វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកការពារ​សិទ្ធិ​ស្ត្រី និង​អ្នក​ច្បាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​យុត្តិធម៌​ដល់​ស្ត្រី ដែល​រងគ្រោះ​ដោយសារ​ការ​ចាប់​ច្រឡំ​នៅ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ប្រមូល​អ្នក​ប្រកប​របរ​ផ្លូវភេទ​នៅ​ផ្លូវ​វេងស្រង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​២​រូប ដែល​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ចាប់​ច្រឡំ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​វិញ ព្រោះ​ត្រូវ​ឈឺចាប់ ខូច​ឈ្មោះ ដោយសារ​ការ​យល់​ច្រឡំ​ថា ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #VengSreng #womenrights #entertainment #sexualworkers
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថារដ្ឋាភិបាលមិនបានខ្ចីលុយចិនដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ
២. គណបក្សភ្លើងទៀន ជំរុញឱ្យបក្សកម្លាំងជាតិចូលរួមជាមួយ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»មុនពេលបោះឆ្នោតព្រឹទ្ធសភា
៣. ការសិក្សាស្រាវជ្រាវ រកឃើញថា ការធ្វើអាជីវកម្មរ៉ែមាស រំលោភសិទ្ធិមនុស្ស និងប៉ះពាល់បរិស្ថានក្នុងខេត្តចំនួន៤
៤. អតិថិជនទិញផ្ទះពីក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ទទូចឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយរឿងក្រុមហ៊ុនរំលោភកិច្ចសន្យា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #Vietnam #HunManet #HunSen #FunanTechoCanal #LengNavatra #OverIndebtedness #Borey #RealEstateCrisis #GoldMiningIndustry #EquitableCambodia #WomenRights #CEDAW #SocialJustice #CandlelightParty #NationPowerParty #2023 #2023YearEndReviews
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/JemXSo8kSIU
Media is too big
VIEW IN TELEGRAM
ស្ត្រី​មួយ​ចំនួន​នៅ​កម្ពុជា​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព
---
គណៈកម្មាធិការ​នៃ​អង្គការក្រៅរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា ស៊ី-ដ (NGO-CEDAW) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដោយ​រក​ឃើញ​ថា ក្រុម​ស្ត្រី​ភាគច្រើន​នៅ​កម្ពុជា រង​អំពើ​ហិង្សា​ជា​ញឹកញាប់ ដោយ​ពុំ​មាន​ការ​អើពើ​ទប់ស្កាត់​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​សង្គម។
#RFAKhmer #Cambodia #HunManet #EquitableCambodia #WomenRights #CEDAW #NGOCEDAW #SocialJustice #Violence #WomenViolence #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ប្រធាន​ផ្នែក​ការពារ​សិទ្ធិស្ត្រី​ កុមារ​និង​ការជួញដូរ​មនុស្ស​នៃ​សមាគម​អាហុក​អ្នកស្រី​ ​ស៊ុន ម៉ាលី​ ​លើក​ឡើង​ថា​ពលរដ្ឋ​ខ្មែរ​គួរ​តែ​ផ្តោត​ការ​ចាប់​អារម្មណ៍​ខ្ពស់​លើ​បញ្ហា​​ជួញដូរ​មនុស្ស​ ​ដោយ​សារបញ្ហា​នេះ​​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ខ្មែរ​ ហើយ​ពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​បាន​តាម​រយៈ​ការ​ជូន​ដំណឹង​ពី​បញ្ហា​ជួញដូរ​ទៅ​ក្នុង​សហគមន៍​ ​ការ​ជួយ​ត្រួត​ពិនិត្យ​លើ​ក្រុម​ហ៊ុន​ដែល​ជ្រើសរើស​ពលករ​ឆ្លងដែន​ជាដើម៕​
​​
#RFAKhmer#Cambodia#HunManet#HumanRights#WomenRights#HumanTrafficking#China#Chinareach#RFACallShow#Callshow#KeyQuote
#កម្រងរូបភាព៖ ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ប្រហែល​២០​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​ស្ត្រី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​ស្រ្ដី​និង​មន្រ្តី​សិទ្ធិមនុស្ស នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​នារី​៨​មីនា
---
ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ចំនួន​២១​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។ ក្រុមស្រ្ដីស្នើទៅរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងឈប់ប្រើប្រាស់ហិង្សាលើស្រ្ដី ដែលហ៊ានចេញតវ៉ា និង​តស៊ូមតិ ដើម្បីស្វែងរកយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ទិវា​៨មីនា​ ដើម្បី​លើក​កំពស់​សិទ្ធិ​ស្ត្រី​កម្ពុជា​ក្រោម

