វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រធានគណៈកម្មាធិការប្រតិបត្តិប្រចាំក្រុងតាខ្មៅ រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី១ កញ្ញា បានប្តឹងទៅក្រសួងមហាផ្ទៃ ករណីចៅសង្កាត់ស្វាយរលំលោក ហ៊ុន សុខុន មិនយល់ព្រមចុះហត្ថលេខាលើឯកសារសុំផ្លាស់ប្តូរចៅសង្កាត់រងទី២ មកពីគណបក្សភ្លើងទៀន។

ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀន លោក សំ វិបុល លើកឡើងថា លោកបានយកពាក្យសុំប្តូរចៅសង្កាត់រងទី២ នៃសង្កាត់ស្វាយរលំឈ្មោះ មី សោភ័ណ ជំនួសមកឈ្មោះ ឃ្លោក នរិន្ទ វិញ ជាច្រើនលើកច្រើនសាមកហើយ តែចៅសង្កាត់ស្វាយរលំមិនព្រមចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរនោះទេ ដោយលើកហេតុផលថា ថ្នាក់ក្រុងមិនឲ្យទទួល។ លោក សំ វិបុល ក៏សម្រេចចិត្តស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ដោយប្តឹងទៅក្រសួងមហាផ្ទៃឲ្យជួយអន្តរាគមន៍។
#RFAKhmer #Cambodia #HunSen #HunManet #NuthSavana #TochThoeung #CLP #CandlelightParty #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣៖

1. មន្ត្រីបក្សប្រឆាំងរិះគន់លោក ហ៊ុន ម៉ាណែត ថាគួរតែដោះស្រាយបញ្ហាក្នុងស្រុកសិនចាំជំរុញអាស៊ានដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
2. ប្រពន្ធលោក ថាច់ សេដ្ឋា ទទូចឲ្យតុលាករដោះលែងប្តី ព្រោះសុខភាពលោកកាន់តែទ្រុឌទ្រោមខ្លាំង
3. គ្រួសារលោក តូច ថឹង បារម្ភពីស្ថានភាពជំងឺភ្នែកប្ដីដែលទើបវះកាត់រួច
4. វេទិកាវិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពីការដំឡើងគោរមងារដល់លោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ ក្រោយពេលលោកក្លាយជានាយករដ្ឋមន្ត្រីត្រឹមជិត២សប្ដាហ៍ …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetCabinet #Asean #Myanmar #Politics #CandlelightParty #ThachSetha #TochThoeung #Asean #Myanmar
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/FKgrph7EVMo
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ សាលាឧទ្ធរណ៍បន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀន៣នាក់ នៅពន្ធនាគារ
៚ អ្នកឃ្លាំមើលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តត្រូវការចិនជាខ្នងបង្អែក
៚ សង្គមស៊ីវិលថា កម្ពុជាត្រូវពង្រឹងច្បាប់ ខណៈអាមេរិកសន្យាជួយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
៚ សមាគមបណ្ដាញយុវជនកម្ពុជា រកឃើញបទល្មើសជួញដូរសត្វព្រៃបន្តកើតមាននៅតំបន់ព្រៃឡង់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #XiJinping #DiamondHexagonCooperation #HunManetCabinet #CandlelightParty #CLPActivists #EngSroy #VongRunny #TochThoeung #PoliticalPrisoners #HumanTrafficking #HengKimHong #CYN #Environment #WildlifeTrade #EndangeredWildlife #SOS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/hvabE1r8TNY
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់នៅថ្ងៃទី១០ ខែវិច្ឆិកា
---
តុលាការកំពូលនៅថ្ងៃទី០៦ ខែវិច្ឆិកា បានបើកសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់មន្រ្តីគណបក្សភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែតលោក ចៅ វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងរឿងធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា និងសវនាការក្នុងសំណុំរឿងរបស់មន្រ្តីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមម្នាក់ទៀតគឺលោក តូច ថឹង ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
#RFAKhmer #Cambodia #HunManet #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
Media is too big
VIEW IN TELEGRAM
តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូប ទោះបីមានជំងឺធ្ងន់ធ្ងរ
---
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក យូរ ប៊ុនឡេង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសសាលដីកា ដោយមិនដោះលែងលោក ចៅ វាសនា និងលោក តូច ថឹង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា ការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ជារឿងត្រឹមត្រូវ។ គ្រួសារ និងសង្គមស៊ីវិលខកចិត្តនឹងតុលាការកំពូល ដែលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីបក្សភ្លើងទៀន ពីររូបនៅក្រៅឃុំ ទោះបីជាពួកគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវការពេទ្យជំនាញព្យាបាលចំបាច់ក៏ដោយ។
#RFAKhmer #Cambodia #HunManet #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលសង្គមរិះគន់ រដ្ឋាភិបាលប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
២. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀន ពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
៣.ចលនាស្ត្រីបក្សភ្លើងទៀនចោទ អាជ្ញាធរថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែថាតើកម្ពុជានៅមានឯកភាពជាតិ និងអធិតេយ្យជាតិ ដែរទេ ខណៈកម្ពុជាប្រារពខួប៧០ឆ្នាំ ដែល
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងនោះ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #Vendors #Economic #Loan #Microfinance #Bank #Debt
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9O9AErkHytI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
២. ចលនាស្ត្រីបក្សភ្លើងទៀនចោទអាជ្ញាធរ ថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៣. អ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាល ថាប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
៤. ពលរដ្ឋខេត្តបាត់ដំបងអះអាងថា ជនជាតិវៀតណាមមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #CPP #RulingParty #IllegalFishing #FishingKH #TonlesapLake #Battambang #Vietnamese
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ruQ0rLs5kk0
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គ្រួសារជនជាប់ឃុំថា មន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង រងសម្ពាធផ្លូវចិត្តក្រោយអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាល
២. អ្នកជំនាញប្រវត្តិសាស្ត្រ ចោទថា វីដេអូស្ត្រីវៀតណាមនៅប្រាសាទអង្គរវត្ត ប៉ះពាល់តម្លៃវប្បធម៌ខ្មែរ
៣. អ្នកឃ្លាំមើលថា លោក ទៀ សីហា ទៅទស្សនកិច្ចនៅវៀតណាម ទំនងចង់ថ្លឹងថ្លែងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងវៀតណាម
៤. លោក ហ៊ុន ម៉ាណែត ថានឹងប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #China #HunManet #TeaSeiha #PhanVanGiang #GovernmentPrivateSectorForum #19thGPSF #TochThoeung #CandlelightParty #AngkorWat #HuaQuocAnh #Podcast #CambodiaThisWeek #SamPoly #SekBandith #KimSok
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GmBsfk3OHb0
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សភ្លើងទៀនរង «សម្ពាធផ្លូវចិត្ត» កាន់តែខ្លាំង ក្រោយមន្ត្រីបញ្ជូនទៅឃុំនៅពន្ធនាគារដាច់ស្រយាល
---
គ្រួសារឱ្យដឹងថា ស្ថានភាពរបស់មន្រ្តីបក្សភ្លើងទៀនលោក តូច ថឹង កំពុងរងសម្ពាធផ្លូវចិត្តខ្លាំង ក្រោយអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ឆ្ងាយពីគ្រួសារ។ គ្រួសារស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាក្នុងការផ្ទេរលោក តូច ថឹង ដែលកំពុងមានជំងឺប្រចាំកាយ មកពន្ធនាគារនៅភ្នំពេញវិញ ដើម្បីងាយស្រួលឱ្យក្រុមគ្រួសារទៅសួរសុខទុក្ខ និងផ្គត់ផ្គង់ថ្នាំពេទ្យ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GmBsfk3OHb0
#RFAKhmer #Cambodia #Politics #CandleParty #TochThoeung #Court #PoliticalTool #HunamRights #Democracy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH