វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ សូមប្រិយមិត្តចូលរួមបញ្ចេញមតិ! តើមានមេរៀនអ្វីខ្លះដែលកម្ពុជាគួររៀនសូត្រពីវិបត្តិនយោបាយនៅប្រទេសស្រីលង្កា ក្រោយប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារអំពើពុករលួយ និងបក្សពួក និយមរបស់ក្រុមមេដឹកនាំ?
---
ប្រធានាធិបតីស្រីលង្កា (Sri Lanka) លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានរត់ភៀសខ្លួនចេញពីប្រទេស ជាមួយភរិយា និងអង្គរក្សពីររូប ទៅកោះម៉ាល់ឌីវ (Maldives) តាមយន្តហោះយោធា នៅព្រឹកថ្ងៃពុធ ទី១៣ កក្កដា ក្រោយពលរដ្ឋស្រីលង្កាធ្វើបាតុកម្មជាច្រើនខែ។ កាលពីថ្ងៃសៅរ៍ ក្រុមបាតុករស្រីលង្កាសម្រុកចូលកាន់កាប់ភូមិគ្រឹះ និងអាគារការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសនេះ ដើម្បីទាមទារឱ្យពួកគេចុះចេញពីតំណែង។ នៅមុនការភៀសខ្លួននេះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ជាបងប្អូនបង្កើតរបស់ប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនចេញពីប្រទេសមកសហរដ្ឋ អាមេរិកតាមទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម (UAE)។ ប៉ុន្តែ ដោយសារពលរដ្ឋស្រីលង្កាផ្ទុះកំហឹងខ្លាំងនឹងក្រុមគ្រួសារ និងសាច់ញាតិប្រធានាធិបតីស្រីលង្កា ក្រុមមន្ត្រីអន្តោប្រវេសន៍នាំគ្នាឈប់ធ្វើការ ធ្វើឱ្យលោកមិនអាចចាកចេញពីប្រទេសបាន៕

#RFAKhmer #Politics #Cambodia #SriLanka
លោកអ្នកនាងកញ្ញាជាទីមេត្រី!
មេដឹកនាំត្រកូលរ៉ាចាប៉ាក់សា (#Rajapaksa) នៃប្រទេសស្រីលង្កា កំពុងត្រូវពលរដ្ឋនៃប្រទេសនេះ បណ្តេញចេញពីអំណាច ដោយសារអំពើពុករលួយ និងបក្ខពួកនិយម គ្រួសារនិយម ដែលបណ្តាល អោយសេដ្ឋកិច្ចជាតិដួលរលំ។
ប្រទេសចិនដែលមេដឹកនាំនៃប្រទេសនេះ ទៅស្រវាចាប់ជាខ្នងបង្អែកផ្នែកសេដ្ឋកិច្ច និងនយោបាយ ក៏មិនអាចជួយស្តារស្ថានការណ៍បានឡើយ។ ខណៈដែលខឿនសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋក្រីក្រ ស្ទើរដាច់បាយ មេដឹកនាំនៃប្រទេសស្រីលង្កាដែលសុទ្ធតែជាបងប្អូន កូនចៅនឹងគ្នា ត្រូវបានគេរក ឃើញថា ម្នាក់ៗមានប្រាក់រាប់រយលានដុល្លារលាក់ទុកនៅធនាគារក្រៅប្រទេស។

👉 តើកម្ពុជាមានស្ថានភាពដូចគ្នា ឬខុសគ្នាបែបណា បើប្រៀបធៀបនឹងប្រទេស ស្រីលង្កា?

👉 តើហេតុអ្វីបានជាចិនមិនអាចជួយ ប្រទេសស្រីលង្កាបាន?

សូមអញ្ជើញលោកអ្នកនាងរង់ចាំស្តាប់និងចូលរួមក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី ដែលនឹង ពិភាក្សាអំពីរឿងនេះ នារាត្រីថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ។ លោក សម រង្ស៊ី ដែលជាអ្នកជំនាញ សេដ្ឋកិច្ច និងនយោបាយប្រឆាំង នឹងមកចូលរួមជាវាគ្មិនកិត្តិយស ដោយមានលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល។
សូមអរគុណ!
#RFAKhmer #Politics #SriLanka #Cambodia #SAMRAINSY

ពលរដ្ឋ​ស្រីលង្កា​បណ្តេញ​មេដឹកនាំ​របស់​ខ្លួន​ពី​អំណាច​ដោយសារ​បុរស​មានអំណាច ក្នុង​តំណែង​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោតាបាយ៉ា #រ៉ាចាប៉ាក់សា (Gotabaya #Rajapaksa) គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​នេះ​បាន និង​ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម​របស់​ក្រុម​មេដឹកនាំ។

ក្រុម​បាតុករ​ស្រីលង្កា​បាន​សម្រុកចូល​កាន់កាប់​ភូមិគ្រឹះ និង​អគារ​ការិយាល័យ​របស់ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ចុះចេញ ពី​តំណែង ហើយ​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #srilanka #chinareach
មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​អនុវត្ត​គោលនយោបាយ​មិន​អព្យាក្រឹត្យ ហើយ​បន្ត​ខ្ចីបុល​ពី​ចិន​ដោយ​មិន​ខ្វាយខ្វល់​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស នោះ កម្ពុជា​អាច​នឹង​មាន​វាសនា​មិន​ខុសពី​ប្រទេស​ស្រីលង្កា ដែល​កំពុង​ផុងខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ អ្នកឃ្លាំមើល​លើកឡើង​ថា ប្រាក់កម្ចី​របស់​ចិន​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដ៏​ច្រើន​លើសលប់​កន្លង​មក​នេះ គឺ​ភាគច្រើន​ជា​ប្រភេទ​ជំនួយ​បែប​ហុតទឹកសម្លឹងកាក ដែល​អាច​ឱ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #SriLanka #រ៉ាចាប៉ាក់សា #Rajapaksa
ប្រិយមិត្តជាទីមេត្រី!
តើបច្ចុប្បន្ននេះ អតីតប្រធានាធិបតីស្រីលង្កា កំពុងស្ថិតនៅទីណា?
អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានធ្វើដំណើរ ពីប្រទេសសិង្ហបុរីទៅដល់ប្រទេសថៃហើយកាលពីថ្ងៃទី១១ ខែសីហា ដើម្បីសុំសិទ្ធិ ជ្រកកោណ នយោបាយបណ្តោះអាសន្ន។ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ត្រូវបានគេឃើញដើរទៅរករថយន្តមួយគ្រឿង ដែលកំពុងចតរង់ចាំនៅខាងក្រៅ ឯ ព្រលានយន្តហោះ ដនមឿង (Don Mueaung) នៅទីក្រុង បាងកក ប្រទេសថៃ កាលពី ថ្ងៃទី១១ ខែសីហា។ លោកបានភៀសខ្លួនចេញពី ប្រទេសបន្ទាប់ពីមាន បាតុកម្មប្រឆាំង រដ្ឋាភិបាលរបស់លោកកាលពីដើមខែមុន៕
រូបភាព៖ AP

👉 JOIN US: RFA KHMER

#RFAKhmer #Politics #SriLanka #Cambodia #Thailand
#រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​អ្នកឃ្លាំមើល៖ រដ្ឋាភិបាល «ប្រឈម​នឹង​ការ​ដួល​រលំ» បើ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV
---
ក្រុម​អ្នក​ឃ្លាំមើល ព្រមាន​ថា ជោគវាសនា​របស់​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដ៏​ចម្រូង​ចម្រាស។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ ១ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច លោក ហ៊ុន ម៉ាណែត «សុខ​ចិត្ត​ឱ្យ​គេ​ហៅ​ថា​ជា​ជន​ផ្តាច់ការ»