វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.23K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​កាន់​​អំណាច​​មិន​​ជឿ​ថា មាន​​កម្មករ​​ដាច់​​ស្បៀង​អាហារ​​នោះ​ទេ ទោះជា​​កម្មករ​​ខ្លះ​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ និង​ដង្ហោយ​សុំ​ស្បៀងពីអាជ្ញាធរ​យ៉ាងណាក្តី ពីព្រោះបក្ស​នេះ​​អះអាងថា អាជ្ញាធរ​បានបើក​យុទ្ធនាការ​ចែក​ស្បៀង​ដល់ពលរដ្ឋ​ជា​បន្តបន្ទាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #COVID19KH #COVID19 #CPP #Lockdown
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៤៤៦នាក់​ទៀត​ គិត​ត្រឹម​​​​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ២១.១៤១​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៩.៥១៩នាក់ ស្លាប់​កើន ១៤២នាក់ និង ៦០៦​នាក់​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។
Join RFA Khmer

#RFAKhmer #Covid19 #Lockdown
អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស​បិទ​បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវកម្ម​មួយ​ចំនួន ក្នុង​តំបន់​លឿន​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃទី២១ ឧសភា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Covid19 #Curfew #Lockdown #Business
គ្រួសារ​ស្រ្តី​ដែលសម្រាល​កូន​នៅ​ខាង​មុខ​បន្ទប់​ជួល​សំណូមពរ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់​ជួយ​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ជិត​សម្រាល​ ឱ្យ​បាន​ពេញលេញ​ចៀសវាង​កើតមាន​ហេតុការណ៍​តក់​ស្លុត ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​ករណីដែល​គ្រួសារ​នេះ​បាន​ជួប​ប្រទះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Woman #Delivery #Baby #Lockdown
ជំងឺ​កូវីដ១៩ បាន​ឆ្លង​ចូល​ដល់​ក្នុងពន្ធនាគារ​ខេត្ត​កណ្តាល​​មួយទៀតហើយ បន្ទាប់​ពី​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស និង​ពន្ធនាគារ​ខេត្ត ព្រះសីហនុ។ អាជ្ញាធរ​ពន្ធនាគារ​​សម្រេច​​បន្ថែម​វិធានការ​ចត្តាឡីស័ក​ឲ្យ​ដល់ ​​២០​ថ្ងៃ​ ​និង​តម្រូវ​ឲ្យ​យក​សំណាក​ចំនួន​ ៣ដង មុន​នឹង​បញ្ចូល​អ្នកជាប់ឃុំ​​​​ថ្មី ចូល​ក្នុង​ពន្ធនាគារ​វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Lockdown #Prison #Kandal #PreahSihanouk #Cambodia
អាជ្ញាធរ​ក្រុង​ភ្នំពេញ សម្រេច​បិទផ្សារ​បឹងកេងកង​១៤​ថ្ងៃ ដោយ​សារ​បញ្ហា​ជំងឺកូវីដ-១៩។ តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​ក្រុង​ភ្នំពេញនៅថ្ងៃទី២៨ ខែមិថុនា ផ្សារបឹងកេងកង ត្រូវ​ផ្អាកដំណើរការ​ជាបណ្ដោះអាសន្ន ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់​ថ្ងៃទី១២ ខែកក្កដា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Lockdown
ខេត្តក្រចេះប្រកាស​បិទខ្ទប់​ទីតាំងទី​ប្រជុំជន​​ផ្សារកាបី​ (K3) ជា​បណ្ដោះ​អាសន្ន ​ក្រោយ​ពី​មាន​ករណី​វិជ្ជមាន​កូវីដ១៩ ជាច្រើន​នាក់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់​មាន​សេចក្ដីសម្រេច​ជាថ្មី។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #kratie #Lockdown #K3
ការ ងើប ឡើងវិញ នៃ តម្លៃ កសិផល បាន បន្តិច នេះ គឺ មិន ទាន់ អាច ធ្វើ ឲ្យ កសិករ រួច ថ្លៃ ដើម កាល ពី ពេល ដំណាំ ធ្លាក់ ចុះ ខ្លាំង និង អំឡុងពេល អាជ្ញាធរបិទខ្ទប់ រាជធានីភ្នំពេញ និង ខេត្តកណ្ដាល នោះ ឡើយ ស្របពេលដែល កសិករ ជាច្រើន នាំ គ្នា បោះបង់ មុខ របរ ដាំដុះ ហើយ ងាក ទៅ រក ការងារ ធ្វើ ចំណាក ស្រុក ទាំង គ្រួសារ នោះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #Farm #Lockdown
អាជីវករ​​​ស្នើ​សុំ​អាជ្ញាធរ​​​​បើក​ផ្សារ​​​​សាមគ្គី​​ខេត្ត​ប៉ៃលិន ឬ​ហៅ​ក្រៅ​ថា ​ផ្សារ​ប៉ាហ៊ី ​​​ឲ្យ​​​ពួកគាត់​ចូល​លក់​ដូរ​វិញ​​។ ​​​​​​ការ​ស្នើសុំ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ បាន​បិទ​ខ្ទប់​ផ្សារប៉ាហ៊ី​ជាង​មួយ​ខែ​មក​ហើយ នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ដើម្បី​​បើក​ផ្សារ​​​ឲ្យ​អាជីវករ​ចូល​លក់​ដូរ​វិញ​នៅ​ឡើយ​ទេ​​​។
អានអត្ថបទពេញ
#RFAKhmer #Health #COVID19KH #Lockdown #Pailin
................................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុងតំបន់​ក្រហម​ឬ​តំបន់បិទខ្ទប់​ក្នុង​ខេត្តសៀមរាប ​អំពាវនាវ​រក​ជំនួយ​ពី​រដ្ឋាភិបាល​ដោយសារ​ពួកគាត់​បាត់បង់​ការងារ ​​និង​គ្មាន​​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។ អាជ្ញាធរ​អះអាងថា ​ពេលនេះ ​ក្រុម​ការងារ​កំពុង​ចុះ​ផ្តល់​ជំនួយ​ជូន​ប្រជា​ពលរដ្ឋ​ជាបន្តបន្ទាប់ ​និង​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​​ចូលរួម​​សហការ​ដើម្បី​កាត់​ផ្តាច់​​ការចម្លង​​ជំងឺកូវីដ​នៅក្នុង​​សហគមន៍។
អានអត្ថបទពេញ
#RFAKhmer #Economy #COVID19KH #Lockdown #SiemReap
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer