វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងជាទីមេត្រី!
ទាក់ទង នឹង ការ ប្រើអំពើ ហិង្សា និងការ បៀតបៀន ផ្លូវភេទ លើ ស្ត្រី នៅកម្ពុជា សង្គម ស៊ីវិល និង ប្រជាពលរដ្ឋ បានដាក់ លិខិត ចំហ រួមគ្នា ទៅ ក្រសួងពាក់ព័ន្ធ ចំនួន៣ ដើម្បី សុំ ឲ្យ ចាត់ការ តាម ផ្លូវច្បាប់ ប្រកប ដោយ តម្លាភាព និង យុត្តិធម៌ ដែល ជាប់ពាក់ព័ន្ធ នឹង ក្រុម ឧកញ៉ា មួយ ចំនួន។
តើ មាន ហេតុផល អ្វីខ្លះ បាន ជា សង្គម ស៊ីវិល ស្នើឲ្យ រដ្ឋាភិបាល ដោះស្រាយ អំពើ ហិង្សា និង បៀតបៀន ផ្លូវ ភេទ ក្នុង អំឡុង ពេល កម្ពុជា កំពុងវក់វី ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩?
តើស្ដ្រី ជាជន រង គ្រោះ អាច ទទួល បាន យុត្តិធម៌ តាម ផ្លូវ ច្បាប់ បាន កម្រិត ណា ដែរ?
យើង នឹង មាន កិច្ច ពិភាក្សា លំអិត ជុំវិញ រឿង នេះ ក្នុង នាទី វេទិកា អ្នក ស្តាប់ របស់ វិទ្យុអាស៊ីសេរី នៅ យប់ ថ្ងៃសុក្រ ទី១៤ ខែឧសភា នេះ។ ប្រសិនបើ លោក អ្នក នាង មាន ជា សំណួរ ឬ មតិ យោបល់ សូម លោក អ្នក នាង ដាក់ លេខទូរស័ព្ទ នៅក្នុង ប្រអប់ ផ្ញើសារ ឬ Messenger ហ្វេសប៊ុក ឬ សរសេរ ក្នុង ខ្ទង់ ខំមិនត៍ ហ្វេសប៊ុក អាស៊ីសេរី ពេល កំពុង ផ្សាយ ផ្ទាល់។ យើងខ្ញុំ នឹង ទាក់ទង ទៅ លោក អ្នក នាង វិញ។ សូមអរគុណ!!!
#RFAKhmer #Violence #Harassment #Women
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ថា ការ​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ពី​ដំណាក់​ក្រុម​សន្តិ​សុខ​នៅ​មុខ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ តុលា គឺ​ផ្ទុយ​ពី​បញ្ញត្តិ​សិទ្ធិ​មនុស្ស​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ ទោះ​បី​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល​ថា ការ​រិះគន់​រដ្ឋាភិបាល​អំពី​ស្ថាន​ភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស គឺ​ជា​ការរំលោភ​បំពាន​អធិបតេយ្យភាព ដែល​មិន​យល់​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា។
អានអត្ថបទពិស្តារ៖
#RFAKhmer #HumanRights #PPA #Women #CambodiaPeaceat30
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​សំណុំ​រឿង​លោក អាឡិច នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​សំណុំ​រឿង​ក្រុម​ស្ត្រី​ក្លាហាន​វិញ​ត្រូវ​បាន​លើកពេល​តាម​សំណើ​របស់​មេធាវី។ អាជ្ញាធរ​ពន្ធនាគារ​បាន​បញ្ជូន​ក្រុម​ស្ត្រី​ក្លាហាន​ដែល​ធ្លាប់​ទាមទារ​យុត្តិធម៌​សង្គម ទៅ​កាន់​សាលាឧទ្ធរណ៍។
អានអត្ថបទពេញ៖
#RFAKhmer #HumanRights #Court #Women
សកម្ម ជន ដីធ្លី ក្នុង ខេត្ត កោះកុងលោកស្រី ផាវ ញើង លើកឡើង ថា «បងឈឺចាប់ណាស់ នៅពេលឮពាក្យ ថា ទិវា សុភមង្គល ហើយ លើកទី១ហើយ ដែល បង បានឮ។ បង អត់ដែល បានឮទេ ព្រោះក្ដីស្រឡាញ់ ក៏ ដោយ សុភមង្គល ក៏ដោយ ភាព កក់ ក្ដៅ ក៏ ដោយ សុខសន្តិភាព ក៏ ដោយ បង ឮ តែ គេ និយាយ តែ ចំពោះ បង បងអត់ដែល ទទួល បាន ការកក់ក្ដៅ ទាំង អស់ ហ្នឹង ចឹង ចង់ ផ្ដាំផ្ញើ ទៅ រដ្ឋាភិបាល ថា ដើម្បី ឱ្យ ទិវា សុភមង្គល ក៏ដោយ ទិវា ក្ដីស្រលាញ់ ក៏ ដោយ លុះត្រាណា ប្រទេសយើង មាន សុខ សន្តិភាព ពិត...»។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Peace #Happiness #Women
Media is too big
VIEW IN TELEGRAM
ក្រុមស្រ្ដីស្នើឱ្យបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងក្មេងស្រី
---
ក្រុមស្ត្រីដែលរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងការបៀតបៀនរាងកាយ ស្នើឱ្យរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងបញ្ឈប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។ ការស្នើនេះ អំឡុងពេលក្រុមអង្គការ សមាគម សហជីព និងអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០០ នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ វិច្ឆិកា ដើម្បីសម្ដែងមតិពីបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីដែលកំពុងកើតមាននៅកន្លែងការងារ និងការតស៊ូមតិដើម្បីឱ្យមានយុត្តិធម៌សង្គម។
#RFAKhmer #Cambodia #HumanRightsKH #Violence #Women #Justice #StopViolentAgainstWomen

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋស្នើអាជ្ញាធររដ្ឋាភិបាលឈប់សម្ដែងធ្វើជាគោរពសិទ្ធិស្ត្រី និងងាកមកដោះស្រាយបញ្ហារបស់ស្ត្រី
---
ក្រុមស្ត្រីរងគ្រោះដោយអំពើហិង្សាចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ចូលរួមដោះស្រាយបញ្ហារបស់ស្ត្រី និងបញ្ឈប់អំពើហិង្សាលើស្ត្រី។ លើសពីនេះ ពួកគាត់ថាមន្ត្រីអាជ្ញាធរ តែងចេញមុខអះអាងថា កម្ពុជាគោរពសិទ្ធិស្ត្រី ដោយបង្ហោះសារព្រោងព្រាតនៅមុនថ្ងៃ ៨មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិនោះ គ្រាន់តែជាការសម្ដែងឱ្យឃើញល្អតែខាងមុខ ឯការពិតស្ត្រីជាច្រើននាក់ កំពុងរងអំពើហិង្សា ការយាយីធ្វើបាប និងត្រដររស់ក្នុងទុក្ខវេទនា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/women-victims-urge-the-government-to-solve-their-issues-by-respecting-women-rights-03082024045035.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ChhimSithar #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #HumanRightsKH #Violence #Women #Justice #StopViolentAgainstWomen #WorkersKH #NagaWorld #Court #ChhimSithar
Media is too big
VIEW IN TELEGRAM
ប្រធានកិច្ចការស្ត្រី គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកទទួលបាន ពានរង្វាន់កិត្តិយស «អ្នកតស៊ូដើម្បីសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»ពីបណ្ដាញស្ត្រីសេរីអន្តរជាតិ។

#RFAKhmer #Cambodia #Thailand #HunManet #HunSen #KeaVisal #KPP #CNRP #KampongCham #Women #Protest #BoreyPipupThmey #NewWorld #Seize #Economy #EconomicCrisis #FinancialCrisis #RealEstateKH #DynasticRule #NepotisticPractices


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH