វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ហ៊ុន ម៉ានី៖ រដ្ឋមន្ត្រីមាន​ប្រវត្តិ​អាស្រូវ​ស្នេហា និង​ហិង្សា​ផ្លូវ​ភេទ
---
លោក ហ៊ុន ម៉ានី ជា​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ក្នុងចំណោម​កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​៥​នាក់ ត្រូវ​បាន​ឪពុក​រុញ​ឲ្យ​ចូល​វិស័យ​នយោបាយ​ទាំង​វ័យក្មេង។ លោក ហ៊ុន សែន បាន​ឲ្យ​កូន​លោក ហ៊ុន ម៉ានី ប្រឡូក​ចូល​នយោបាយ​នេះ ដើម្បី​ត្រៀម​ស្នង​តំណែង​ដឹកនាំ​ស្ថាប័នរដ្ឋ​ត​ពូជ​ជាមួយ​កូនប្រុស​របស់​លោក​ពីរ​រូប​ទៀត។ តើ​លោក ហ៊ុន ម៉ានី មាន​ប្រវត្តិ​បែប​ណា?

លោក​ ​ទីន ហ្សាការីយ៉ា ​រាយការណ៍​ពិស្តារ​ អំពី​ជីវប្រវត្តិ​របស់​រដ្ឋមន្ត្រី​រូប​នេះ​៖
#RFAKhmer #HunSen #HunManet #HunMany #MinistryofCivilService #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ២៥ ខែកញ្ញា បានឈរស្រែកទាមទារតវ៉ានៅខាងមុខអគារក្រសួងអប់រំយុវជន និងកីឡា និងធ្វើដំណើរដោយថ្មើរជើងទៅបួងសួងនៅព្រះអង្គដងកើ រួចបន្តដំណើរទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
លុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌។ នេះជាការតវ៉ាលើកទី៨ហើយរបស់យុវជន កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។ ក្នុងការតវ៉ានេះ លោក កែវ សុវណ្ណឫទ្ធិ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញហាមឃាត់ គំរាមកំហែង និងប្រើអំពើហិង្សាដោយវាយដំទៅលើរូបលោកផង។

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ក្រសួង​មុខងារ​សាធារណៈ​ ​មិនទាន់​ឆ្លើយតប​សំណើ​សុំ​កិច្ច​អន្តរាគមន៍​រឿង​លុបឈ្មោះ​អតីត​គរុសិស្ស​ចេញពី​ក្របខ័ណ្ឌ
---
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សខកចិត្ត ដែលក្រសួងមុខងារសាធារណៈមិនដោះស្រាយលើការលុបឈ្មោះលោកពីក្របខណ្ឌ
---
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី៩ ខែតុលា សម្ដែងការមិនពេញចិត្ត ចំពោះក្រសួងមុខងារសាធារណៈ ដែលមិនផ្ដល់ដំណោះស្រាយជាក់លាក់ណាមួយ ចំពោះសំណើសុំកិច្ចអន្តរាគមន៍របស់លោកទៅកាន់ លោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ កាលពី២សប្ដាហ៍មុន។

លោក កែវ សុវណ្ណឫទ្ធិ ធ្វើដំណើរបន្តទៅកាន់ក្រសួងអប់រំយុវជន និងកីឡា នៅម៉ោង ១ រសៀលនេះ ដើម្បីស្រែកទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌៕

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខណ្ឌដូនពេញប្រើអំពើហិង្សាលើ អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយជាលើកទីពីរ
---
អាជ្ញាធរខណ្ឌដូនពេញក្នុងឯកសណ្ឋានស៊ីវិល នៅរសៀលថ្ងៃទី៩ ខែតុលា បានចាប់ទាញ រុញច្រានអតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បញ្ចូលទៅក្នុងរថយន្ត ក្នុងពេលលោកកំពុងឈរស្រែកតវ៉ានៅពីមុខក្រសួងអប់រំ យុវជន និងកីឡា លើមហាវិថីព្រះនរោត្តម ដើម្បីឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌។

ក្រោយរងអំពើហិង្សា លោក កែវ សុវណ្ណឫទ្ធិ បានប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខណ្ឌដូនពេញបានវាយដំ លោក និងអ្នកថតរូបលោក រហូតធ្វើឱ្យលោករងរបួស និងរហែកអាវ។ លោក កែវ សុវណ្ណឫទ្ធិ ខកចិត្តលើការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមកលើពលរដ្ឋខ្លួនឯងទាំងគ្មានកំហុសបែបនេះ។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​បាន​រង​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​អះអាង​ខ្លួន​ថា​ជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ខណៈ​រូប​លោក​ឈ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​កាល​ពី​ថ្ងៃ​ច័ន្ទ។​ ​លោក​អះអាង​ថា​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សមត្ថកិច្ច​​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ ​និង​អ្នក​ថតរូប​លោក។​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​ជុំវិញ​បញ្ហា​នេះ​ដូច​ត​ទៅ៖​

#RFAKhmer#Cambodia#HunSen#HunManet#HunMany#HangChuonNaron #KeoSovannrith#NationalInstituteofPhysicalEducationandSport#NIPES #MOEYS​​ #MinistryofCivilService
Media is too big
VIEW IN TELEGRAM
លោក កែវ សុវណ្ណឫទ្ធិ ប្តឹងអាជ្ញាធរខណ្ឌដូនពេញ ដែលប្រើហិង្សាលើរូបលោកទៅកាន់ក្រសួងមហាផ្ទៃ
---
អតីត​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណ​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​១២​តុលា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្តឹង​អាជ្ញាធរ​ខណ្ឌដូនពេញ ជុំវិញ​ការប្រើ​អំពើហិង្សា​លើ​រូបលោក កាលពី​ថ្ងៃទី​៩ ខែតុលា​។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService #MinistryofInterior #GeneralCommissariatofNationalPolice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ កាលពីថ្ងៃទី១៦តុលា បានទៅទទួលលិខិតឆ្លើយតបពីក្រសួងមុខងារសាធារណៈ របស់កូនលោក ហ៊ុន សែន។ ក្រសួងបានច្រានចោលសំណើររបស់លោក ដោយអះអាងថាបញ្ហារបស់លោកមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនេះទេ។

ទោះយ៉ាងណា លោក កែវ សុវណ្ណឫទ្ធិ អះអាងថាលោកនឹងដាក់លិខិតមួយផ្សេងទៀតទៅរដ្ឋសភាដើម្បីបន្តរកយុត្តិធម៌ ជុំវិញការបណ្តេញលោកចេញពីក្របខ័ណ្ឌសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហើយលោកក៏នៅតែបន្តការតវ៉ានៅមុខក្រសួងអប់រំបើទោះជារងអំពើហិង្សាជាច្រើនលើកក៏ដោយ៕

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService #MinistryofInterior #GeneralCommissariatofNationalPolice
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនអាចធ្វើការតាមវិជ្ជាជីវៈ
---
អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ដោយសារតែអង្គភាពប្រឆាំងអំពើពុករលួយមិនមានឯករាជ្យភាព ដូច្នេះមន្ត្រីដែលអង្គភាពនេះ ប្រឡងជ្រើសរើសនឹងមិនអាចកាត់បន្ថយអំពើពុករលួយបាននោះឡើយ។ ការលើកឡើងបែបនេះ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមចំនួន៣៣នាក់ទៀត។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/rK87gNLLxE4
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunMany #OmYentieng #AntiCorruptionUnit #ACU #MinistryofCivilService
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer