វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ស្ត្រីមួយរូបដែលតែងចេញមុខតវ៉ាប្រឆាំង នឹងការរំលោភសិទ្ធិការងារពីសំណាក់ថៅកែបនល្បែងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ដើម្បីទាមទារឱ្យថៅកែគោរពសិទ្ធិសហជីព និងដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករនោះគឺជាកញ្ញា សៀក បញ្ញា។ ចាប់តាំងពីបាត់បង់ការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញាសុខចិត្តដើរស៊ីឈ្នួលដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែនាងមិនបោះបង់ឡើយចេញមុខទាមទាររកយុត្តិធម៌ជូនកូដករណាហ្គាវើលដ៍។ តើកញ្ញា សៀក បញ្ញា មានប្រវត្តិតស៊ូ និងលះបង់សេចក្ដីសុខផ្ទាល់ខ្លួនបែបណាខ្លះដើម្បីការពារសិទ្ធិការងារ? សូមទស្សនានិងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារដូចតទៅ៖ https://www.facebook.com/rfacambodia/videos/1456876268509020

#RFAKhmer #Cambodia #HunSen #HunManet #NagaWorld #NagaCorp #ChenLipKeong #ChenYiyFon #SiekPanha #ChhimSithar #LRSU
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts