វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.65K videos
87 files
7.56K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​តំបន់​អភិវឌ្ឍន៍ CLV
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ពួក​គេ​ព្រួយ​បារម្ភ​ថា តំបន់​អភិវឌ្ឍន៍ CLV ធ្វើ​ឱ្យ​កម្ពុជា​អាច​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​នាពេល​អនាគត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts
Hun Sen warns of more arrests related to Vietnam-Laos cooperation deal
---
Cambodia’s Senate President Hun Sen on Monday again threatened to arrest anyone who tries to organize a demonstration in the country against an economic cooperation agreement with Vietnam and Laos that has been a subject of online debate over the last month.
👉 https://www.rfa.org/english/news/cambodia/hun-sen-clv-arrests-08122024182133.html
---
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ទឹក​ដី​កម្ពុជា​ចេញ​ពី​គម្រោង CLV
---
ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបនិងប្រទេសកាណាដាអាមេរិកខាងជើង បានបញ្ជាក់ ជំហរថា នឹងធ្វើបាតុកម្មបន្តបន្ទាប់ទៀត ទាមទារឱ្យលោក ហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ត្រូវតែដកទឹកដីកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍(CLV)។ ពួកគាត់បានលើកឡើងថា គម្រោងនេះ នឹងដាក់ប្រទេសកម្ពុជាប្រឈម បាត់បង់ទឹកដីខ្មែរ៤ខេត្ត ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅថ្ងៃអនាគត។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/d1VkygNDasM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​បក្ស​ប្រឆាំង​ថា ​រឿង​ CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់​បាំង​ទាំង​នៅ​ក្នុង​សភា​
---
មន្រ្តីបក្សប្រឆាំងអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កន្លងទៅត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងមិនឱ្យសមាជិកមកគណបក្សជំទាស់បានដឹង ឬចូលរួមជជែកសួរដេញដោលទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចោទថាសមាជិកភាមកពីបក្សជំទាស់នៅក្នុងសភាពជាច្រើនអាណត្តិកន្លងទៅមិនបានចេញមុខតវ៉ាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ ជាអ្នកនៅពីក្រោយការបញ្ឆេះ​កំហឹង​ឱ្យពលរដ្ឋងើបតវ៉ានៅពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចចាប់ខ្លួនប្អូនប្រុសលោក ហៃ វណ្ណា ពីបទញុះញង់រឿងគម្រោង CLV
---
ព័ត៌មានចុងក្រោយ ដែលអាស៊ីសេរីទទួលបានឲ្យដឹងថា ប្អូនប្រុសលោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត ត្រូវសមត្ថកិច្ចចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ សមត្ថកិច្ចអះអាងថា លោកពាក់ព័ន្ធសកម្មភាពអូសទាញប្រជាពលរដ្ឋឱ្យប្រមូលផ្តុំធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល និងប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃទី១៨ ខែសីហានេះ។ មកដល់ពេលនេះ សមត្ថកិច្ចពុំបង្ហាញឱ្យដឹងថា លោក ហៃ វណ្ណនិត កំពុងជាប់ឃុំនៅកន្លែងណានៅឡើយទេ គិតត្រឹមយប់ថ្ងៃទី១៧ ខែសីហា៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hay-vanna-claimed-that-his-brother-had-disappeared-after-govt-threatened-his-family-08172024131313.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience
2010-11-16T120000Z_50767280_GM1E6BG0ZXC01_RTRMADP_3_CAMBODIA.JPG
1.4 MB
EXPLAINED: Why is Cambodia threatening arrests over a 3-nation economic zone?
---
Cambodia’s top government officials threatened arrests and dispatched a heavy police presence around the country this week to head off protests against the Cambodia-Laos-Vietnam Triangle Development Area, or CLV.
👉 https://www.rfa.org/english/news/cambodia/vietnam-cambodia-protest-clv-development-triangle-08162024144621.html
---
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #CLV #CLVDTA #TerritorialIntegrity #Sovereignty
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចបិទទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងឃាត់ខ្លួនសមាជិក៤នាក់
---
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែសីហា បញ្ជាឱ្យសមត្ថកិច្ចបិទទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងឃាត់ខ្លួនសមាជិក៤នាក់ ដោយមិនបញ្ជាក់ពីមូលហេតុ។ ការឃាត់ខ្លួននេះ គឺស្របពេលរដ្ឋាភិបាលរបស់ត្រកូល «ហ៊ុន» កំពុងដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសត្រៀមបង្ក្រាបអ្នក ដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមទាំងបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដែលរិះគន់លើបណ្ដាញសង្គមថា រដ្ឋាភិបាលអាចធ្វើឱ្យបាត់ទឹកដីទៅឱ្យប្រទេសវៀតណាម ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍជាមួយប្រទេសវៀតណាម។
https://www.rfa.org/khmer/news/human-rights/four-ksila-youths-arrested-with-no-reason-08182024041823.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CourtKH #KSILA #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #KSILA #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សាធារណៈជនថ្កោលទោសរដ្ឋាភិបាល ដែលបង្ខំសិស្សឱ្យគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV
---
សាធារណជនបានបញ្ចេញប្រតិកម្ម ចំពោះសាលារៀននានា តម្រូវឱ្យកុមារតូចៗ រៀននៅបឋមសិក្សា ចេញសូត្រតែសេចក្ដីគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) តាមការណែនាំពីមេបក្សកាន់អំណាច គឺលោក ហ៊ុន សែន ។ ពលរដ្ឋនិងអ្នកឃ្លាំមើលហៅអំពើបែបនេះ ថា ជារឿងហួសហេតុខុសច្បាប់ និង បំផ្លាញទំពាំងស្នងឫស្សីរបស់ជាតិ ដែលជាសញ្ញាគ្រោះថ្នាក់ដល់ប្រទេសជាតិ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bS4trgl-kKw
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #Students #SchoolChildren #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer