វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នកនិពន្ធ និងយុវជន លើកឡើងថា ការអានសៀវភៅច្រើន ជំរុញឱ្យពលរដ្ឋចេះគិតពីប្រយោជន៍ជាតិ និងដោះស្រាយបញ្ហាជីវិត។ ពួកគាត់ ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាអ្នកអានមានការកើនឡើង ក៏ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យបានទូលំទូលាយបន្ថែមទៀតពីសំណាក់ស្ថាប័នពាក់ព័ន្ធ តាមរយៈបង្កើនកម្មវិធីអំណានថ្នាក់ខេត្ត និងជាតិឱ្យបានច្រើន។

ការលើកឡើងនេះ ស្របពេលការតាំងពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី៩ ដល់១១ មីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ នារាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាអំណាន លើកទី៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ អ្នកនិពន្ធសៀវភៅលើកឡើងថា ការអានសៀវភៅជារឿងសំខាន់សម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ឆ្ពោះទៅរកការអភិវឌ្ឍគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានភាពរីកចម្រើន និងលុបបំបាត់អំពើអយុត្តិធម៌សង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #NationalReadingDay #NRD2024 #CambodiaBookFair #InstituteofTechnologyofCambodia