វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន សែន ទម្លាយរូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ជំនួប​រវាង​លោក ជាមួយ​លោកបណ្ឌិត យ៉ង សាំងកុមារ អតីតជាប្រធានអង្គការសេដាក និងជាប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​លោក ឡឹក សុធា អតីត​បេក្ខជន​ចៅសង្កាត់ដង្កោ និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​នេះ។ ការ​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នេះ កើតឡើងបន្ទាប់​ពី​មាន​ដំណឹង​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងពីរ​រូប បានស្នើធ្វើជាសមាជិក ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបភាព៖ ហ្វេសប៊ុក SPM
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
អ្នកវិភាគ និង​យុវជនមើលឃើញថា អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គឺ​បណ្ឌិត យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទំនង​មក​ពី​រឿង​ផ្ទាល់​ខ្លួន និង​នយោបាយ​ច្រើនជាង​ហេតុផល​ដើម្បី​ជួយ​វិស័យ​កសិកម្ម។ ប៉ុន្តែមន្រ្តី​គណបក្ស​ប្រជាជនអះអាងថា ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ពួកគេ​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅ​មុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP
ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នកវិភាគនិង​យុវជន​យល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្ស​កាន់អំណាច​ទំនង​រឿង​នយោបាយ​ច្រើនជាង​ដើម្បី​ជួយ​វិស័យ​កសិកម្ម។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សភាឯកបក្ស​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០២៣
២. ប្រជាកសិករ​មួយចំនួន​បង្ខំចិត្ត​លក់ស្រូវ​ក្នុង​តម្លៃថោក ដើម្បីយក​ប្រាក់​ទៅ​សងធនាគារ
៣. សកម្មជនព្រៃឈើ និង​មន្ត្រីសង្គមស៊ីវិល​ថា គម្របព្រៃឈើ​ក្នុងដែន​អភិរក្ស​បន្តបាត់បង់​ដោយ​សារ​អំពើពុករលួយ
៤. ពលករខ្មែរមួយ​ក្រុម​ធ្វើការ​នៅប្រទេសថៃ ត្អូញត្អែរពី​ថៅកែ​មិនបើក​ប្រាក់ឈ្នួល​ឱ្យ​ពួកគេ​ប៉ះពាល់​ដល់​ជីវភាព
រួមជាមួយ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣
១. ព្រះមហាក្សត្រ​យាង​ចូលរួម​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្តកំពង់ធំ
២. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ឥរិយាបថ​លូន​ក្រាប​សំពះ​របស់​មន្ត្រី​រាជការ​ទៅ​គ្រួសារ​ត្រកូល​«ហ៊ុន» ជា​ការ​«ជ្រុល​ហួសហេតុ»
៣. សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ចាប់ និង​ផ្ដន្ទាទោស​អ្នក​នៅ​ពីក្រោយ​ការបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ
៤. ទន្លេសេសាន​ខេត្តរតនគិរី រីង​គោក​រាក់​ផ្នែកខ្លះ​ដោយសារ​កំដៅ​ថ្ងៃ​ឡើងខ្លាំង ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #NorodomSihamoni #HunManet #KuochChamroeun #YengVirak #RoyalPlowingCeremony #ElectionKH2023 #NEC #GDP #ForestCrimes #PreyLang #SesanRiver #SEAGames
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣៖

១. បក្សប្រឆាំងចំនួន៤ ត្រៀមបង្កើតសម្ព័ន្ធភាពជាមួយគ្នាដើម្បីប្រជែងជាមួយបក្សកាន់អំណាច
២. ក្រុមយុវជន ខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់ពីពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល
៣. លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រជាតិជួយពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងមានលោក សម រង្ស៊ី ចូលរួមពិភាក្សាជុំវិញប្រធានបទ ថាតើរដ្ឋាភិបាលមានកាតព្វកិច្ចបែបណាក្នុងការជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរនៅក្រៅប្រទេស
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Israel #Palestine #Gaza #HunManet #SamRainsy #OppositionAlliance #CandlelightParty #KhmerWillParty #GDP #CambodiaReformParty #InformalEconomicSector #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RxePijXX0VY
16x9-RFA Video Watermark.00_02_26_18.Still002.jpg
568.5 KB
គណ​បក្ស​ភ្លើង​ទៀន​ និង​គណបក្ស​នយោបាយ​​៣ទៀត​បាន​ប្រកាស​ចង​សម្ព័ន្ធ​ដើម្បី​បង្រួប​បង្រួម​កម្លាំង​អ្នក​ប្រជា​ធិបតេយ្យ។​ ​តើ​ការ​ចង​សម្ព័ន្ធ​ភាព​នេះ​ មាន​ន័យ​យ៉ាង​ណា​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា? 

​លោក​ ​ថា ថៃ​ ​មាន​សម្ភាសន៍​ផ្ទាល់​មួយ​ជាមួយ​លោក​ ​គីមសួរ ភិរិទ្ធ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ជុំវិញ​បញ្ហា​នេះ៖​https://www.facebook.com/rfacambodia/videos/337454462287849/?mibextid=zDhOQc

#RFAKhmer#Cambodia#HunManet#OppositionAlliance#CandlelightParty#KhmerWillParty#GDP#CambodiaReformParty
គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​១២​ផ្សេង​ទៀត​ ​ស្រប​ពេល គណ​បក្ស​ភ្លើង​ទៀន ​ក៏​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស​នយោបាយ​ចំនួន​៣ទៀត​ដែរ។​

លោក​ ​ទីន ហ្សាការីយ៉ា​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកវិភាគ​លោក​ ​គឹម សុខ​ ជុំវិញ​រឿង​នេះ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/865285704800955

#RFAKhmer#Cambodia#HunManet #HunSen#CPP​ ​#OppositionAlliance#CandlelightParty#KhmerWillParty#GDP#CambodiaReformParty#DynasticRules #KimSok
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សកម្លាំងជាតិមិនទាន់សម្រេចចិត្តចូលរួមសម្ពន្ធភាពជាមួយគណបក្សភ្លើងទៀននៅឡើយទេ
២.សង្គមស៊ីវិលថាករណីជនបរទេសផលិតវីដេអូអាសអាភាសនឹងធ្វើឱ្យអាប់ឱនកិត្តិយសជាតិធ្ងន់ធ្ងរ
៣.អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាកំពុងខ្វះខាតជីវិតសម្រាប់ចិញ្ចឹមជីវិត
៤.អ្នកចូលចិត្តជិះកង់ផ្សងព្រេងម្នាក់ជិះកង់ឆ្លង៦ប្រទេសរៃប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #OppositionAlliance #CandlelightParty #KhmerWillParty #GDP #CambodiaReformParty #InformalEconomicSector #NationPowerParty #RokarVillagers #HIV #Battambang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/T3qQb1LgUd4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិល២០ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ
២. ប្រពន្ធលោក កង សារ៉ន ថា អាជ្ញាធរបង្ខំប្តីលោកស្រីឱ្យសុំទោសជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព
៣. លោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិគិរីរម្យជាង២រយហិកតារបន្ថែមទៀតឱ្យក្រុមហ៊ុនស្និទ្ធនឹងត្រកូលហ៊ុន មុនលោកចុះចេញពីតំណែងនាយករដ្ឋមន្ត្រី
៤. បក្សក្រៅរដ្ឋាភិបាល និងពលរដ្ឋ ទាមទារឱ្យមេឃុំដំណាក់សុក្រំ ខេត្តកំពត ពីបក្សកាន់អំណាច បង្ហាញរបាយការណ៍ធ្វើផ្លូវពីឆ្នាំ២០២២
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #KorngSarorn #SuongKhen #KhmerNationMother #WaterFestival #TeachersWithDisabilities #GDP #CandlelightParty #CPP #KiriromNationalParkLandCeding #KiriromNationalPark #OneMoreLtd #ChoeungSokuntheavy #ChoeungSopheap

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8cgTIOdc9Nc
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត៖ ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នឹងត្រូវផ្លាស់ប្ដូរ ក្រោយបែកធ្លាយវីដេអូមានជនបរទេសរាំច្រៀងក្នុងពន្ធនាគារ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅទីបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3YoTvLB
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #SarSokha #ChhornSanath #NuthSavana #MinistryofInterior #MoI #DirectorateGeneralofPrisons #GDP #Prisons #Drugs #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Viral party video shot inside Cambodian prison prompts leadership reshuffle
---
Cambodia has appointed a new director at Phnom Penh’s Prey Sar prison after a leaked video of a party inside the facility showed prisoners dancing, drinking and appearing to handle drugs.
👉 https://www.rfa.org/english/news/cambodia/prey-sar-prison-party-video-facebook-10172024170051.html
---
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #SarSokha #ChhornSanath #NuthSavana #MinistryofInterior #MoI #DirectorateGeneralofPrisons #GDP #Prisons #Drugs