ពលរដ្ឋខ្មែរកម្ពុជាក្រោមនិងខ្មែរអាមេរិកកាំងប្រមាណ៤០០នាក់ បានជួបជុំគ្នានៅក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា​ (Philadelphia) នៃរដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) ដើម្បីប្រារព្ធទិវាសិទ្ធិនាទីអន្តរជាតិ៨មីនា នៅយប់ថ្ងៃសៅរ៍ ទី០៩​ ខែមីនា ឆ្នាំ២០២៤។
បទសម្ភាសន៍របស់លោក នៅ វណ្ណារិន និងអ្នកស្រី សឿង ធីនីត ប្រធានស្ត្រីនិងជាគណៈកម្មាធិការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញកម្មវិធីនេះ។

#RFAKhmer #Cambodia #HumanRights #WomenRights #HumanRightsDefender #KhmerKrom #Philadelphia #Pennsylvania #InternationalWomenDay



ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតប្រធានអង្គការមូលនិធិទ្រទ្រង់អារយ្យធម៌ខ្មែរ លោក មឿង សុន ដែលជាអ្នករស់នៅប្រទេសបារាំង ថ្មីៗបានធ្វើដំណើរទៅក្រាបថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ដំណើរទស្សនកិច្ចរបស់លោក មឿង សុន ទៅកាន់វត្តប៉ាក់ណាម ដែលជាវត្តអារាមខ្មែរដ៏ចំណាស់ និងធ្លាប់អត្តខាត់មួយ ស្ថិតនៅជាប់ព្រំដែនវៀតណាមនេះ ធ្វើឡើងក្រោយពីលោកបានបង្កើតសមាគមមនុស្សធម៌មួយដែលមានឈ្មោះថា «សមាគម មឿង យី ផល្លី»។

តើសមាគម មឿង យី ផល្លី របស់លោក មឿង សុន មានគោលបំណង និងសកម្មភាពជួយសហគមន៍ខ្មែរនៅក្នុងស្រុក និងក្រៅស្រុកបែបណាខ្លះ? តើលោកបានសិក្សាយល់ឃើញអ្វីខ្លះពីទស្សកិច្ចរបស់លោកនៅវត្តប៉ាក់ណាម?
#RFAKhmer #Cambodia #France #Vietnam #BakNam #HumanRights #WomenRights #HumanRightsDefender ##InternationalWomenDay
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្នុង​ពិធី​ជួបជុំ​មួយ​ក្នុង​ទីក្រុង​ហ្វីឡា​ដែល​ហ្វីយ៉ា​(Philadelphia)​ ​នៃ​រដ្ឋ​ផេន​ស៊ីល​វែនញ៉ា​ (Pennsylvania)​ ​ស្ត្រី​​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ការ​ប្ដេជ្ញា​ការពារ​សិទ្ធិ​មនុស្ស​និង​ស្ត្រី​ខ្មែរ​ក្រោម។​ ពួកគេ​​​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​ចូលរួម​ជាច្រើន​ពី​ស្ត្រី​និង​យុវជន​​​ក្នុង​ការ​តស៊ូ​មតិ​និង​​ជំរុញ​អោយ​វៀតណាម​គោរព​សិទ្ធិពល​រដ្ឋ​ខ្មែរ​ក្រោម។​​
​​
​លោក​ ​នៅ វណ្ណារិន​ ​បទ​យក​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៕

#RFAKhmer #Cambodia #HumanRights #WomenRights #HumanRightsDefender #KhmerKrom #Philadelphia #Pennsylvania #InternationalWomenDay