វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម អង្គការ សមាគម ក្រុម យុវជន និង សកម្មជន ការពារ ព្រៃឈើ ប្រមាណ ប្រមាណ ៤០នាក់ នៅ ព្រឹកថ្ងៃទី២៥ ខែមេសា បាន រួមគ្នា ប្រារព្ធ ពិធី បុណ្យ បង្សុកូល បែប ពុទ្ធសាសនា ដើម្បី គម្រប់ ខួប ១០ឆ្នាំនៃ ការ បាញ់ សម្លាប់ សកម្មជន ព្រៃឈី ដ៏ ល្បីល្បាញ ម្នាក់ គឺ លោក ឈុត វុទ្ធី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Forest #PreyLang #ChhutVuthy
ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​​ខកចិត្ត​ចំពោះ​មន្រ្តី​បរិស្ថាន​ខេត្ត​ក្រចេះ​ដែល​បណ្តែត​បណ្ដោយ​ឱ្យ​បទល្មើស​ដឹកឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​ និង​ការ​រំលោភ​យកដី​ធ្វើ​ចម្ការ​យ៉ាង​អាណាធិបតេយ្យ​ដោយ​គ្មាន​ការ​បង្រ្កាប​ណា​​មួយ​ឱ្យ​បាន​ត្រឹមត្រូវ។ ក្រុម​យុវជន​ទាំង​នោះ​មើល​ឃើញ​ថា មន្រ្តី​បរិស្ថាន​ អសមត្ថភាព​ និង​គ្មាន​ឆន្ទៈការពារ​ព្រៃ​អភិរក្ស​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស​ ខណៈបទល្មើស​ព្រៃឈើ​កើន​ឡើង។

អានអត្ថបទនេះពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #environment #Cambodia #forest #preylang
ក្នុង​​ទិវា​​បរិស្ថាន​​ពិភពលោក​ឆ្នាំ២០២២ សមាគម​​​បណ្ដាញ​យុវជន​កម្ពុជា (CNY) បាន​​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ ចំពោះ​​ផល​ប៉ះពាល់​​ផ្សេងៗ​ដល់​ធនធាន​ធម្មជាតិ ដូចជា ការ​បូម​យក​ខ្សាច់​ពី​ទន្លេ ការ​លុប​បឹង​​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាប់​សត្វ​កម្រ​ក្នុង​ទឹក​មក​ដោះដូរជាមួយ​​មន្ត្រី​អភិរក្ស​ជលផល​ជាដើម។ ក្រុម​យុវជន​ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ឲ្យ​ជួយ​ពង្រឹង​ថែម​ទៀត​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ ឱ្យ​បាន​គង់វង្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #environmental #forest #youth
ក្រុម គ្រួសារ និង មន្រ្តី សង្គម ស៊ីវិល លើក ឡើង ថា ការ កាត់ ក្ដី លើ សកម្មជន ព្រៃឈើ លោក ឆន ផល្លា និង ពលរដ្ឋ ពីរ នាក់ ទៀត ឲ្យ ជាប់ ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ៦ឆ្នាំ គឺ ជា រឿង អយុត្តិធម៌។ ការ លើក ឡើង របស់ មន្ត្រី សង្គម ស៊ីវិល បែប នេះ ធ្វើ ឡើង បន្ទាប់ ពី តុលាការ ខេត្តរតនគិរី បាន ផ្ដន្ទាទោស សកម្មជន ព្រៃឈើ ៣ នាក់ ឱ្យ ជាប់ ពន្ធនាគារ ពី ៥ទៅ៦ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Land #LandDispute #forest #Ratanakiri
សេចក្តីអំពាវនាវរបស់ព្រះមហាក្សត្រនៅក្នុងរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២។
#RFAKhmer #Forest #KingOfCambodia
ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស ថ្លែងថា បទល្មើសព្រៃឈើ នៅកែវសីមា ស្រែពក បន្តកើតមាន ព្រោះខ្វះកម្លាំងមន្ត្រីល្បាត ព្រៃ។ មន្ត្រីសង្គមស៊ីវិល មិនយល់ស្រប ចំពោះការលើកឡើងនេះទេ និងថា ការកាប់ព្រៃឈើខុសច្បាប់ មិនអាចបញ្ឈប់បានគឺ ដោយសារតែ អំពើពុករលួយជាប្រព័ន្ធទៅវិញទេ។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Forest
https://www.rfa.org/khmer/news/environment/governor-officer-said-illegal-logging-still-continue-due-to-lack-of-forest-ranger-07202022121858.html
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣៖
៚ ពលរដ្ឋខ្មែររស់ក្នុងជំនាន់ដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំ ចង់ឃើញលោក ហ៊ុន ម៉ាណែត ដើរចេញពីកន្លងផ្តាច់ការរបស់ឪពុក
៚ សកម្មជនគណបក្សភ្លើងទៀនមួយចំនួន បន្តភៀសខ្លួន ទៅប្រទេសជិតខាង ​គេចពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
៚ អាជ្ញាធរខេត្តកំពត បន្តស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀង នៅទឹកជ្រោះឪម៉ាល់
៚ សហគមន៍ខេត្តមណ្ឌលគីរីថា មន្ត្រីបរិស្ថានបើកដៃឲ្យក្រុមឈ្មួញចូលកាប់ឈើក្នុងតំបន់ការពារដោយសេរី
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CandlelightParty #ElectionKH2023 #ShamElection #PowerTransfer #NewParliament #NewPrimeMinister #Environment #Flood #RainingFlood #OmalWaterfall #Kampot #Forest #Deforestation #Logging #Illegal #Mondulkiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4MHlkVJ4doQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ ២០២៣៖

១. អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំង មិនជឿលើការបំភ្លឺរបស់លោក ស ខេង ថាគ្មានបែកបាក់ផ្ទៃក្នុងបក្សកាន់អំណាច
២. អ្នកទោសមនសិការស្នើដល់រដ្ឋាភិបាលថ្មី ដោះស្រាយវិបត្តិនយោបាយនិងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ
៣. សហគមន៍ និងក្រុមយុវជន នាំគ្នាដាំដើមឈើឡើងវិញនៅព្រៃមេត្តាធម្មជាតិ
៤. ពលរដ្ឋ ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការចំពោះរោងចក្រចិន ដែលបង្ហូរជាតិពុលចូលក្នុងស្ទឹងសង្កែ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #Opposition #ShamElection #DynasticRules #CambodiaFamilyRun #PoliticalPrisoners #RuleByLaw #China #Battambang #Factory #Environment #Forest #MetaForestCommunity #DirtyWater #StungSangkae #SangkeRiver #PoisonLiquid #China #ChinaReach
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/X_s4Wg1eKNI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ ២០២៣៖

១. គណបក្សភ្លើងទៀន មិនទាន់ទទួលបានការអនុញ្ញាតពីតុលាការឲ្យចូលជួបសួរសុខទុក្ខអ្នកទោសនយោបាយ
២. ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំរកឃើញការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដីព្រៃ
៣. សង្គមស៊ីវិលថា លោកហ៊ុន សែន នៅតែបន្តកាត់បឹងតាមោកឲ្យឯកជន ដោយមិនខ្វល់ពីបញ្ហាលំបាករបស់ពលរដ្ឋរស់នៅជុំវិញបឹង
៤. ព្រះសង្ឃ និងយុវជនខ្មែរក្រោមនិពន្ធបទចម្រៀង បង្ហាញពីវប្បធម៌និងស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #TaiwanesePrisone #DrugTrafficking #SiemReap #PoliticalPrisoners #CandlelightParty #PoliticalPrisoners #Forest #PreyLang #Logging #Deforestation #KampongThom #PhnomPenh #TamokLake #Development #KhmerKrom #Vietnam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/E6nP-NqY4lk
Media is too big
VIEW IN TELEGRAM
ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល លុប​ចោល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ឈើ​ឆ្លង​ដែន​របស់​ក្រុមហ៊ុន ANGKOR PLYWOOD
---
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាង​២០ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លុប​ចោល​អាជ្ញាប័ណ្ណធ្វើ​អាជីវកម្មឈើ​ឆ្លង​ដែនរបស់​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត ​(​ANGKOR PLYWOOD CO., LTD​)​។ សកម្មជន និង​សហគមន៍​មូលដ្ឋាន​រក​ឃើញ​ថា​ក្រុមហ៊ុន​នេះ បាន​ប្រមូល​ទិញ​ឈើ​និង ​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​។
#RFAKhmer #Cambodia #HunManet #PreyLangCommunityNetwork #ANGKORPLYWOOD #PreyLang #Forest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
យុវជនស្រលាញ់ធនធានធម្មជាតិ ព្រៃឈើ រួមនឹងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់មានប្រិតិកម្មតបនឹងសាររបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាម អ៊ីន ដែលថា ព្រៃឡង់នៅល្អស្អាតមិនដូចការរាយការណ៍នាពេលកន្លងទៅ នៅក្រោយពេលរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានចុះទៅដើរទស្សនកិច្ចនៅព្រៃឡង់។
យុវជនស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ រួមនឹងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុករិះគន់ថា លោករដ្ឋលេខាធិការកំពុងបំភ្លៃព័ត៌មានពីស្ថានភាពពិតនៅព្រៃឡង់ ដើម្បីតែលាភសក្ការៈ ការពារមុខតំណែងផ្ទាល់ខ្លួនជាជាងនិយាយការពិត។
តើការពិតយ៉ាងណាខ្លះពីស្ថានភាពតំបន់ព្រៃឡង់?
សម្ភាសមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាអ្នកស្រាវជ្រាវបទល្មើសព្រៃឈើ លោក អូត ឡាទីន អំពីរឿងនេះ។

#RFAKhmer #Cambodia #PreyLang #SamInn #Forest #Nature #Activist #Youth


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជាអ្នកស្រាវជ្រាវ​បទល្មើសព្រៃឈើ លោក អូត ឡាទីន ថារដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ លោក សាម អ៊ីន គួររួមដំណើរជាមួយលោក ដើម្បីចុះទៅដល់កន្លែងដែលមានបទល្មើសព្រៃឈើ ក្នុងព្រៃឡង់។
បទសម្ភាស​ទាំងស្រុង៖ https://youtu.be/iUEO8M-LweM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer

#RFAKhmer #Cambodia #PreyLang #SamInn #Forest #Nature #Activist #Youth