វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​តែង​តាំង​លោក​ ​ហ៊ុន ម៉ាណែត​ ​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​បន្តវេន​ពី​ឪពុក​គឺ​លោក​ ហ៊ុន សែន?​ តើ​តំណែង​ថ្មី​របស់​លោក​ ​ហ៊ុន សែន​ ​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ការ​ក្តោប​អំណាច​របស់​ត្រកូល​ហ៊ុន?​​
​​
​លោក​ ​ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ពិសេសមួយ​ជាមួយ​អ្នកវិភាគ​លោក​​ គឹម សុខ​ ​និង​ព្រះ​តេជ​ព្រះគុណ​ ​ប៊ុត ប៊ុនតិញ​ ​ដើម្បី​វិភាគ​​លើបញ្ហា​នានាជុំវិញ​ការ​បន្ត​អំណាច​ទៅឱ្យ​លោក​ ​ហ៊ុន ម៉ាណែត៖​ https://fb.watch/m16ouhoaXO/
​​
#RFAKhmer #Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot
ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​បាន​បញ្ចប់​ទៅ​ដិត​ដាម​ដោយ​កា​រថ្កោល​ទោស​ស្ទើរ​ជុំទិស​ពី​សហគមន៍​អន្តរជាតិ​​ ​ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជា​ធិបតេយ្យ។​ ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​ម​កលើ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់កិច្ច​មួយនេះ​ទៀត​ផង។​ ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់​ការ​មួយ​ចំនួន​ទេ ​ដែល​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នេះ។​
​​
​តើ​ប្រទេស​ណាខ្លះ​ដាក់ទណ្ឌកម្ម​ និង​ថ្កោលទោស​ ​ហើយ​ប្រទេសណា​ខ្លះគាំទ្រ​លទ្ធផល​​នៃ​ការបោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ?​
​​
​សូម​លោក​អ្នកនាង​ស្ដាប់​ការ​រាយការណ៍​ផ្ទាល់​របស់​លោក​​ យ៉ង ចាន់តារា​ ​និង​សម្រប​សម្រួល​ដោយ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖​ https://fb.watch/m17wLkRhg9/

#Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot#RFAKhmer
#រូបត្លុកនយោបាយ​៖ ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ ​«ត្បូងពេជ្រ»​ កម្ពុជា-ចិន?
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #China #DiamondHexagonCooperation #IroncladFriends #HunManet #HunSen #XiJinping #LiQiang #BRI #CyberScams #HumanTraffickingCrimes #DrugCrimes #DebtTrap #Moneylaundering
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បរាជ័យ​ធំៗ៣​ដែល ​ហ៊ុន ម៉ាណែត នាំមក​ជូន​ជាតិ ​ក្រោយ​​ទៅ​ជួប​មេដឹកនាំ​ចិន​
---
រដ្ឋាភិបាល​អះអាង​​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣ថ្ងៃ​ជា​លើក​ដំបូង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ចិន​លើក​នេះ សម្រេច​បាន ​«លទ្ធផល​យ៉ាង​ធំធេង»​ ទាំង​ផ្នែកទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការវិនិយោគ​ជាដើម។ ក៏ប៉ុន្តែ ជាក់ស្តែង បើ​គេ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ជោគជ័យ​ទាំងនោះ​ វា​ទំនងជា​បរាជ័យ ឬ​ជា​គ្រោះ​សម្រាប់​ជាតិ​ទៅវិញ​ទេ។ ខាងក្រោម​នេះ គឺជា​បរាជ័យ​ធំៗ​ចំនួន៣​ដែល​លោក ហ៊ុន ម៉ាណែត នាំមក​ជូន​ជាតិ​ក្រោយ​លោកបាន​ទៅចិន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​មន្ត្រី​កំពូល​ៗ​ របស់​ប្រទេស​ចិន​មួយ​ចំនួនទៀត៕
#RFAKhmer #Cambodia #China #DiamondHexagonCooperation #HunManet #HunSen #XiJinping #LiQiang #BRI

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ ការ​សន្យា​ជំរុញ​​វិនិយោគ​របស់​ចិន ជា​ការ​«លួង​ចិត្ត​កម្ពុជា»
---
នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង(Li Qiang) បាន​សន្យា​ថា ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​សហគ្រាស​និង​ក្រុមហ៊ុន​ចិន មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ក៏​ប៉ុន្តែ អ្នក​អត្ថាធិប្បាយ​នយោបាយ​យល់​ថា ការ​សន្យា​នេះ គ្រាន់​តែ​ជា​សារ​នយោបាយ​លួង​ចិត្ត​កម្ពុជា​ប៉ុណ្ណោះ ខណៈ​កម្ពុជា​មិន​អាច​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​លោក​ខាងលិច។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #PRC #ChinaReach #Lao #HunManet #HunSen #LiQiang Li Qiang #BRI #Investments #FDI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer