន់
២. ប៉ូលិសបញ្ជូនសកម្មជនបក្សភ្លើងទៀន ៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យរឿងផ្តិតមេដៃបង្កើតបក្សថ្មី
៣. ពលរដ្ឋខ្មែរអូស្ត្រាលីបន្តប្រតិកម្មទៅនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាលើប្រធានបទ ថាតើសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងបែបណាពីទិសដៅទៅមុខនៃរដ្ឋាភិបាលថ្មីនេះ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #BanteayMeanchey #China #Australia #HunManet #HunManetCabinet #CandlelightParty #ArbitraryArrest #SinVatha #NyNak
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Afu-uaa6L9k
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣៖

១.គ្រួសារលោក នី ណាក់ ប្តឹងអាជ្ញាធររកជនដៃដល់ដែលព្រួតវាយលោក
២.អ្នកឃ្លាំមើលថាកំណែទម្រង់ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការគួរអនុវត្តពីថ្នាក់ជាតិ
៣.តុលាការខេត្តបន្ទាយមានជ័យចោទមន្ត្រីបក្សភ្លើងទៀន៦នាក់ពីបទញុះញង់
៤.អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ
កំណត់ដំណោះស្រាយជាក់លាក់លើវិបត្តិសិទ្ធិមនុស្សកម្ពុជា
... រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #BanteayMeanchey #China #Australia #HunManet #HunManetCabinet #CandlelightParty #ArbitraryArrest #SinVatha #NyNak
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/70dFGHlro40
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលរិះគន់ដំណើរលោក ហ៊ុន ម៉ាណែត នៅចិនថា ជាដំណើរទៅរណបចិនដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន
២. អាជ្ញាធរខេត្តបន្ទាយមានជ័យបង្ខំសកម្មជនបក្សភ្លើងទៀន៦នាក់ចុះចូលបក្សកាន់អំណាចជាថ្នូរការដោះលែង
៣. លោក រ៉ុង ឈុន ស្នើលោក ហ៊ុនម៉ាណែតប្រើរយ:ពេល១០០ដំបូងនៃការកាន់អំណាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា
៤. សេចក្តីរាយការណ៍ផ្ទាល់លំអិតអំពីដំណើរទស្សកិច្ចរបស់លោក ហ៊ុន ម៉ាណែតទៅប្រទេសចិន
...រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #BanteayMeanchey #China #HunManet #HunManetCabinet #CandlelightParty #ArbitraryArrest #SinVatha #NyNak #RongChhun
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ggwbQsUe2h0
Media is too big
VIEW IN TELEGRAM
សាលាបឋមសិក្សាដាច់ស្រយាលមួយកន្លែង​ស្ថិតក្នុង​ឃុំ​ពន្លៃ ​ស្រុកភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ​កំពុងខ្វះខាតសម្ភារៈ​ និង​ពុំមាន​អគារសិក្សា​ឱ្យ​បាន​ត្រឹមត្រូវ។​ កុមារ​និង​សិស្ស​នៅទីនោះពុំអាច​ទទួល​បាន​ការអប់រំដិតដល់​ ហើយ​សិស្ស​ភាគ​ច្រើន​បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង។ ​អាណាព្យាបាលសិស្ស និង​គ្រូ​បង្រៀន​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយបញ្ហា​កង្វះ​សម្ភារៈ​ និង​អគារ​សិក្សា​នេះ​ជា​បន្ទាន់។​

​លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ!​

#RFAKhmer #Cambodia #BanteayMeanchey #Educationkh #Moeyscambodia
Media is too big
VIEW IN TELEGRAM
ស្នងការរងបន្ទាយមានជ័យ ទទួលស្គាល់ករណីចាប់ខ្លួនប្រពន្ធ កង សារ៉ន ដោយមិនបានប្រាប់ពីមូលហេតុជាមុន
---
ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក នូ ជីវ័ន្ត ទទួលស្គាល់ថា មន្ត្រីនគរបាលក្រោមឱវាទរបស់លោក ពិតជាមិនបានប្រាប់ជាមុនពីមូលហេតុនៃការចូលទៅចាប់ខ្លួនប្រពន្ធ កូន និងអ្នកជិតខាងរបស់លោក កង សារ៉ន កាលពីថ្ងៃទី០៦ ខែធ្នូ នៅក្នុងការិយាល័យអង្គការលីកាដូ។ ការបកស្រាយរបស់មន្ត្រីនគរបាលរូបនេះ ផ្ទុយពីសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែធ្នូ ដែលថាកម្លាំងនគរបាលបានទៅ«ជួបសំពះអញ្ជើញ»ប្រពន្ធ និងកូនស្រីរបស់លោក កង សារ៉ន នៅចំណុចការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ៕
#RFAKhmer #Cambodia #HunSen #HunManet #KorngSarorn #HangTrep #SengChantha #LICADHO #BanteayMeanchey

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
គ្រួសាររំពឹងថា សាលាឧទ្ធរណ៍បាត់ដំបងនឹងដោះលែងលោក កង សារ៉ន នៅថ្ងៃប្រកាសសាលដីកាក្នុងសប្តាហ៍នេះ
---
គ្រួសារលោក កង សារ៉ន ដែលកំពុងជាប់ពន្ធនាគារ ដោយសាររឿងរិះគន់គណបក្សកាន់អំណាចអសត្ថភាពទប់ស្កាត់លំហូរពលរដ្ឋវៀតណាមនៅកម្ពុជា រំពឹងថាសាលាឧទ្ធរណ៍បាត់ដំបងនឹងផ្តល់យុត្តិធម៌ ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។ ការលើកឡើងនេះនៅមុនពេលសាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកាលើបណ្តឹងជំទាស់របស់ លោក កង សារ៉ន នៅថ្ងៃទី១៥ ខែកុម្ភៈ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/families-expect-battambang-court-of-appeal-to-release-kang-saran-on-judgment-day-this-week-02122024200526.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KorngSarorn #HangTrep #CP #CourtKH #BanteayMeanchey
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្មករ​អូស​រទះ​ប្រឈម​បាត់​របរ​ចិញ្ចឹម​ជីវិត​ដោយសារ​មន្ត្រី​គយ​បិទ​មិន​ឱ្យ​ស៊ី​ឈ្នួល​ដឹក​អីវ៉ាន់
---
កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ខ្វះខាត​អាហារ​ហូប​ចុក និង​គ្មាន​លុយ​ឱ្យ​កូន​ទៅ​រៀន បន្ទាប់​ពី​មន្ត្រី​គយ បិទ​មិន​ឱ្យ​ពួក​គាត់​ស៊ី​ឈ្នួល​ដឹក​ឥវ៉ាន់​ឆ្លង​កាត់​ព្រំដែន។ ពួក​គាត់​ថា ការ​រឹត​បន្តឹង របស់​អាជ្ញាធរ​ពេល​នេះ ជា​ការ​បំផ្លាញ​ឆ្នាំង​បាយ​ពលរដ្ឋ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

 ---
#RFAKhmer #Cambodia #BanteayMeanchey #HunSen #HunManet #Poipet #PoipetBorderCheckpoint #Workers #CartPullers
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត កើត​រមាស់ និង​រាករូស​បន្ទាប់ពី​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន​អានកូ
---
ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ ថា​ក្រុមហ៊ុន​ទឹក​ស្អាត អានកូ បាន​ចែកចាយ​ទឹក​មាន​ក្លិន​ស្អុយ កខ្វក់ ដុះស្លែ និង​មាន​កូន​ដង្កូវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់។ ពួកគាត់​អះអាង​ថា បន្ទាប់​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន អានកូ នេះ​រួច ពួកគាត់​បាន​កើត​រមាស់ ឈឺ​បំពង់ក និង​រាករូស​ជាដើម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #BanteayMeanchey #Poipet #HunManet #HunSen #KeatHul #OumReatrey #AncoGroups #AncoWaterSupply #KokAn #CleanWater
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ប្រទូសរ៉ាយ​ និង​ធ្វើ​ពហិការ​មិនព្រម​ដោះដូរ​ក្បាលដី​តំបន់២ នៅ​ខេត្ត​បន្ទាយមានជ័យ ទោះបីអាជ្ញាធរគំរាម
---
ប្រជាពលរដ្ឋ អាស្រ័យ​ផល​នៅ​ដី​តំបន់២ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​អាជ្ញាធរ​ប្រមូល​ក្បាល​ដី យក​មក​ចាប់ឆ្នោត​ចែក​គ្នា​សាជាថ្មី កំពុង​តវ៉ា ​និងប្ដូរផ្ដាច់​មិនព្រម​ដោះដូរ​ក្បាលដី តាម​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​ឡើយ។ ពួកគាត់​មួយ​ចំនួន​ដាច់ខាត នឹង​មិន​ប្រគល់​ដី​ឱ្យ​ទៅ​អ្នក​ចាប់ឆ្នោត ប៉ះ​ចំ​ដី​របស់​ពួកគាត់​នោះ​ទេ ខណៈ​មួយ​ចំនួន​ទៀត បាន​បង្ខំ​ចិត្ត​ប្រគល់​ដី​ឱ្យ​ទៅ​ម្ចាស់​ថ្មី ទាំង​ដែល​ខ្លួនឯង​មិន​ទាន់​ដឹង​ពី​ទីតាំង​ក្បាល​ដី​ថ្មី នៅ​ឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #BanteayMeanchey
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer