វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.44K videos
81 files
7.35K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រដ្ឋសភាបោះឆ្នោតជ្រើសរើសលោក_ហ៊ុន_ម៉ានី_ជាឧបនាយករដ្ឋមន្ត្រី_00_04.jpg
660 KB
ក្រុមមាតាធម្មជាតិរកឃើញ​ទឹកធ្លាក់រូងប្រចៀវរងការបំផ្លាញធ្ងន់ធ្ងរដោយសារអាជីវកម្ម​ថ្ម​
​​
​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​រក​ឃើញ​ថា​ទឹក​ធ្លាក់​រូង​ប្រចៀវ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​ជីផាត់​នៃ​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង​ កំពុង​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ខ្លាំង​ដោយសារ​តែ​អាជីវកម្ម​ថ្ម​របស់​អ្នក​មាន​លុយ​មាន​អំណាច​​ដែល​មាន​ទីតាំង​នៅ​ក្បែរ​នោះ។​

វីដេអូ​ខ្លី​មួយ​ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ​បង្ហាញ​ថា​ទឹក​ធ្លាក់​រូង​ប្រចៀវ​ដែល​ធ្លាប់តែ​ថ្លា ​និង​មាន​ព្រៃឈើ​ព័ទ្ធជុំវិញ​បាន​ប្រែ​ជា​ល្អក់​ និង​មាន​ធូលី​ហុយ​ពេញ​ទីនោះ។ ​ពួកគាត់​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​នេះ​ ដើម្បី​ថែរក្សា​តំបន់​អេកូទេសចរណ៍​ធម្មជាតិ។​

​លោក​​ យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​​ជាមួយ​យុវជន​ ​ផៃ ផាន់យ៉ា​ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/1538474260342635

#RFAKhmer#Cambodia#KohKong#ChiPhat#MotherNatureCambodia#MotherNatureYouth