វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នៅ​យប់​ថ្ងៃទី៨ មេសា ២០២៣។
១. យុវជន​បក្ស​ភ្លើងទៀន ២នាក់ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​របួស​ធ្ងន់
២. មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដែល​មាន​គុណបំណាច់​សម្រាប់​ជាតិ​ក្នុង​អាណត្តិ​ទី៦
៣. អាជ្ញាធរ​រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ស្ទង់​មតិ​អំពី​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ
៤. សាលារៀន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ចាប់ផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

#RFAKhmer #Cambodia #KNY2023 #CandleLightParty #PoliticsKH
https://www.youtube.com/live/EEWO8nQNCyM?feature=share
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នៅ​យប់​ថ្ងៃទី៨ មេសា ២០២៣។
១. យុវជន​បក្ស​ភ្លើងទៀន ២នាក់ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​របួស​ធ្ងន់
២. មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដែល​មាន​គុណបំណាច់​សម្រាប់​ជាតិ​ក្នុង​អាណត្តិ​ទី៦
៣. អាជ្ញាធរ​រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ស្ទង់​មតិ​អំពី​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ
៤. សាលារៀន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ចាប់ផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

#RFAKhmer #Cambodia #KNY2023 #CandleLightParty #PoliticsKH
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​ចន្ទ ទី១០ មេសា ២០២៣
១. មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​ចៅក្រម
២. យុវជន​បក្ស​ភ្លើងទៀន រក្សា​ជំហរ​ថា ការ​សម្ដែង​មតិ​នៅ​មុខ​ទីស្នាក់ការ​បក្ស​មិន​ខុស​ច្បាប់
៣. កម្ពុជា​ត្រៀម​បញ្ជូន​ជនជាតិ​ជប៉ុន ១៩នាក់ ទាក់ទង​នឹង​ការ​ឆបោក​តាម​អនឡាញ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ
៤. ក្រុម​យុវជន​បារម្ភ​ថា ការ​លេង​គប់​ទឹក​ប្រើ​ថង់​ប្លាស្ទិក​ក្នុង​ថ្ងៃ​ចូលឆ្នាំ ប៉ះពាល់​ដល់​បរិស្ថាន រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ទៀត...

#RFAKhmer #Cambodia #KNY2023 #environment
https://youtu.be/fLTbyGDcRwQ
​អាជីវករ​លក់ដូរ​ត្អូញត្អែរ​រឿង​លក់​មិនសូវ​ដាច់​ ​នៅ​រដូវ​បុណ្យចូលឆ្នាំ​នេះ​ ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ធ្លាក់ចុះ​ ​និង​ការនាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​។​ ​តម្រូវ​ការ​បន្លែ​ផ្លែឈើ​ ​ម្ហូបអាហារ​ ​និង​ស​ម្ភារៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មានការ​កើន​ឡើង​ ​សម្រាប់​រៀបចំ​ដង្វាយ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ប៉ុន្តែ​ ​អាជីវករ​លក់ដូរ​មួយ​ចំនួន​បែរជា​ត្អូញត្អែរ​ថា​ ​លក់​មិន​ដាច់​ទៅវិញ​ ​ដោយសារ​ពលរដ្ឋ​ហាក់​ត្បិតត្បៀត​ក្នុង​ការ​ចំណាយ​ ​ដោយសារ​ចំណូល​ធ្លាក់ចុះ​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Vendors #Economic #PhsarDaeumKor
https://youtu.be/7TALxoHHUlE
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ដូច​នៅ​ឯ​ប្រទេស​កម្ពុជា​ដែរ​។​ ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នៅ​វត្ត​ពុទ្ធ​រង្សី​ ​ក្នុង​ទីក្រុង​ម៉ែ​ល​ប៊​ន​ (​Me​l​b​our​n​e​ ) ​ក៏មាន​អ្នកមុខអ្នកការ​អូស្ត្រាលី​ ​និង​តំណាង​សហគមន៍​ខ្មែរ​ ​ព្រមទាំង​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ (​Victor​i​a​) ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​ចូលរួម​ផង​ដែរ​។​ ​នៅចំពោះមុខ​ប្រជា​ពុទ្ធបរិស័ទ​រាប់​រយ​នាក់​ ​លោក​ ​តាក់​ ​ម៉េង​ហ៊ា​ង​ ​បាន​ឡើង​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​និង​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា​ ​មាន​សេរីភាព​ ​សន្តិភាព​ ​និង​យុត្តិធម៌​ពិតប្រាកដ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​អាច​រស់​នៅដោយសុខដុមរមនា​ជាមួយគ្នា​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Politics #Australia #MengHeangTak
Media is too big
VIEW IN TELEGRAM
ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ ២០២៣ នេះ ​ប្រព្រឹត្ត​ទៅ​​ក្នុង​​​​សភាព​ស្ងប់ស្ងាត់។​​ ពលរដ្ឋ​​មិន​សូវ​ចេញ​ដើរលេង​កម្សាន្ត​​គគ្រឹក​គគ្រេង​ដូច​រាល់​ឆ្នាំ​ទេ ខណៈនៅតាម​ទី​វត្តអារាម ស្ថិត​ក្នុង​ស្ថានភាព​សោះកក្រោះ មិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃឡើយ។​ ជាក់ស្តែង ដូចវត្ត​និគ្រោធវ័ន ហៅវត្ត​គល់​ទទឹង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និងជាវត្តមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏​មិន​សូវ​អ៊ូអរ​ដែរ។

#RFAKhmer #Cambodia #KNY2023 #KhmerNewYear #YearOfTheRabbit #KolTorTeung #Pagoda
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jXwFGPzHCM/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH