វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី២២ ខែ​ឧសភា ឆ្នាំ២០២៣
១. លោក ហ៊ុន សែន បន្ត​ប្រតិកម្ម​នឹង​បណ្តា​ទូត​បរទេស​ដែល​ទៅ​ជួប​លោក កឹម សុខា
២. ប្រជាកសិករ​ជាង ២០០នាក់ បន្ត​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី
៣. ក្រុមយុវជន​ស្រឡាញ់​បរិស្ថាន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ស្នើឱ្យ​បញ្ឈប់​ការកាត់​ឆ្វៀលដី​នៅ​តំបន់​ឧទ្យានជាតិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន
៤. ក្រុមកម្មករ រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​យក​ចិត្ត​ទុកដាក់​ពី​សុខទុក្ខ​កម្មករ ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #KemSokha #ThengSavoeun #ThachHach #NhelPheap #CCFC #LandConflict #MotherNature #MotherNatureYouthMovement #NationalParks
Media is too big
VIEW IN TELEGRAM
ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #LandConflict
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ចំណាត់ការ​ចាប់ខ្លួន​ប្រធាន​សមាគម​កសិករ និង​សហការី កំពុង​ធ្វើឱ្យ​កក្រើក​ក្រុងភ្នំពេញ និង​ធ្វើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រងនូវ​ភាព​អាម៉ាស់​ភ្លាមៗ​ ក្រោយ​ព្រឹត្តិការណ៍​ស៊ីហ្គេម។ ប្រជាកសិករ និង​សមាជិក​សហគមន៍​ប្រមាណ ២០០នាក់ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដូចជា កោះកុង កំពង់ស្ពឺ និង​សៀមរាប កំពុង​លើក​គ្នា​តវ៉ា​​ដើរ​ដង្ហែ​ក្បួន​ទាមទារ​ឱ្យ​ដោះលែង​អ្នកទាំងបី ចាប់តាំង​ពី​ថ្ងៃទី១៩ ខែឧសភា រហូត​មក​ជាប់ៗ គ្នា។
#RFAKhmer #Cambodia #HunSen #CandlelightParty #ElectionKH2023 #NationalElectionCommittee #NEC #PheasantRevolution #ThengSavoeun #NhelPheap #ThanHach #CCFCCambodia #LandConflict #SEAGames #SEAGames2023 #32ndSEAGames #SportLivesInPeace
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ក្រុមប្រជាកសិករមក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ​ក្រុមប្រជាកសិករអះអាងថា អាជ្ញាធរមូលដ្ឋាន បាន​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​ និងគំរាមកំហែង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បីប្តូរវេនគ្នា​ចូលរួម​ការ​តវ៉ា​នេះ​។
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFC #CCFCCambodia #LandConflict #PheasantRevolution
Media is too big
VIEW IN TELEGRAM
ក្រុមប្រជាកសិករមក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ​ក្រុមប្រជាកសិករអះអាងថា អាជ្ញាធរមូលដ្ឋាន បាន​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​ និងគំរាមកំហែង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បីប្តូរវេនគ្នា​ចូលរួម​ការ​តវ៉ា​នេះ​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFC #CCFCCambodia #LandConflict #PheasantRevolution
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
Media is too big
VIEW IN TELEGRAM
អ្នកស្រីមូរ សុខហួរ លើកឡើងអំពីផលប៉ះពាល់ដល់ស្ត្រី និងកុមារ ដោយសារការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា
---
ប្រធានចលនាស្ត្រី ដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ បានលើកឡើងពីផលប៉ះពាល់នៃការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាទៅលើស្ត្រី និងកុមារនៅកម្ពុជា នៅចំពោះមុខក្រុមស្រ្តីជាច្រើនមកតំបន់ជាច្រើននៅក្នុងពិភពលោក ក្នុងវេទិកាស្រ្តីប្រចាំឆ្នាំពានរង្វាន់ភាពជាអ្នកដឹកនាំសកលោកលើកទី២៣ (23rd Annual Global Leadership Awards) របស់អង្គការ វ៉ាយថល វ៉យស៊ីស (Vital Voices) ដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តើអ្នកស្រី មូរ សុខហួរ បានជជែកអ្វីខ្លះពីប្រជាធិបតេយ្យធ្លាក់ចុះនៅកម្ពុជានេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #MuSochua #VitalVoices #LandConflict #ForcedEvictions #HillaryClinton #KM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចកួយ ដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធា និងបរិស្ថាននៅខេត្តសៀមរាប ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ ក្រោយតុលាការជាន់ទាបកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ ១៥លានរៀល ក្រោមបទចោទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Kuy #LandConflict #ForcedEvictions #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចកួយម្នាក់ រងការចោទប្រកាន់កាប់ទន្ទ្រានដី ដែលខ្លួនអាស្រ័យផលជាង ២០ឆ្នាំ
---
ជនជាតិដើមភាគតិចកួយម្នាក់ ដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធា និងមន្ត្រីបរិស្ថាននៅខេត្តសៀមរាប ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ ក្រោយតុលាការជាន់ទាបកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ ១៥ លានរៀល។

លោក ប្រែង ហ៊ីង រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប អះអាងថា លោកមិនបានឈូសឆាយដីរដ្ឋ ដូចការចោទប្រកាន់នោះទេ ។ លោកថា ទីតាំងដីដែលលោករងការចោទប្រកាន់ថា «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» គឺជាកេរមរតកម្ដាយលោកចែកឱ្យចាប់តាំងពីឆ្នាំ ២០០០មក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
##RFAKhmer #Cambodia #USA #HunManet #HunSen #Kuy #LandConflict #ForcedEvictions #SiemReap #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ សោកស្តាយដែលក្រសួងដែនដីមិនដោះស្រាយបញ្ហាឱ្យពួកគាត់
---
សហគមន៍រងគ្រោះដីធ្លីក្រុម១៩៧គ្រួសារ នៅខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ធ្វើដំណើរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សួរនាំពីញត្តិ ដែលបានដាក់នៅក្រសួងមួយនេះ កាលពីថ្ងៃទី២៨ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីតាមការស្នើរបស់ពួកគាត់។ ទោះជាយ៉ាងណា តំណាងក្រសួងឆ្លើយតបដោយសន្យាជាថ្មីថា នឹងយកញត្តិពួកគាត់ទៅពិភាក្សាជាមួយថ្នាក់លើ។ តំណាងសហគមន៍ សម្តែងការខកចិត្ត ដែលក្រសួងដែនដីបន្តអូសបន្លាយផ្ដល់ដំណោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ សហគមន៍ក្រុម១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង រងគ្រោះពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលបានរំលោភយកដីធ្លីពួកគាត់ តាំងពីឆ្នាំ២០០៧។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #LandConflict #KohKong #LandActivists #PetitionMinistries