វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
16x9-RFA Video Watermark.00_02_18_08.Still001.jpg
577.7 KB
គណៈកម្មការ​សិទ្ធិ​មនុស្ស ថម ឡានតោស៍​ (Tom Lantos)​ នៃរដ្ឋសភាអាមេរិកមានសវនាការមួយនៅថ្ងៃ ១៥ ខែកុម្ភៈ ស្ដីពីការគាបសង្កត់ឆ្លងដែន (Transnational Repression) និងសេចក្ដីស្នើទាំងឡាយ ដើម្បីពង្រឹងវិធានការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះរឿងនេះ។

​លោក​​ យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​​ជាមួយ​ប្រធាន​គណៈ​កម្មការ​ស្ត្រី​ និង​កិច្ចការ​បរ​ទេស​នៃ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ គឺ​អ្នកស្រី​ ​ធិត គឹមហ៊ុន​ ​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​សវនាការ​នេះ៖ https://www.facebook.com/rfacambodia/videos/403230042091654

#RFAKhmer#cambodia#HunSen#CPP#Senate#SenateElection2024Kh#CNRP#KhmerWillParty#CLP#TransnationalRepression
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤៖
១. លោក កឹម សុខា បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌
២. ពលរដ្ឋខ្មែរ-អាមេរិកាំង គ្រោងជួបជុំគ្នាសម្តែងមតិប្រឆាំងការពង្រីកឥទ្ធិពលគណបក្សប្រជាជនកម្ពុជានៅទីក្រុងឡុងប៊ិច
៣. សង្គមស៊ីវិល ស្នើរដ្ឋាភិបាលទប់ស្កាត់ជនបរទេសមួយចំនួនដែលឆ្លងដែនខុសច្បាប់ប្រព្រឹត្តិបទល្មើសនៅកម្ពុជា
៤. អាជ្ញាធរមីនកម្ពុជា ប្រារព្ធទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីមីន ខណៈពលរដ្ឋខ្មែរនៅតែស្លាប់ដោយសារគ្រាប់មីន
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #KemSokha #SamRainsy #TransnationalRepression #CPP #InternationalDayforMineAwareness #Cybercrimes #Cyberscams #HRW #Senate #Nepotism #Authoritarianism #PrakSokhonn #OuchBorith #KhengSamvada #PrakDavid #PrakSophoan #PrakKhonndanie #HemVanndy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WdhngmZ8p7I
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​(Long Beach)​​រដ្ឋ​កាលីហ្វរញ៉ា (California)​អះអាង​ថា​បក្សកាន់​អំណាច​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​​តាម​រយៈ​ព្រឹត្តិ​ការណ៍​មួយ​ហៅ​ថា​«ពិធី​ក្បួន​ដង្ហែ ​និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ» ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៧ ​មេសា​​ខាង​មុខ​នេះ។​ ​ពួក​គេ​គ្រោង​ជួប​ជុំគ្នា​សម្ដែង​មតិ​ប្រឆាំង​នឹង​អ្វី​មួយ​ដែល​ពួកគាត់​ជឿ​ជាក់​ថា​ជាការ​ពង្រីក​ឥទ្ធិពល​របស់​គណ​បក្ស​កាន់​អំណាច​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក​នេះ។
 
​លោក​ ​យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​មួយជា​មួយ​អគ្គ​លេខាធិការ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាមេរិក​លោក​ ​រី គា​ ​ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​ជួបជុំ​នេះ៖​​
​​
#RFAKhmer#Cambodia#Thailand#HunManet#HunSen#TransnationalRepression#CPP#Authoritarianism#TheCPP#CNRPA#CNRP#LongBeach#KhmerAmerican
Media is too big
VIEW IN TELEGRAM
ម្តាយមីងកញ្ញា ​នួន ​តឿន​ យំអង្វរ​រដ្ឋាភិបាល​ឱ្យដោះលែងក្មួយ
---
សាច់ញាតិ​ហៅ​ការចាប់​បញ្ជូន​កញ្ញា នួន តឿន ពី​ប្រទេស​ម៉ាឡេស៊ី​ថា​ជា​រឿងអយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ពលករខ្មែរ​រូបនេះ​ ឱ្យ​មាន​សេរីភាព​វិញ៕  
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/9X4XYNE03Zo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Malaysia#HunManet #HunSen #Cambodia #NuonToeun #GCYN #ArbitraryArrests#TransnationalRepression #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន ចោទទីប្រឹក្សាលោកថា យកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីរាជការ
២. ពលរដ្ឋ ចោទមន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងថា ចាប់មនុស្សជំរិតទារលុយជាថ្នូរនឹងការដោះលែង
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯងដែលរស់នៅក្រៅប្រទេស បង្ហាញឱ្យឃើញអ្វីខ្លះអំពីការដឹកនាំរបស់រដ្ឋាភិបាល និងមានផលប៉ះពាល់យ៉ាងណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #LySameth #KanSokkay #Corruption #MoEYS #HangchuonNaron #SarSoputra #EangSophalleth #NuonToeun #TransnationalRepression #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #RFACallInShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/TOwiHIm8CxQ
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរធ្វើបាតុកម្ម និងដាក់ញត្តិទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រឆាំងគម្រោង CLV និងទាមទាររដ្ឋាភិបាលឱ្យដោះលែងសកម្មជនកំពុងជាប់ពន្ធនាគារ
---
ពលរដ្ឋខ្មែររាប់រយនាក់ រួមគ្នាធ្វើបាតុកម្ម និងដាក់ញត្តិទៅក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីថ្ងៃទី១១ តុលា ប្រឆាំងគម្រោង CLV និងការធ្វើទុក្ខម្នេញរបស់រដ្ឋាភិបាល ត្រកូលហ៊ុន ព្រមទាំងទាមទាររដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងសង្គម ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។ បាតុករទាំងនេះ គឺជាពលរដ្ឋខ្មែរ-អាម៉េរិកាំង និងសកម្មជនសង្គម សកម្មជននយោបាយ ដែលភៀសខ្លួនគេចចេញពីការតាមធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល ត្រកូលហ៊ុន ហើយបានមកដល់សហរដ្ឋអាមេរិក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #SocialActivists #PoliticalPersecutions #PoliticalPrisoners #TransnationalRepression #ArbitraryArrests #Protests #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests
បទសម្ភាសន៍​ជាមួយ​អ្នកស្រី មូរ សុខហួរ «​ជុំវិញ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​»
---
ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ក្រុម​បឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា ដែល​ទើប​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា មិន​មែន​ជា​គណបក្ស​នយោបាយ​ឡើយ។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​វា​ជា​ក្រុមប្រឹក្សា​ជាតិ​មួយ​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល ដែល​អាច​នឹង​មាន​សិទ្ធិ​ទៅ​និយាយ​បញ្ឈប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ទៅ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន​ ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​បើក​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer#Cambodia#USA#HunManet#HunSen#SocialActivists#PoliticalPersecutions#PoliticalPrisoners#TransnationalRepression#ArbitraryArrests#KMD #HunDynasty#Authoritarianism#Khmerican#KhmerCongress
Media is too big
VIEW IN TELEGRAM
បាតុករ​ជា​ស្ត្រី​អាយុ​១០៥​ឆ្នាំ៖ «ប្រទេស​ជាតិ​វេទនា​ណាស់ សន្តិភាព​តែ​លោក ហ៊ុន សែន»
---
លោកយាយ អ៊ុំ សាន្ត ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាយុ​១០៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​អស់​ជាច្រើន​ម៉ោង ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ទាំងស្រុង​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ជាមួយ​វៀតណាម និង​ឡាវ និង​ងាក​ទៅ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​យាយ​បាន​ថ្លែង​សារ​ទាំង​ទឹក​ភ្នែក ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​រំលោភ​សិទ្ធិ​មនុស្ស បណ្ដាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ត្រូវ​រង​ការ​ឈឺចាប់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #SocialActivists #PoliticalPersecutions #PoliticalPrisoners #TransnationalRepression #ArbitraryArrests #KMD #HunDynasty #Authoritarianism #Khmerican #KhmerCongress
#រូបត្លុកនយោបាយ​៖ យុទ្ធវិធី «យក​លលក​ទៅ​ទាក់​លលក កុំ​យក​ដំរី​ទៅ​ទាក់​កូន​ខ្លា» របស់​លោក ហ៊ុន សែន
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #TransnationalRepression #TNR #CPP #DivideAndConquer
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​គាំទ្រ​បក្ស​ប្រឆាំង៖ «ជា​រឿង​អាម៉ាស់»​ដែល​លោក ហ៊ុន សែន ប្រើ​សារ​អសុរោះ ហើយ​បង្ហោះ​ជា​សាធារណៈ
---
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ខឹង​ច្រឡោត​នឹង​អ្នក​សួរ​តាម​ទូរស័ព្ទ រឿង​លោក​ធ្វើ​បាប​ពលរដ្ឋ និង​ធ្វើ​នយោបាយ​បំបែកបំបាក់​សំឡេង​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ មេ​ដឹកនាំ​រូប​នេះ បាន​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រមាថ​ទៅ​លើ​អ្នក​អត្ថាធិប្បាយ​ប្រចាំ​ទូរទស្សន៍​មនសិការ​ខ្មែរ​អមត ដែល​ចោទ​ថា​លោក ហ៊ុន សែន កំពុង​ព្យាយាម​បំផ្លាញ​ទូរទស្សន៍​ក្រៅ​ប្រទេស​ផ្សាយ​តាម​អនឡាញ​មួយ​នេះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #TransnationalRepression #TNR #VokciTV #VoiceOfKhmerConscienceImmortality
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន «យក​ធនធាន​ល្អ​របស់​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ដាក់​គុក» ព្រោះ​តែ​ចង់​សងសឹក
---
អ្នក​អត្ថាធិប្បាយ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នៅ​តាម​បណ្តាញ​សង្គម លោក ស៊ន តារា ទទូច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ។ លោក​ហៅ​ការ​ចាប់​ខ្លួន​ឪពុក​លោក​ ដែល​លោក​ថា​ជា​ធនធាន​ល្អ​របស់​បក្ស​ប្រជាជន​កម្ពុជា ដោយ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជា​រឿង «សាហាវ» ព្រោះតែ​ចង់​សងសឹក​មក​លើ​រូបលោក៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/sorn-dara-urges-hun-sen-to-release-his-father-11142024133523.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SornDara #SokSunareth #TransnationalRepression #TNR #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer